បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌

ដោយៈ Phlong Ret សៀមរាប ថ្ងៃទី 19 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 1809

រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ គេសង្កេត​ឃើញថា ផ្នែក​ព័ត៌មាន​វិទ្យា(Information Technology) ឬ​​ហៅកាត់​ថា IT បាន​រីក​ចំរើន​យ៉ាង​ខ្លាំង​ទាំង​នៅ​លើ​សកលលោក និង​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏មាន​ប្រ​ទេស​កម្ពុជា​ផងដែរ។

បើតាម​ការ​អង្កេត​បាន​អោយ​ដឹង​ថា អ្នក​រៀនបច្ចេក​វិទ្យា​ព័ត៌មាន​ ភាគ​ច្រើន​បាន​គោរព​ក្រម​សីល​ធម៌របស់​ខ្លួន​បាន​ល្អ​ខ្ជាប់​ខ្ជួន តែ​ក៏​មាន​មួយក្តាប់​តូច​ជា​ប្រ​ភេទ​មនុស្ស​ជ្រុល​និយម ដែល​មាន​ចរិត​ជា​ចោរ ដើរ​លុក​លុយ​​ លួច​ឯកសារ​តាម​ប្រព័ន្ធ​ Internet វាយលុក​Website អ្នកដ៏ទៃ លួច​លេខ​សម្ងាត់​ពីអាស័យដ្ឋាន​ E-mailគេ យកទៅ​ផ្ញើរ​បង្ខូចគេរ​ឈ្មោះ​ម្ចាស់​គេ។ល។ និង​មានបញ្ហាជាច្រើន​ទៀត​រាប់មិនអស់។​

បើ​ក្រ​ឡេក​មើល​ទៅ​ទើប​ដឹង​ថា អ្នក​សរសេរ​កម្ម​វិធីដាក់​អោយ​ប្រើ​ប្រាស​ក៏ជា​IT អ្នក​សរសេរមេរោគក៏ជា​IT ដែរ។ មិន​ដែល​មាន​អ្នក​លក់​ត្រី អ្នក​លក់​អង្ករ ដែល​គ្មាន​ជំនាញ​IT អាច​ទៅ​ចេះ​សរសេរមេរោគនោះទេ។

អ្នក​រៀន​IT ភាគ​ច្រើន​មិន​សូវ​អត់​ការ​ងារ​ធ្វើ​ទេ នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​នេះ​កំពុង​រីក​ចំរើន ដែល​មាន​ស្ថាប័ន​រដ្ឋ ស្ថាប័ន​ឯក​ជន​ជា​ច្រើន​កំ​ពុង​ប្រ​គួត​ប្រ​ជេង​គ្នា​នៅ​លើ​ទី​ផ្សា​តាម​ប្រ​ព័ន្ធ​IT នេះ។ គេ​ឃើញ​មាន​អ្នក​មាន​ចំណេះ​ផ្នែក​IT ចូល​បំរើ​ការ​អោយ​ក្រុម​ហ៊ុន​ធំៗជា​ច្រើន ហើយ​អ្នក​ខ្លះបានបើ​ក​មុខ​របរ​ឯក​ជន​ដូច​ជា បើក​ហាងលក់គ្រឿង​អេឡិកត្រូចនិក បើក​Internet កាហ្វេ បើក​ក្រុម​ហ៊ុន​សំរាប់​បង្កើត​ គេហទំព័រ​អោយ​អតិថិជន ទៅ​តាម​តម្រូវ​ការ​ទីផ្សាសេរី។

អ្នក​លក់​សេវា​កម្ម​ព័ត៌មាន​វិទ្យា គួរ​តែ​គោរព​ក្រម​សីល​ធម៌ វិជ្ជាជី​វៈអោយ​បាន​ល្អ ជា​មួយ​អតិថិ​ជន​របស់​ខ្លួន ដូច​ជា ត្រូវ​ផ្តល់​ទំនុកចិត្ត ការ​ថែទាំ សុវត្តិភាព បើក​សិទ្ធិចំហរ អោយ​អតិថិជនមាន​ជំរើស ធ្វើ​ចិត្ត​អោយ​ទូលាយ កុំ​មាន​ល្បិក​កល​ដើម្បី​កេង​ចំណេញ​លើអតិថិជន​របស់​ខ្លួន។ល។ និង​និយាយ​អោយ​ចំ​ត្រូវ​ធ្វើ​តែ​អំ​ពើ​ល្អទៅ​លើ​អតិថិជន​ ទោះ​ជា​ថ្ងៃ​នេះ​គេ​ជា​ភ្លៀវ​របស់​យើង ថ្ងៃក្រោយ​គេ​ជា​ភ្លៀវ​របស់​អ្នក​ដ៏ទៃ​ក៏ដោយ អតិ​ថិ​ជន​គេ​គង់​តែ​ដឹង​អំ​ពើ​ល្អ​របស់​អ្នក​ទេ អំពើ​ល្អ​វា​រមែង​តែទទួល​បាន​ផល​ល្អ​មក​វិញ​មិន​ខាន។

កុំ​អាង​ខ្លួន​ចេះ​IT ក៏ទៅលុកលុយ​លួច​ឯកសារគេ លួច​រូបថត​គេ​ទៅ​បង្កើត​Facebook ជេរគេជេរឯង លួច​ចូលE-mail គេ​ប្តូរ​លេខ​សម្ងាត់​ មិន​អោយ​ម្ចាស់​គេ​ប្រើប្រាស​បាន ហើយ​លួច​ផ្ញើ​សារ​ទៅអ្នក​នេះ អ្នក​នោះ ក្នុង​គោល​បំណង​ធ្វើ​អោយ​ម្ចាស់​គេ​មាន​បញ្ហា ធ្វើ​អោយ​គេហទំព័រ​គេ​ Error ធ្វើអោយ​កុំ​ព្យួទ័រគេ Error ជា​ដើម នេះ​ជា​ទង្វើមិន​ល្អ ហើយ​សង្គម​គេស្អប់​ខ្ពើមណាស់។

អ្នក​គួរ​គិត​ថា បើ​គេ​បំ​ផ្លាញ​អ្នក​វិញ តើអ្នក​សប្បាយ​ចិត្តដែរ​ឬទេ? ការ​អត់​ធន់​របស់​មនុស្ស​គឺ​មាន​កំណត់ បើ​អ្នក​បំ​ផ្លាញគេ​ គេ​មិន​ដឹង​ថា​ជា​អ្នក​ណា​នោះ​វា​មិន​អី​ទេ តែ​ប្រយ័ត្នគេ​ដឹង​វា​អាច​ប្រ​ឈរ​មុខ​ជា​មួយ​ផ្លូវ​ច្បាប់វា​គ្រាន់បើ​បន្តិច​​ តែ​ក្រែង​លោ​ម្ចាស់​គេ​ឆេវឆាវ​ទប់​អារម្ភណ៍មិន​បាន​ គេដាក់​អ្នក​៣ខ្នង​ពូថៅទៅវា​ក្លាយ​ជា​ប៉ុន្មាន​ថ្នេរវិញ។

អ្នក​ប្រើ​ប្រាស​កុំព្យួទ័រ​ (client) គេ​មិន​ចង់​មាន​បញ្ហាទេ ព្រោះ​អ្នក​ខ្លះ​គេ​រៀន​បាន​ត្រឹម​តែ​ការ​ប្រើ​ប្រាស​ធម្មតា​ប៉ុណ្ណោះ សូម្បី​តែ​បញ្ហា​បន្តិបន្ទូច​ក៏​ពុំ​អាច​ដោះ​ស្រាយ​បាន​ផង ដូច្នេះគឺ​អ្នក​ប្រើ​ប្រាស​គេ​សង្ឃឹម​លើ​យើង​ជា​អ្នក​IT ទុក​ចិត្ត​ ជឿជាក់ ITទាំង​ស្រុង។

សង្ឃឹម​ថា អ្នក​រៀន​ IT នៅ​លើ​ពិភព​លោក​បាន​យល់​គ្រប់​ៗគ្នា ជា​ពិសេស​អ្នក​ IT នៅ​កម្ពុជា​នេះ​តែ​ម្តង គួរ​តែគោរព​ក្រម​សីលធម៌ វិជ្ជាជីវៈ របស់​ខ្លួន​អោយ​បាន​ត្រឹម​ត្រូវ ដើម្បី​អោយ​ប្រទេស​ជាតិមាន​កិត្តិយស​ដោយ​​សារ​អ្នក កុំ​រៀន​ IT ដើម្បី​ធ្វើចោរ ប្រយ័ត្ន​ជាប់​គុគ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1532ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1353ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2379ដង របាំត្រុដិ (មានវីដេអូ)   អាន2469ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1557ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1553ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1472ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1409ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1439ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1526ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      33102នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    136273នាក់
ខែនេះ    519553នាក់
ឆ្នាំនេះ   1901785នាក់
សរុប   51261711នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:31