ព័ត៌មានក្ដៅ

    សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង

    ដោយៈ កំពង់ស្ពឺ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:34 នាទី ចំនួនអានៈ 606

    សម្ថកិច្ចចំរុះមួយក្រុមដែលមានរថយន្ត៣គ្រឿងដេញ ស្ទាក់ចាប់​បាន​រថយន្តដឹក​បទ​ល្មើស​ឈើក្រញូងមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ ៥ បានដោះលែងទៅវិញ​ដោយ​ម្ចាស់បទល្មើស​បានបង់​ប្រាក់ចំនួន៨០០០ដុល្លាទើបសម្ថកិច្ចព្រមដោះលែង។

    ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង១៦និង៣០នាទី សម្ថកិច្ចទាំងនោះបានដេញចាប់បានរថយន្ត ដឹកបទល្មើសឈើក្រញូងដែលមានចំនួនប្រមាណ ១៥០ គីឡូក្រាមហើយមន្រ្តីទាំងនោះបានទារលុយពីម្ចាស់ឡានតាមទូសព្ទ័ចំនួន១៥០០០ដុល្លាជាថ្នូរនិងការដោះលែង។ តែកាចរចារមិនបានត្រូវរ៉ូវគ្នាបានពន្យាពេលដល់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ ទើបត្រូវ​បានដោះលែងស្ងាត់ៗដោយម្ចាស់បង់លុយ៨០០០ដុល្លា

    ប្រភពបានបន្តថារថយន្តចំនួន៣គ្រឿងដែលទី១  ម៉ាកលុចស៊ីស RX300 ពណ៏ស្កដែលបើក​បរដោយ​លោកអនុសេនីយ៏ ទោ ទំសារិទ្ធ ជាប៉េអឹមប្រចាំស្រុកឧដុង្គ​ ទី២រថយន្តម៉ាកកាមរី​បាឡែន​ពណ៏​ទឹកប្រាក់បើកបរដោយមន្រ្តីប៉េអឹមខេត្តកណ្តាលមានឈ្មោះ ឡេង ប្រចាំផ្លូវជាតិលេខ៥ ទី៣ រថយន្ត​ម៉ាកកាមរីឆ្លាមពណ៏ខ្មៅបើកបរដោយប៉ូលីស៏សេដ្ឋកិច្ចក្រសួងដែលមានឈ្មោះ សុភក្រ័ ប្រចាំផ្លូវជាតិ​លេខ៥ក្នុងខេត្តកណ្តាល។

    តាមសម្លេងថតទុកនូវសកម្មភាពចរចាគ្នាដែលអ្នកយកព័ត៌មានយើងទទួល បានឲ្យដឹងថា ការចរចាគឺ​ចាប់ផ្តើមចេញពីខាងសម្ថកិច្ចបានទារលុយចំនួន ១៥០០០$ (ភាសារសម្ងាត់ថាមួយដុំកន្លះ)​ជាថ្នូរ​ក្នុងការ​ដោះ​លែងរថយន្ត​មកវិញតែ​ម្ចាស់​មិនមានប្រាក់គ្រប់គឺបានសុំត្រឹមតែ ៥០០០$ ហើយការចរចា​មិនបាន​ត្រូវ​គ្នាទេ។​ លុះក្រោយមកខាង​សម្ថកិច្ចបាន​ចុះ៥០០០$គឺយក១០០០០$ (ភាសារសម្ងាត់ថាមួយដុំ)​ហើយ​មិនបាច់តវ៉ាទៀតទេ។

    បន្ទាប់មកដោយមានការអង្វរកពីសំណាក់ម្ចាស់រថយន្តដឹកឈើក្រញូងខ្លាំង ទើបនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១២ក្រុមសម្ថកិច្ចបានព្រមដោះលែងរថយន្តល្មើសនិងអ្នករួមដំណើរម្នាក់ដែលបានលាក់ទុក មក​វិញដោយតម្រូវឲ្យម្ចាស់បទល្មើសបង់លុយចំនួន៨០០០ដុល្លាហើយបានណាត់ជួបយកលុយនៅមុខស្ថានីប្រេងឬស្សីកែវ។

    លោក ឡេង ជាប៉េអឹមដែលរងការចោទប្រកាន់បានប្រាបអ្នកយកព័ត៌មានយើងថារឿង​ចាប់​​ឡាន​បទល្មើសនោះលោកមិនដឹងថាគេមានវិធានការយ៉ាងម៉េចទេ និងឲ្យអ្នកយកព័ត៌មានសួរ​ទៅ​ខាង​ប៉ូលីស​សេដ្ឋកិច្ចក្រសួងទៅ ហើយលោក​ក៏ថារវល់​ក៏បិត​ទូរស័ព្ទ (ក្រោយមកអ្នកយកព័ត៌មានយើងព្យាយាម​ខលចូលជាច្រើនដងតែមន្រ្តីប៉េអឹម​ឈ្មោះ​​ឡេង​មិនព្រមលើក)៕ដោយ៖យាយពេញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន914ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1959ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន415ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន985ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន536ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន665ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន589ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3137ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន999ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1099ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10712នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35483នាក់
    ខែនេះ    226003នាក់
    ឆ្នាំនេះ   500862នាក់
    សរុប   28606113នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:16