មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 08:57 នាទី ចំនួនអានៈ 1293

នរណាៗក៏​គេ​បាន​លឺ​ ហើយ​ស្គាល់​ឈ្មោះ​ លោក លួនស៊ុយ និង​ឈ្មោះ លោក ប៉ូ ជា​មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​លេខ​២​តាម​រឺម៉ក និង​រទេះគោ ​ស្ទើ​បាក់​ថ្នល់​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ជា​រៀង​រាល់​ថ្ងៃ​តែ​បន្រ្តី​ជំនាញ​តាម​ដង​នេះ​មិន​បង្ក្រាប​ ទោះ​ជា​ពលរដ្ឋ​ខំ​រាយការ​យ៉ាង​ណា​ក៏ដោយ។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា លោក លួនស៊ុយ និង​លោក ប៉ូ ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ពិត​ប្រាកដ​មែន តែ​មេ​ឈ្មួញ​២​រូប​នេះ តែ​ង​តែ​យក​លេស​ថា ជា​ប្រ​ជា​ពលរដ្ឋ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួម​សមត្ថ​កិច្ចមក​ពី​ចម្ងាយ​ដែល​មិន​ស្គាល់​ពួកគេ​។ ប្រ​ភព​បន្ត​ថា មេ​ឈ្មួញ​ឈ្មោះ​ លួន​ស៊ុយ ជា​មន្ត្រីប៉េ​អឹម​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ទៀត​ផង បាន​ជា​គេ​ហ៊ាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ខ្លាច​ រអា​អស់​លោក​ណា​ទាំង​អស់។ ប្រភព​បន្ថែម​ថា ចំណែក​ឯឈ្មោះ ប៉ូ ​វិញមាន​ទីលំ​នៅ​ក្នុង​ភូមិ កន្រ្ទំាង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ដែលមាន​ឪពុក​ឈ្មោះ តារុន ជា​មេភូមិ កន្រ្ទាំងនេះ​តែ​ម្តង។

ជាក់​ស្តែងព្រឹក​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៣​នេះ មេឈ្មួញអាង​ស្បែក​ខាងលើ​នេះ បាន​ដឹក​ឈើ​មួយ​រឺ​ម៉ក ពី​ចំ​ណុចស្រុក​ស្វាយលើ ចុះ​ដល់​ភូមិសំឡោង ឃុំចាន់ស ស្រុក​សូទ្រ​និគម ក៏ពើប​ប្រ​ទះ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ថត​រូបសកម្ម​ភាព​ដឹក​ឈើ​របស់​​ពួកគេ។ ភ្លាម​នោះ​មេ​ឈ្មួញ​ជើង​ចាស់​ទាំង​២នាក់​នេះ បាន​បញ្ជា​អោយ​កូន​ចៅ​ស្រាយ​ឈើ​ទំ​លាក់​ពី​រឺ​ម៉ក​ចោល ហើយ​ពោល​ពាក្យ​អសុរោះថា ” ពួក​អា​អ្នក​កា​សែត​​ឯង​ បាន​ត្រឹម​តែ​ថត​រូប​តែ​ប៉ុណ្ណោះ អញ​មាន​អី​ភ័យ អញ​បង់​លុយ​អោយ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ ឯង​ហៅ​អាណា​មក​ចាប់​ហៅទៅ“ ។

អ្នក​យក​ព័ត៌មាន​ក្រុម​នោះ​បាន​រាយការ​ជូន​លោក រឹម-ស៊ុមអុន នាយសង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​សូទ្រ​និ​គម​ភ្លាមៗ តែ​លោក​មេ​ព្រៃ​រូប​នេះគាត់ថា ​រវល់​នៅ​ភ្នំ​ពេញ​ចាំ​អោយ​កូន​ទៅ​ចុះ​ទៅ​មើល តែ​រហូត​ដល់​ជិត​២ម៉ោង​មិន​មាន​មេ​ព្រៃ​ណា​ចុះ​ទៅ​ រហូត​ដល់​ឈ្មួញ​រើស​ឈើ​ដាក់​រឺ​ម៉ក​ដឹក​ទៅ​វិញអស់។

សកម្ម​ភាព​យឺត​យ៉ាវ និង​មើល​មិន​ឃើញ​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃ​ឈើលើ​ដង​ផ្លូវ​ ​នៅ​ស្រុក​ស្វាយ​លើ ក្រោម​ក្រ​សែ​ភ្នែក​លោក​ យ៉ានស៊ីវ៉ាត់ នាយ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ និង​ស្រុក​សូទ្រនិគម ក្រោម​ក្រ​សែ​ភ្នែក​លោក រឹមស៊ុម​អុន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើនេះ វា​កើត​ជា​យូយា​ណាស់​មក​ហើយ ដែល​អាច​ហៅ​បាន​​ថា ជា​ដង្កូវ​ស៊ី​រូង​ផ្ទៃ​ក្នុង និង​ជា​ជម្ងឺ​មើល​មិន​ជា។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ស៊ីម​សុធា ហៅជាតិ មេប៉េអឹម​ស្រុក​ប្រាសាទ​បាគង​បានទេនៅ​រសៀល​ថ្ងៃទី ០៦ដដែលនេះ ពាក់​ព័ន្ធ​ទៅ​នឹង​កូន​ចៅ​រក​ស៊ី​ដឹក​ឈើខាង​លើ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល។

សូម​បញ្ជាក់ថា នៅ​ខេត្ត​សៀម​រាប​ជា​ខេត្ត​មួយ​ដែល​សំ​បូរ​ទៅ​ដោយ​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន ដែល​ក្រុម​ឈ្មួញ​ទាំង​នោះត្រូវ​​បាន​គេ​ស្គាល់ថា ជា​មន្រ្តី​ប៉េ​អឹម ជា​មន្រ្តីប៉ូលីស នឹង​អ្នក​មាន​ខ្នង​មាន​អំណាច​ជា​ច្រើន​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1388ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1577ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1577ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1615ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1370ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2158ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1459ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1641ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1364ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1568ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30968នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177452នាក់
ខែនេះ    560732នាក់
ឆ្នាំនេះ   1942964នាក់
សរុប   51302890នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:26