លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1577

ច្រើ​ន​​ខែ​​ម​ក​ហើ​យ​​ដែ​ល​​លោ​ក​ ម៉ឹ​ង យូ​​ឡេ​ង​ ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​ជា​​ប្រ​ធា​ន​ម​ន្ទី​រ​​សា​ធា​រ​ណ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ខេ​ត្ត​ក​ណ្តា​ល​​ជំ​នួ​ស​​លោ​ក​ មា​ស សឿ​ន ប៉ុ​ន្តែ​​គេ​​មិ​ន​ដែ​​​ល​​ឃើញ​​លោ​ក ម៉ឹង​ ​យូ​​ឡេ​ង យ​ក​ចិ​ត្ត​ទុ​កដាក់ ពី​ភាពអនាធិបតេយ្យ​នៃ​ក្រុមមន្ត្រី​ដែល​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នាំគ្នា​ដាក់​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ ធ្វើ​ឲ្យ​ផ្លូវ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ខេត្តកណ្តាល ត្រូវ​បាក់ស្រុត​និង​ខូចខាត​រំខាន​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​។​

​ជាគោលការណ៍​សាលា​ខេត្តកណ្តាល​បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមចម្រុះ ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​សំខាន់ៗ តាមរបៀប​ចល័ត ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ដាក់​ប៉ុស្តិ៍​ជា​អចិន្ត្រៃយ៍​រាប់សិប​ឆ្នាំ​មកហើយ ពោលគឺ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​គឺ​សកម្មភាព​បំផុត​ក្នុង​ការរាប់​ក្បាល​ឡាន​យកលុយ មិនដែល​ខ្វល់​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​នោះទេ​។ លោក ម៉ឹង យូ​ឡេង មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ប៉ុន្មាន​នោះទេ ទើប​គាត់​មិន​យកចិត្តទុកដាក់​លុបបំបាត់​ភាព​អសកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ព្រោះ​អ្វីដែល​មន្ត្រី​អស់នោះ​កំពុង​ធ្វើ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ផ្គើន​ចំពោះ​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កណ្តាល​។​

​ជាក់ស្តែង​ស្ពាន​លេខ​៤៩ ស្ថិតនៅ​ស្រុក​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ បាន​បាក់ស្រុត​ធ្វើ​ឲ្យ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ហើយ​ជា​ញឹកញាប់​ស្ពាន​នៅតាម​ផ្លូវ​លេខ​២១​នេះ មាន​បញ្ហា​ដោយសារ​ការផ្ទុក​លើ​សទ​ម្ង​ន់​។ គេ​សង្កេតឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ប៉ុស្តិ៍​ប្រចាំការ​លើផ្លូវ​ជាតិ​នេះ​ផងដែរ ប៉ុន្តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន ចេះតែ​កើតមាន​ជា​ហូរហែរ​គ្មាន​ការលុបបំបាត់​នោះទេ ក៏​ព្រោះតែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ស្ពាន​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ អាច​ទ្រ​ទម្ងន់​ត្រឹមតែ​១៥​តោន ប៉ុន្តែ​ការដឹកជញ្ជូន​ជាក់ស្តែង មាន​ទម្ងន់​មិនតិចជាង​ពី ៥០-៨០ តោន​នោះទេ គឺ​ក្រុមមន្ត្រី​សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ មិន​ខ្វល់ខ្វាយ​ទាំងអស់​។​

​និយាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​មិនដែល​ហាមឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ផ្ទេរ​ទំនិញ​ឬ ធ្វើការ​ផាកពិន័យ​ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​នោះទេ​។ ដូចជា​ករណី​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿង បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ដែលមាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង អាច​បើកបរ​ឆ្លងកាត់​ដោយ​រលូន​ល្អ និង​ពេលដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ​បង់ប្រាក់​ជាប្រចាំ​ខែ ឲ្យ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​មៅ​ផ្តាច់​លើ​ការប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​។

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ឧ​ត្តុ​ង្ក ក៏​អាច​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​មិនធម្មតា​នោះទេ ព្រោះ​គ្រប់​រថយន្ត​ដឹកទំនិញ​មកពី​ស្រុក​សៀម ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ពី​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកណ្តាល​ចូល​រាជធានី​ភ្នំ​ុ​ពេញ និង​បន្តទៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​។ យ៉ាងហោចណាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ត្រូវ​បង់ប្រាក់​ចាប់ពី ១០-៤០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​ឬ​ទំនិញ គឺ​គ្មាន​ករណី​យោគយល់​ទេ ហើយ​ពេលខ្លះ​សម្រាប់​រថយន្ត​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ១-២​លាន​រៀល ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​ផ្ទេរ​ទំនិញ​ផងដែរ​។​

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​របស់​សាធារណការ​ខេត្តកណ្តាល ក៏​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ទាំង​តូច​ទាំង​ធំ​ផងដែរ គឺ​ឲ្យ​តែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​គឺអាច​ដឹកជញ្ជូន​ទំនិញ​តាមតែ​អំពើ​ចិត្ត ដោយ​សូម្បីតែ​ពេលខ្លះ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​ត្រូវគេ​កោសរូស​ឲ្យ​បង់ប្រាក់​ថ្លៃ​បាយ​ចាប់ពី ១-២​ម៉ឺន​រៀល​ផងដែរ​។

​លោក ម៉ឹង យូ​ឡេង ចាប់តាំងពី​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​ឲ្យ​មាន​ភាព​អសកម្ម​គ្មាន​ការកែទម្រង់​ទាល់តែសោះ ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាធារណការ​ខេត្តកណ្តាល​នេះ គេ​យល់ថា លោក ម៉ឹង យូ​ឡេង អាច​ប្រមូលប្រាក់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ស្រង់ដើម​បាន​យ៉ាង​ងាយស្រួល​បំផុត​។ គ្រាន់តែ​ប្រាក់ចំណូល​ដែល​បានមកពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​លើស​ទម្ងន់ នាំ​ឲ្យ​បំផ្លាញ​ផ្លូវ​ស្ពាន​នៅ​ទូទាំង​ខេត្តកណ្តាល​ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក ម៉ឹង យូ​ឡេង អាច​រៀបចំ​ជា​កញ្ចប់​ទុក​ជូន​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1451ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2228ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2058ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9387ដង បុណ្យចូលឆ្នាំខ្មែរ   អាន2505ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1523ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1861ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2359ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1749ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1620ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26594នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173078នាក់
ខែនេះ    556358នាក់
ឆ្នាំនេះ   1938590នាក់
សរុប   51298516នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:11