ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ

ដោយៈ ហង្សនាគ បន្ទាយមានជ័យ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:38 នាទី ចំនួនអានៈ 1542

បន្ទាយ​មានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំ​ប្រ​ទល់​រវៀង​ប្រ​ទេស​កម្ពុជា​ និង​ប្រ​ទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ដឹង​ជញ្ជួន​ផលិត​ផល​ខុស​ច្បាប់​ចូល​យ៉ា​ង​គគ្រឹគ​គគ្រេងដូច​គេ​ហែ​អង្គ​កឋិន​ទាន​ ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​ក្រ​សែ​ភ្នែក​របស់​អស់​លោក​មន្រ្តី​ជំ​នាញ​ ដូច​ជា​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត សេដ្ឋ​កិច្ចក្រសួង ពេទ្យ​សត្វ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត តែ​គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ចុះ​ទប់​ស្កាត់នោះ​ទេ តែ​បែរ​ជា​លឺ​អ្នក​រក​ស៊ី​ទាំង​នោះ​ថា បាន​បង់​លុយ​ជូន​ជំ​នាញ​ទាំង​នេះអស់​ហើយ ទើប​ដឹក​ចូលដី​ខ្មែរ​បានរលូន​បែប​នេះ។

ផលិត​ផល​ដែល​ក្រុម​អ្នក​រក​​ស៊ី​លោត​ឆ័ត្រ​គេច​ពន្ធ​រដ្ឋ​បង់​ជូន​អោយ​តែ​ហោ​ប៉ៅ​ឯក​ជនប៉ុន្មាន​ជំ​នាញ​ខាង​លើ​មាន​ដូច​ជា សាច់​មាន់​ត្រូវ​មីន ឆ្អឹង​មាន់​ត្រូវមីន ជង្គង់​មាន់​ត្រូវ​មីន កោះមាន់ថ្លើមមាន់​ច្រកថង់ ភ្លៅ​មាន់​ស្អុយៗ ត្រី​ចាប មាន់​រស់​ដឹក​តាម​ម៉ូតូ ឡានតូចៗ គ្រឿង​សមុទ្រសល់ និង​មាន​គ្រឿង​ឧបភោគបរិ​ភោគ​ជា​ច្រើន​ទៀត​ដូច​ជា បន្លែ ផ្លែ​ឈើ​ខូច​គុណ​ភាពជា​ដើម។ល។

ប្រ​ភព​បាន​រាយ​ការ​មក​ថា ថ្មី​​ៗនេះ​សមត្ថ​កិច្ច​ជំ​នាញ​ខាង​លើ​នេះ បាន​បើក​ភ្លើង​ខៀវ​នៅ​ច្រក​របៀង​អូ​បី​ជាន់ អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឥត​ច្បាប់​ខាង​លើ ដឹក​ផលិង​ផល​ទាំង​នេះ​ ចូល​មក​ខ្មែរ​ទាំង​ថ្ងៃ​ ទាំង​យប់​ស្ទើរ​រូង​ផ្លូវ​អស់​ទៅ​ហើយ។ ប្រ​ភព​បន្តថា អ្នក​ដឹក​មាន់​រស់​តាម​ម៉ូតូ ១ជើង​បង់​លុយ​២០០បាត បើ​បង់​ខែ​វិញ​មួយ​ម៉ូ​តូ​២០​ម៉ឺន​រៀលក្នុង​១ខែ។ ប្រ​ភព​បន្ថែម​ថា គ្រៅ​ពី​នេះ​គ្រាន់​តែ​ពី​ច្រក​អូ​បី​ជាន់ទៅ​ទី​រួម​ខេ្ត​បន្ទាយ​មាន​ជ័យ មាន​ក្រុម​សមត្ថ​កិច្ច​ខាង​លើ​ឈរ​ចំា​យក​លុយ​ជិត​២០​កន្លែង ត្រូវ​ចំ​ណាយ​ថវិការ​អស់​ជិត​២០​ម៉ឺន​រៀល​បន្ថែម​ទៀត បើ​មិន​បង់​ ទោះ​ឡាន​ ម៉ូ​តូ​ដឹក​មាន់​ទា​ទាំង​នោះ​មាន​ស្លាប​ហោះ​ មាន​ក្បាល​៣​ដៃ៩​ក៏​រត​មិន​រួច​ដែរ។

ពលរដ្ឋ​ស្លូត​ត្រង់​​រក​ស៊ី​ស្រប​ច្បាប់​បាន​​ចោតថា អ្នក​ដែល​បើក​ភ្លើង​ខៀវ​អោយ​ផលិត​ផល​ខុស​ច្បាប់​ចូលពី​ប្រ​ទេស​ថៃ​មក​កម្ពុចានោះ​មាន​នាម​ដូច​ជា​​ ១-ឈ្មោះលោក​ យិន-ប្រ​សិទ្ធ មេ​ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ សៀម​រាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយ​ការិយាល័យ​បសុ​ពេទ្យខេត្ត​បន្ទាយ​មាន​ជ័យ ៣-លោក​ ចាប-សុផារិទ្ធ នាយ​ការិយាល័យ​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត​បន្ទាយ​មាន​ជ័យ។ ពល​រដ្ឋ​ទាំង​នោះ​ប្រា​រម្ភណ៍​ថា ការ​នាំ​ផលិង​ផល​គេច​ពន្ធ​ខុស​ច្បាប់​ចូល​តាម​ច្រក​ព្រំ​ដែន​ជា​ច្រើន​ពី​ប្រ​ទេស​ថៃ​មក​កម្ពុជា ទី១-​វា​ធ្វើ​អោយ​បាត់​បងថវិ​ការ​ចំ​ណូល​របស់​រដ្ឋដែល​នាំ​អោយ​ប្រ​ទេស​​កម្ពុជា​ធ្លាក់ខ្លួន​​ក្រ​ ទី២-​ផលិតផល​ទាំង​នោះ​អាច​ជា​របស់​ខូច​គុណ​ភាព​ ប្រើ​ជាតិ​គី​មី ដែល​អាច​បង្ក​អោយខូច​សុខ​ភាព​របស់​អ្នក​ទទួល​ទាន​ និង​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បង្ក​ផល​ប៉ះ​ពាល់។ ពូក​គាត់​បន្ថែម​ថា សពថ្ងៃ​លឺ​សូរ​ពល​រដ្ឋ​ខ្មែរ​រអ៊ូ​ថា ឈី​ក្រពះ​ ឈឺពោះ​វៀន​ ឈឺ​នេះ​ឈឺ​នោះ​ស្ទើ​គ្រប់​គ្នា​ សង្ស័យ​តែ​មក​ពី​អា​ឥវ៉ាន់​គេច​ពន្ធ ដែល​ខូច​គុណ​ភាព​ទាំង​នេះ​ឯង​មើលទៅ ព្រោះ​នាំ​ចូល​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាពអោយ​បាន​ត្រឹម​ត្រូវនោះ​ទេ​​ មាន​តែអ្នក​ពុក​រលួយ​ ​លូក​ដៃ​យក​លុយរួច​ដេញ​អោយ​ទៅ​អោយ​លឿន​ខ្លាច​គេ​ដឹងតែ​ប៉ុណ្ណោះ។

កម្ពុជា​សុវណ្ណភូមិ មិន​ទាន​អាច​ទំ​នាក់​ទំ​នង​សុំ​ការ​បំ​ភ្លឺ​ ពី​មន្រ្តី​ជំ​នាញ​៣​រូប​ខាង​លើ​បាន​ទេ ហើយ​យើង​រង​ចាំ​ស្វា​គមន៍​ជា​និច្ច​ចំ​ពោះ​រាល​ការ​បក​ស្រាយ​បំ​ភ្លឺ​របស់​អស់​លោកខាង​លើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1521ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1500ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1870ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1347ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3124ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1412ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន1966ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1785ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1526ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1873ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14449នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160933នាក់
ខែនេះ    544213នាក់
ឆ្នាំនេះ   1926445នាក់
សរុប   51286371នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:13