គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 07 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:17 នាទី ចំនួនអានៈ 1389

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប​លើក​ទី​៣៤ នៃ​ទិវា​ជ័យ​ជម្នះ ថ្ងៃ​៧​មករា​ដែល​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ​ពត នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​មករានេះ និងបាន​លើក​បង្ហាញ​ពី​សមិទ្ធផល​ផ្សេងៗ ដែល​គណបក្ស​ខ្លួន​បាន​ដឹក​នាំ​កន្លង​មក។

លោក ហេង សំរិន ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា ប្រធាន​រដ្ឋសភាជាតិ បាន​លើក​ឡើង​ថា ជ័យ​ជម្នះ៧​មករា បាន​នាំមក​នូវ​សិទ្ធិ​ជា​សារ​វន្ត​បំផុត​របស់​មនុស្ស​មក​ជូន​ប្រជាជន គឺ​សិទ្ធិ​មានជីវិត​រស់នៅ ហើយ​ផ្តើម​ចេ​ញពី​សិទ្ធិ​ជា​សារវន្ត​នេះហើយ ដែល​មាន​សិទ្ធិ​ទទួលបាន​ចំណីអាហារ ទទួលបាន​ការអប់រំ ទទួលបាន​ការព្យាបាល សិទ្ធិ​បញ្ចេ​ញ​មតិ សិទ្ធិ​បង្កើត​គណបក្ស បង្កើត​អង្គការ និង​សមាគម​នានា​៘

លោកបាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជំរុញ​រាល់​សកម្មភាព​ដើម្បី​ការពារ លើក​កម្ពស់​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​បរិការណ៍នៃ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ ​ឡើង​ជានិច្ច។

លោក ហេង សំរិន បាន​គូសបញ្ជាក់ថា « ជាមួយនឹង​ ភាពអនុគ្រោះ​ទាំងនេះ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ធ្វើឱ្យ​សម្រេច​ជោគជ័យ​លើ​គ្រប់​វិស័យ​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ការបរទេស​នៅក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន​។ កម្ពុជា​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការពារ​បាន​រឹងមាំ​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ និង​សុវត្ថិភាព​សង្គម នៅក្នុងពេល និង​ក្រោយពេល មាន​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកលលោក ព្រមទាំង​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ និង​គ្រោះ​ទឹកជំនន់»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1433ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2059ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1415ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1331ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1531ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន3207ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1516ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1457ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3089ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1693ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17068នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163552នាក់
ខែនេះ    546832នាក់
ឆ្នាំនេះ   1929064នាក់
សរុប   51288990នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:24