បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 06 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:45 នាទី ចំនួនអានៈ 1330

បន្ទាប់​ពី​ជា​រៀង​រាល់​រដូវ​ត្រី​ពង​កូន​ពី​មួយ​ឆ្នាំ​ ទៅមួយ​ឆ្នាំគេ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ ​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ត្រី​​ដូច​គ្នា​ជា​អាហារ ដែល​រដ្ឋ​បាន​ប្រ​កាស​អោយ​ពល​រដ្ឋ​នៅ​កម្ពុជា​ផ្អាក​ចិញ្ចឹម​ត្រី​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៤​មក​​ម្លេះ។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មិន​ស្រប​ច្បាប់​ទាំង​នេះ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ពួក​ដង្ខៅ​មាន​លុយ​ និង​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ហើយ​ម្យ៉ាង​វិញ​ទៀត​គេ​សង្ស័យ​នថា​ មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្នុង​ខេត្ត​ ទើបបាន​ជា​​ពួក​អ្នក​ប្រ​កប​របរ​ខុស​ច្បាប់​ទាំង​នេះ​គេ​គ្មាន​ការកោត​​ក្រែង​រអែង​និង​ច្បាប់​ទាល់​តែ​សោះ។

បើ​ទោះបី​​ជា​រដ្ឋ​បាន​ប្រកាស​បិត​ឡូ​នេសាទ​ឯក​ជន​នៅ​បឹង​ទន្លេ​សាប​ ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណា​ក៏ដោយ ក៏​ត្រី​នៅ​បឹង​ទន្លេសាប​ នៅ​តែ​គ្មាន​សង្ឃឹម​ថានិង​បាន ពង​កូន​ តកូន​តចៅ​ សំបូរដូច​កាល​ពី​សម័យ​មុន​ដែរ បើ​រដ្ឋ​មិន​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទអោយ​បាន​ជោគ​ជ័យ​​ទេនោះ។ ​

អ្នក​នេសាទ​ដែល​មាន​វ័យ​ចំណាស់​នៅ​តាម​ដង​ទន្លេសាប​មាន​ជំនឿយ៉ាង​មុត​មាំថា ប្រភេទ​ត្រី​ស៊ី​សាច់​ជា​អាហារ​ ពុំ​អាច​យក​ទៅ​ចិញ្ចឹម​អោយ​ស៊ី​កន្ទុ ឬ​ចំណីការ៉ុង​ដែល​គេលក់​តាម​ទី​ផ្សាបាន​ទេ ព្រោះ​ចំ​ណី​ដែល​មិន​មែន​ជា​ចំ​ណី​ធម្មជាតិ​របស់​វា​ធ្លាប់​ស៊ី​ វា​ធ្វើ​អោយ​ត្រី​ទាំង​នោះ​គ្មាន​ការ​ធំធាត់​ ពោល​គឺ​មាន​តែ​ក្បាល ស្បែក​ហើយ​និង​ឆ្អឹង​តែប៉ុណ្ណោះ។

នៅ​រដូវ​បិត​ឡូនេសាទ​ ដែល​ជា​រដូវ​​រដ្ឋ​ហាម​ឃាត់​ ការ​នេសាទ​ទ្រង់​ទ្រាយ​ធំ ទុក​អោយ​ត្រី​ពង​កូន​បន្ត​ពូជ​ ដើម្បី​ជាស​វៀង​ការ​បាត់​បង់​ពូជ​ត្រីនៅ​បឹង​ទន្លេ​សាបនោះ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​នេះ បាន​នាំ​គ្នាទិញ​កូន​​ត្រីឆ្តោតូច​ៗ​ប៉ុនៗដើម​ធូបពី​អ្នក​នេសាទនៅ​បឹង​ទន្លេ​សាប​ យក​មក​ផ្សាំទុកមួយ​រយៈទើប​យក​មក​ប្រ​លេងក្នុង​ស្រះ​នីមួយៗ។

ត្រីឆ្តោវា​ស៊ី​កូន​ត្រីអស់​ជា​ច្រើន​គឺ​ឡូ​ក្រាម តាំង​ពី​ការ​ចិញ្ចឹ​ម​ដំ​បូង​រហូត​ដល​ ត្រី​ធំ​អាច​ចាប់​លក់​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គេ​បារម្ភណ៍ថា បើ​ការ​ចិញ្ចឹម​ត្រី​ស៊ី​សាច់ជា​អាហារ​កាន់​តែ​ច្រើន​ វា​និង​មាន​ការ​បំ​ផ្លាញ​ពូជ​ត្រី​អស់​ជា​ច្រើន​ពី​បឹង​ទន្លេ​សាប​ផង​ដែរ។

បើ​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១២នេះ គេសង្កេត​ឃើញ​ថា នៅ​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ គេ​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ដោយ​ចាន​ចាប់​យក​ត្រី​ទាំង​នោះ​ទៅ​ប្រលេង​ក្នុង​បឹង​ទន្លេ​សាប​ អោយ​វា​រស់​មាន​សេរីភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​វា​វិញ។

ចំ​ណែក​ខេត្ត​សៀម​រាប​វិញ​ថ្នាក់​ដឹក​នាំ​តាំង​ពី​លើ​ដល់​ក្រោម រាប់​ទាំង​មន្រ្តី​ជំនាញផង​នោះ ហាក់​ធ្វើ​មិន​ដឹង​មិន​លឺអំ​ពី​បញ្ហា​ទាំង​អស់​នេះ។ មិន​តែ​ប៉ុណ្ណោះ​បើ​ទោះ​ជា​មាន​ការ​រាយ​ការណ៍ពី​ពល​រដ្ឋ​ ឬ​ស្ថាប័នណា​មួយ​​អំ​ពី​បទ​ល្មើស​នេសាទទាំង​នេះ​ក៏​ដោយ ក៏​អស់​លោក​ខាង​លើ​នេះ​នៅ​តែ​មិន​ឈឺ​ក្បាល​វិល​មុខ​អីដែរ។ សកម្ម​ភាព​ស្ពឹក​ស្រពន់​ទាំងអស់​នេះហើយ ដែល​ជា​កត្តា​មួយ​នាំ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សេចក្តី​ទុក​ចិត្ត អស់​ជំ​នឿ​ទៅ​លើ​ ថ្នាក់​ដឹក​នាំខេត្ត​សៀម​រាប និង​អស់​ជំ​នឿទៅ​លើ​អស់​លោក​មន្រ្តី​ជំនាញ។

បើ​លោក​ ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ មន្រ្តី​ជំនាញ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ទាំងអស់​មិន​បាន​ទទួល​ផល​ប្រ​យោជន៍ពី​ការ​ចិញ្ចឹម​ត្រី ឆ្តោ​ខុស​ច្បាប់​ទាំង​នេះ​ទេ ចុះ​ហេតុ​អ្វី​ទុក​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ទាំង​នេះ យ៉ាង​អាណាធិបតេយ្យបែបនេះ ដោយ​មិន​ព្រម​ចុះ​បង្រ្កាប? ឬ​មួយ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ជា​ខ្សែ​ស្រឡាយ ជា​បក្ស​ពួក​ ជា​ឆ្នាំង​បាយ​ប្រ​ចាំខែទេ​ដឹង​បាន​ជា​ធ្វើ​មិន​ដឹង​មិន​លឺតែ​រហូត​បែប​នេះ​? ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1664ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1789ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1449ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1463ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1396ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1834ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2863ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1785ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1563ដង ចំរៀងបទ ជំរុំតាទុំ   អាន1909ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29509នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175993នាក់
ខែនេះ    559273នាក់
ឆ្នាំនេះ   1941505នាក់
សរុប   51301431នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:00