រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 05:01 នាទី ចំនួនអានៈ 1549

រថ​យន្ត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវ​ មើល​មិន​ឃើញ​ ធ្វើ​មិន​ដឹង ពេល​រថ​យន្ត​ដឹក​ឈើ​មក​ដល់​ដេក​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ​ ឬ​ទូរ​ស័ព្ទ​ចូល​តែ​មិន​លើក​។

សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ ដែល​ប្រើ​រថ​យន្ត​ដូច​ជា កាមរីឆ្លាម កាមរីបាឡែន ពណ៍​ស្ក ពណ៍​ខ្មៅ​ ដឹក​ចេញ​ពី​ស្រុក​ត្រ​ពាំ​ង​ប្រ​សាទ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ ឆ្លង​កាត់​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​សេរី ដែល​ពុំ​មាន​ការ​បង្ក្រាប​ពី​សំ​ណាក់​អស់​លោក​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ។

ប្រ​ភព​ព័ត៌មាន​ពី​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូ​ង​ទាំង​នោះ គឺ​ជា​ឈ្មួញ​ដដែល​ៗ ដែល​មាន​ឈ្មោះ​ដូច​ជាលោក ១-យិន ២-ថន ៣-ប្រុញ ៤-ពន្លក ៥-ស្នា ៦-ចូច ដែលសុទ្ធ​តែ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​ប្រ​ចាំ​ទិស​ឧត្តរ​នេះ​តែ​ម្តង។ ប្រ​ភព​បាន​អោយ​ដឹង​ទៀតថា ក្រុម​អ្នក​រក​ស៊ី​ទាំង​៦​នាក់​នេះ​ គេ​មាន​លុយ​ច្រើន​ និង​មាន​រថ​យន្ត​ទំ​នើប​ទំនើប មិន​តែ​ប៉ុណ្ណោះ​គេ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មួយ​មេព្រៃ​តាម​ដង​ផ្លូវ​ដូច​ម្តាយ​និង​កូន ព្រោះ​ពួក​គេ​​​ជា​ឆ្នាំង​បាយប្រ​ចាំ​ថ្ងៃ​​ដ៏​ធំ​សំរាប​សមត្ថ​កិច្ច​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

លោក​ លី​សុផា នាយ​រង​ផ្នែក​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​បដិសេធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ធ្នូនេះ​ថា លោក​ពុំ​ដែល​ធ្លាប់​ស្គាល់​ឈ្មោះ​អ្នក​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​នោះ​ទេ បើ​មាន​គេ​ច​មិ​ន​រួច​ពី​លោក​ ថោង​សុខៃ​ នាយ​សង្កាត់​របស់​លោក​ទេ ម្យ៉ាង​វិញ​ទៀត​រដ្ឋា​ភិបាល​ប្រ​កាស​លែង​អោយ​មាន​ការ​ដឹង​ជញ្ជួន​ឈើ​ក្រ​ញូង​ហើយ។

លោក​ សេងវឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វា​រិន ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា គ្មាន​ទេ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ លោក​មិន​បាន​ដឹង​ទេ ចង់​ដឹង​សួរ​នាយ​សង្កាត់​តាម​ដង​ផ្លូវ​ទៅ។ លោក​សេង​វឿត​បន្ថែមថា សួរ​លោក​ ថោង​សុខៃ នាយ​សង្កាត់​ព្រោះ​គាត់​ជំ​នាញ​ខាង​បង្ក្រាប ហើយ​គាត់​សហការ​ជា​មួយ​គ្នា​គាត់​ដូចជា​ អ្នក​កាសែត​បួន​ដប់​ឡាន​ចាំ​ចាប់​ឈើ​ក្រ​ញូង​ បើ​មាន​រត​មេច​រួច។

នា​ព្រឹក​នេះ​យើង​ក៏​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ម៉ុង​ប៊ុនលីម​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ​សេង​លន នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​លោក​ទាំង​ពីរ​សុទ្ធ​តែ​នៅ​ក្រៅ​តំបន់​សេវា។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ មេត្តា​ចុះ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូអ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃ៕ សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក​ បើ​ស្រឡាញ់​ព្រៃ​ឈើ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1564ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2000ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1577ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2123ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1579ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1585ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1762ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1934ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1431ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1528ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8304នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    26148នាក់
ខែនេះ    335316នាក់
ឆ្នាំនេះ   2345855នាក់
សរុប   51705781នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 21:42