ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​

ដោយៈ ជខ កំពង់ចាម ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:30 នាទី ចំនួនអានៈ 1647

ច្រើន​ឆ្នាំ​មកហើយ​ដែល​ប្រធាន​ពេទ្យ​សត្វស្រុក​ចំការលើ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​​ក្នុ​ង​កា​រ​​គា​ប​​ជំរិត​អ្នករកស៊ី​កាប់​គោ ជ្រូក ក្របី តាមតែ​អំពើ​ចិត្ត​គេ​​មិ​ន​ដែ​ល​​ឃើ​ញ​​លោ​ក​ កឹម សា​រឿន ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេ​ត្ត​កំ​ព​ង់​ចា​ម​យកចិត្តទុកដាក់​កែទម្រង់​ឲ្យ​បានល្អ​ប្រសើរឡើង​នោះទេ​ដែ​ល​​គេ​​ស​ង្ស័​យ​ថា​ ផលប្រយោជន៍​នៃ​អំពើពុករលួយ​ទំនងជា​ធ្លាក់​ដល់ដៃ​លោក កឹម សារឿន ខ្លះ​ដែរ​ហើយ​មើលទៅ ។​

​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ប្រធាន​ផ្នែក​ផលិតកម្ម​និង​បសុពេទ្យ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម បាន​ឃុបឃិត​ឲ្យ​មានការ​ពិឃាតសត្វ​គោ ក្របី ជ្រូក មាន​ជំងឺ​គឺ​ឲ្យ​តែ​គេ​បង់លុយ​គឺ​ក្នុង​មួយ​ក្បាល​៥​ម៉ឺន​រៀល ជាការ​ស្រេច​គឺ​មន្ត្រី​ពេទ្យសត្វ​មិន​ឈឺក្បាល​វិលមុខ​ក្នុងការ​ត្រួតពិនិត្យ​អ្វី​នោះឡើយ ។ មាន​បញ្ហា​ជា ច្រើន​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ករណី​ពិឃាតសត្វ​មាន​ជំងឺ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មន្ត្រី​ពេទ្យសត្វ​ពុករលួយ ។​

​មានការ​បញ្ជាក់​ផងដែរ​ថា​ប្រធាន​ពេទ្យសត្វ​ស្រុកចំការ​លើ​បាន​ឃុបឃិត​ឲ្យ​មានការ​ពិឃាតសត្វ​នៅក្រៅ​ទីសត្តឃាត​រាប់សិប​កន្លែង​ជា​ថ្នូរ​និង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ គឺ​ករណីនេះ​ជាការ​ផ្គើន បំផុត​ទៅ​និង​គោលការណ៍​របស់​ក្រសួងកសិកម្ម ។ តាម​ធម្មតា​ការ​ពិឃាតសត្វ​ត្រូវធ្វើឡើង​តាម​ទី  សត្តឃាតដ្ឋាន​ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ជា​ចៀសវាង​ការឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​ប៉ុន្តែ​ប្រធាន​ពេទ្យ សត្វស្រុក​ចំការលើ​មិនដែល​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះ​ទេ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​បាន​លុយ​ច្រក​ហោ​បៅ ផ្ទាល់ខ្លួន​។

​សេចក្តីរាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ចំពោះ​ប្រាក់​ពន្ធអាករ​ពិឃាត​ដែល​អា​ជី វ​កម្ម​ពិឃាតសត្វ​ក្នុងស្រុក​ចំការលើ​ទាំងមូល​មាន​ជាង​៥០​នាក់​ដែល​ក្នុង​ម្នាក់ៗ ត្រូវ​បង់​ជា​មធ្យម​ចំនួន ៨០​ម៉ឺន​រៀល​បើ​សរុប​ក្នុង​មួយឆ្នាំ​មិនតិចជាង​៤០​លាន​រៀល​នោះឡើយ ប៉ុន្តែ​មានការ​បង់​ចូល​ជាថ​វិ  ការ​ជាតិ​តិចតួច​បំផុត ។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ប្រធាន​ពេទ្យ​សត្វស្រុក​ចំការលើ​បាន​ឃុ​ប ឃិត​ជាមួយ​ផ្នែក​គណនេយ្យ​ក៏ដូចជា​មន្ទីរ​កសិកម្ម​ក្នុងការ​បំបាត់​ចំណូល​ពន្ធ ។​

​បើតាម​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ពន្ធអាករ​ពិឃាតសត្វ​នៅ​ទូទាំង​ស្រុក​ចំការលើ​ត្រូវបាន​បង់​ចូល​ជាថ​វិការ​ជាតិប្រមាណ​៥​ទៅ​៧​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ បើទោះបីជា​ពន្ធអាករ​ស​រុ​ប​ក្នុង​មួយឆ្នាំ ប្រមូលបាន​ជាក់ស្តែង​ប្រមាណ​៤០​លាន​រៀល​ក៏ដោយ ។ ដោយសារ​ធ្លាប់​ប្រព្រឹត្តិ​អំពើពុករលួយ​រាប់ សិប​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ននេះ​ប្រធាន​ពេទ្យសត្វ​ស្រុក​ចំការលើ​បាន​ចេញមក​រត់ការ​ឲ្យ​ប្រពន្ធ​របស់គាត់​កាប់​ជ្រូក​ខុសច្បាប់ នៅ​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ។

ពាក់ករណីខាង​លើ​នេះយើង​ពុំទាន់អាច​សុំការ​បំភ្លឺ ពី​ប្រធាន​មន្ទីរកសិកម្ម និង​ប្រធានពេទ្យ​សត្វ​បានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1618ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1410ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1411ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន753ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1611ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1595ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1555ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1423ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន2678ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1470ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7885នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35738នាក់
ខែនេះ    344906នាក់
ឆ្នាំនេះ   2355445នាក់
សរុប   51715371នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 12:41