ព័ត៌មានក្ដៅ

    អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ

    ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:42 នាទី ចំនួនអានៈ 529

    អ្នក​កាសែត​ម្នាក់ និង​មន្រ្តី​បរិស្ថាន​ក្រ​សួង​ម្នាក់ត្រូវ​បានអ​ធិ​ការ​ស្រុក​វ៉ារិន​​ចាប់​ខ្លួន​ កាល​ពី​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី០៤ ខែ​មករា​ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។

    បើ​យោង​តាម​សម្តី​​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មនុស្ស​២នាក់ ម្នាក់​​ឈ្មោះ សម តារា ភេទ​ប្រុស​ អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​ឈូគ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​មុខ​ងារ​ជា​មន្រ្តី​បរិស្ថាន​ក្រ​សួង។ រី​ឯម្នាក់​ទៀតឈ្មោះ ផល​ចន្នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ដូច​គ្នា និង​ដក​ហូត​បាន​រថ​យន្ត​កាម​រី ពណ៍​ស​១គ្រឿង​។

    លោក​ ត្រី ណុបសារ៉ាក់ អធិការ​ស្រុក​វ៉ារិន​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើ​ង​លោក​បាន​ទទួល​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​អ្នក​ដឹក​ឈើ​យក​ធ្វើ​ផ្ទះថា មាន​គេ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ពួក​គាត់ជំ​រិត​ទាប្រាក់ ទើប​លោក​ទៅ​មើល​ឃើញ​ដូច​ការ​រាយ​ការ​នោះ​មែន​ ហើយ​លោកបាន​ឃាត់​ខ្លួន​​​ជន​ទាំង​២​រូប​នេះទៅ​អធិការ​ដើម្បី​សាកសួរ។ លោក​អធិការ​បន្តថា លោក​បាន​រាយ​ការ​ជូន​ព្រះ​រាជ​អាជ្ញាសាលាដំ​បូង​ខេត្ត​សៀមរាប ហើយ​ខាង​ប៉ូលីស​បាន​កសាង​សំណុំ​រឿង​​ ​ចោទ​ពី​បទ​កំ​ហែង​ទា​ប្រាក់។ លោក​អធិការ​បន្ថែម​ថា ទាំង​មនុស្ស​ និង​រថយន្ត​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​សៀម​រាប​នៅ​រសៀល​ថ្ងៃទី៥មករាម្សិល​មិញ​នេះ។

    បើ​យោង​តាម​សម្តី​ចាង​ហ្វាង​កាសែត ក្រុង​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦នេះ​ថា កូន​ចៅ​របស់​លោក​ (ផល​ចន្នី) បាន​បដិសេធថា ពុំ​បានទា​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។ មូល​ហេតុ​ដែល​ពួកគេ​ចុះ​ទៅ​កាក់​គោយន្ត​កន្រ្តៃ​ខាង​លើ​គឺ​ដើម្បី​សួរនាំ រក​ម្ចាស់ ​រក​ច្បាប់​ទំលាប់​ក្នុង​ការ​ដឹង​ជញ្ជួន​ឈើ​ខាង​លើ។ តែ​មិន​ទាន់​បាន​សួរ​នាំ​ចប់​ផង​ស្រាប់​តែ​ឃើញ​ប៉ូលីស​ជិះ​រថ​យន្ត​ទៅ​ដល់​ចាប់​ខ្លួន​​ពួក​គេតែ​ម្តង។ លោក​ចាង​ហ្វាង​នេះ​បន្តថា ខាង​ប៉ូលីស​បាន​ដាក់​ខ្នោះឃុំ​ខ្លួន​កូន​ចៅ​លោក និង​មន្រ្តី​បរិស្ថាន មិន​អោយ​អ្នក​ណា​ជួប​សាក​សួរ​អ្វី​ទាំង​អស់​ ដែល​ទង្វើ​នេះ​ហាក់​ដូច​កូន​ចៅ​របស់​លោក​ជា​ជន​ក្បត់​ជាតិ​អញ្ចឹង។

    លោក​ សំ រិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង​ និង​ជា​តំ​ណាង​អេយ្យការ​ មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦​នេះថា លោក​​កំពុង​សាកសួរ​ ពុំ​ទាន់​បាន​ចោទ​ប្រ​កាន់ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​នៅ​ឡើយ​ទេ។ លោក​បន្ថែមថា លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ លោក​នឹង​ផ្តល់​ព័ត៌​មាន​បន្ថែម​នៅ​ពេល​ក្រោយទៀត។ ចំ​ណែក​ឯ​ម្ចាស់​គោ​យន្ត​ដឹក​ឈើ​ លោក​បាន​អោយ​ខាង​ប៉ូលីស​ ហៅ​ម្ចាស់​ឈើ យកឈើ និង​គោយន្ត​កន្រ្តៃ ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពិន័យ​តាម​ផ្លូវ​ច្បាប់។

    ពាក់​ព័ន្ធ​នឹក​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​នោះ ត្រូប​បានមជ្ឈ​ដ្ឋាន​ទូទៅ​​គេ​សង្កេត​ឃើញ​ថា វា​ហាក់​មាន​ភាព​អយុ​ត្តិ​ធម៌ ព្រោះ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទាល់​តែ​សោះ តើ​នេះ​វាបណ្តាល​មក​​ពី​មូល​ហេតុ​អ្វីដែរ? តើ​ឈ្មួញ​ដឹក​ឈើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ដាក់​បន្ទុកថា អ្នក​កាសែត​ជំរិត​ទាប្រាក់? ឬមួយ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​អណ្តាត​អត់​ឆ្អឹង​ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ? តុលាការ​គួរ​តែ​ផ្តល់​យុត្តិ​ធម៌ដល់​ពលរដ្ឋ​ខ្មែរ​អោយ​បាន​ស្មើ​ភាព​គ្នាផង៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1210ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន675ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន440ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន501ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន724ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1275ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1108ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន644ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1086ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន768ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      154នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38346នាក់
    ខែនេះ    172777នាក់
    ឆ្នាំនេះ   1184565នាក់
    សរុប   29289816នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:42