ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ

ដោយៈ មករា កម្ពុជា ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1514

​ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​នៅ​កម្ពុជា​បាន​កើន​ឡើង​លើស​ចំនួន​ប្រជាជន​ដែល​មាន​រហូត​ដល់​ទៅ​២០​លាន​ស៊ីម​កាត​ខណៈ​ដែល​ពល​រដ្ឋ​កម្ពុជា​សរុប​មាន​ប្រមាណ​១៤,៧​លាន​នាក់​។​នេះ​បើ​តាម​រដ្ឋ​មន្ត្រី​គមនាគមន៍​។

លោក​សូរ​ឃុន​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សន្និសីទ​កំពូល​ពិភពលោក​២០១២​នៅ​ទី​ក្រុង​ឌូបៃ​។​លោក​សូរ​ឃុន​ទើប​វិល​ត្រឡប់​ពី​សន្និសីទ​កំពូល​ពិភព​លោក​២០១២​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ស្តីពី​បញ្ញត្តិ​កម្ម​ទូរគម​នាគមន៍​អន្តរជាតិ​។

ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​ដ៏​ច្រើន​លើស​លប់​នេះ​ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​អាច​រក​បាន​ស៊ីម​កាត់​ដោយ​ងាយ​ស្រួល​។​ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​ដឹង​ពី​ទិន្នន័យ​ជាក់​លាក់​ថា​តើ​ស៊ីម​ប្រើ​ប្រាស់​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​ហើយ​ស៊ីម​ទូរស័ព្ទ​ប៉ុន្មាន​ត្រូវ​គេ​បោះ​បង់​ចោល​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ ​«​រហូត​ដល់​ពេល​នេះ​សេវា​ទូរស័ព្ទ​អចល័ត​បាន​គ្រប​ដណ្តប់​ប្រមាណ​៨០​ភាគ​រយ​នៅ​ផ្ទៃ​ប្រទេស​»​។​លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​មាន​ខ្សែ​ឬ​អចល័ត​ជាង​៥​ពាន់​នាក់​។

លោក​កែវ​វុឌ្ឍិន​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា​ចំណូល​របស់​ក្រសួង​កើន​លើស​ផែន​ការ​ក្នុង​នោះ​ចំណូល​ផ្នែក​រដ្ឋ​បាល​កណ្តាល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ប្រចាំ​ឆ្នាំ​១៧,៥​លាន​ដុល្លារ​រហូត​ដល់​២០,៥​លាន​ដុល្លារ​គិត​ត្រឹម​ចុង​បញ្ចប់​ខែ​វិច្ឆិកា​។​ចំណូល​ពី​ទូរគមនាគមន៍​កម្ពុជា​ទទួល​បាន​២៦,២​លាន​ដុល្លារ​ហើយ​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​២០១២​គឺ​២៨,៥​លាន​ដុល្លារ​រីឯ​ចំណូល​ពី​ប្រៃសណីយ៍​គឺ​ជាង​៣,៧​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​។

រដ្ឋា​ភិបាល​កម្ពុជា​ក៏​គ្រោង​ចុះ​បញ្ជី​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ទៅ​ក្នុង​ផ្សារ​ហ៊ុន​ផង​ដែរ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​សូរ​ឃុន​បាន​បញ្ជាក់​ថា​រហូត​ដល់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​សម្រាប់​ឡើង​ផ្សារ​ហ៊ុន​នោះ​ទេ​។​លោក​ថ្លែង​ថា៖​«អ្នក​មាន​សមត្ថកិច្ច​កំពុង​តែ​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​ទូរគមនាគមន៍​របស់​យើង​ថា​តើ​មាន​ប៉ុន្មាន​ពិត​ប្រាកដ​?​ការ​កំណត់​ចូល​ផ្សារ​ហ៊ុន​គឺ​អាស្រ័យ​ការ​វាយ​តម្លៃ​ច្បាស់​លាស់​នូវ​ធន​ធាន​របស់​ទូរគមនាគមន៍​កម្ពុជា​»។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ដែល​មាន​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៨។

សប្តាហ៍​មុន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Hello បាន​ទិញ​យក​ក្រុមហ៊ុន​Smart​Mobile​និង​បាន​ច្រចាច់​បញ្ចូល​គ្នា​ក្នុង​នោះ​Hello កាន់​ភាគ​ហ៊ុន​៩០​ភាគ​រយ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន2655ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1360ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន379ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1956ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1534ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1429ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1368ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1461ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1475ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1759ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      572នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10908នាក់
ខែនេះ    320076នាក់
ឆ្នាំនេះ   2330615នាក់
សរុប   51690541នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 03:44