តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ

ដោយៈ ខែ សុណង ភ្នំពេញ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1563

ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បំពេញ​នីតិវិធី​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ បាន​ឆាប់​រហ័ស។

ករណី​នេះ​គឺ​ខុស​ពី​ពាក្យ​បណ្ដឹង​ផ្សេងៗ​ដែល​សាធារណជន​តែង​តែ​ត្អូញត្អែរ​ថា តុលាការ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួកគេ។ តើ​ការ​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​រូប​នេះ​គឺ​នឹង​មាន​តម្លាភាព​ដែរ​ឬ​ទេ?

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សុខ រឿន បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ និង​បង្ហាញ​ភស្តុតាង​លើ​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បាទ! ចេញ​ដីកា​ហៅ​ហើយ។ ចូល​ថ្ងៃ​សុក្រ បំភ្លឺ​តុលាការ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​គាត់​ហ្នឹង»

លោក សួង សុភ័ណ្ឌ ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ប្រធាន​សម្ព័ន្ធ​កុលបុត្រ​ខ្មែរ និង​ជា​ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ និង​មាន​ភស្តុតាង​មួយ​ចំនួន​ដែល​នឹង​ត្រៀម​យក​ទៅ​បង្ហាញ​តុលាការ៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​មាន​ភស្តុតាង ខ្ញុំ​បង្ហាញ​ហើយ​ខ្ញុំ​រក្សា​ទុក​នៅ​ខ្ញុំ។ ភស្តុតាង​ខ្លះ​ដែល​សំខាន់​មែនទែន ខ្ញុំ​សូម​ការ​អនុញ្ញាត​រក្សា​ទុក ដើម្បី​បង្ហាញ​នៅ​លើ​សវនាការ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​និង​រំពឹង​ទុក មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ខ្លួន​ឯង​ហើយ​ថា លោក​នឹង​ប្ដឹង​បក​មក​វិញ​ក្នុង​នាម​ជា​ពលរដ្ឋ។ ដូច្នេះ​រាប់​ទៅ​តាម​មាត្រា ៣១ ខ្ញុំ​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សវនាការ​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​រឿង​ទាំងអស់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សកម្មជន​គណបក្ស សម រង្ស៊ី រូប​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះពេជ្រ។

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។

ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។

យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស សម រង្ស៊ី នោះ​វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​ពិរុទ្ធភាព​ណា​មួយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ទេ​នោះ លោក​នឹង​ប្ដឹង​បក​ទៅ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង ហើយ​ពេល​នោះ​កុំ​មាន​ពាក្យ​ថា លោក​គាប​សង្កត់​ខាង​ផ្នែក​នយោបាយ។

ឆ្លើយ​តប​បញ្ហា​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស សម រង្ស៊ី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បណ្ដឹង​របស់​យុវជន សួង សុភ័ណ្ឌ គឺ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ និង​ការ​ណែនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។

លោក សុន ឆ័យ៖ «មាន​ការ​ចោទប្រកាន់​ថា ប្រហែល​ជា​រឿង​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ហើយ​ឲ្យ​តែ​ប្ដឹង​នាយករដ្ឋមន្ត្រី អា​ហ្នឹង​យើង​អត់​ទេ។ គណបក្ស សម រង្ស៊ី ដែល​មាន​រូប​ខ្ញុំ និង​សហការី​មួយ​ចំនួន យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាំង​ពី​មាន​ហេតុការណ៍​កើត​ឡើង។ យើង​យល់​ថា ត្រូវ​តែ​មាន​វិធានការ​វិន័យ​ដល់​អ្នក​ទទួល​ខុស​ត្រូវ។ តុលាការ​អាច​សិក្សា​មើល​ទៅ​ថា ការ​ប្ដឹង​ហ្នឹង​ហេតុផល​មិន​ត្រឹមត្រូវ​យ៉ាង​ណា គឺ​បដិសេធ​ទៅ បើ​ថា មិន​ត្រឹមត្រូវ​ដល់​តែ​ថា គាត់​ប្ដឹង​ត​វិញ​ហ្នឹង យើង​ដឹង​ស្រេច​បាត់​ទៅ​ហើយ បើ​គាត់​ប្ដឹង​ត​វិញ​នោះ សុភ័ណ្ឌ នោះ​វាសនា​ប្រហែល​ជា​ធ្ងន់ធ្ងរ​ជាង មូរ សុខហួរ ទៅ​ទៀត»

យុវជន សួង សុភ័ណ្ឌ បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ចំនួន​៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ។

នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ (Holland)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1577ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1412ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1936ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3535ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1610ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1559ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1481ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន1999ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1563ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9117នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    155601នាក់
ខែនេះ    538881នាក់
ឆ្នាំនេះ   1921113នាក់
សរុប   51281039នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:59