ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1561

ម្តាយ​ក្មេង​ស្រី​អាយុ​​៤​ឆ្នាំ​រង​គ្រោះម្នាក់​រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខេត្តសៀម​រាប​ ​​បាន​ប្តីង​គ្រូ​ពេទ្យ​ ឈ្មោះ​ អឿម៉េង ​ពីបទ​សម្លាប់​មនុស្ស​ដោយអចេតនា​ បន្ទាប់​ពី​កូន​ស្រី​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១២។

អ្នក​ស្រី​ អាង​មេសា ដែល​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ចាង​ស្រី​ហេង​អ៊ុន ហៅ​សុម៉ាវីន មាន​អាយុ​៤​ឆ្នាំ បាន​យក​ទៅ​ព្យា​បាល​នៅ​​ផ្ទះ​របស់​គ្រូពេទ្យ​ឈ្មោះ អឿ ម៉េង ក្បែរ​ផ្ទះ​របស់​អ្នក​​ស្រី នៅ​ពេល​កូន​ស្រី​រូប​នេះ​មាន​អាការៈគ្រុនក្តៅ។ អ្នក​ស្រី​បន្ត​ថា គ្រួពេទ្យ​បាន​ចាក់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​ (ពី​ថ្ងៃ​ទី​១៩-២១) ក្នុង​១ថ្ងៃ​ចំ​នួន​៤​ម្ជុល រហូត​កូន​ស្រី​គាត់​ឈឺ​ជើ​ងមិន​អាច​ចាក់​ថ្នាំ​ទៀត​បាន គ្រូពេទ្យ​បាន​អោយ​ថ្នាំ​គ្រាប់​សំ​រាប់​លេប​រយៈពេល​២ថ្ងៃ (ថ្ងៃទី២២-២៣) ​បន្ថែម​ទៀត។ លោក​ស្រី​បន្តថា ដោយ​ឃើញ​អាការៈ​កូន​មិន​ធូ​ស្រាល​លោក​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ស្រុក​ជី​ក្រែង ហើយ​គ្រូពេទ្យា​បាន​អោយ​អ្នក​ស្រី​យក​កូន​មក​ព្យាបាន​នៅ​មន្ទីពេទ្យ​កុមារ។ អ្នក​បន្ត​ទៀត​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​បាន​ប្រាប​ថា កូន​គាត់​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​បាន​ពុល​ថ្នាំ ដែល​ជាតិ​ថ្នាំ​ជ្រាប់​ចូល​ពេញ​ថ្លើម​និង​សួត រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​កូន​គាត់​បាន​ស្លាប់​បាត់​បង់​ជី​វិត។ អ្នក​ស្រី​បន្ថែមថា គាត់​បាន​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ​ខេត្ត​សៀម​រាប អោយ​គ្រូពេទ្យ​ អឿ​ម៉េង​ សង់​ជំងឺចិត្ត​ចំ​នួន​៥​ពាន់​ដុល្លារ និង​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គ្រូ​ពេទ្យ​មិន​បញ្ជូន​កូន​គាត់​មក​មន្ទីរ​ពេទ្យ​កុមារ ចេះ​តែ​ថា មិន​អី​ទេ។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នេះ លោក​ អឿម៉េង បាន​ប្រា​ប់​ កម្ពុជាសុវណ្ណ​ភូមិ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ថា លោក​ពិត​ជា​បាន​ព្យា​បាល​ក្មេង​ស្រី​ខាង​លើ​មែន តែ​នៅ​កំឡុង​ពេល​លោក ព្យាបាល​ ក្មេង​ស្រី​ខាង​លើ​មាន​អាការៈ គ្រុន​ធម្មតា​ទេ។ លោក​អឿម៉េង​បន្តថា ​ម្តាយ​ក្មេង​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ជន​ម្នាក់​ទៀត​នៅ​ឃុំ​កំពង់​ក្តី​ ដោយ​គ្រូន​ពេទ្យ​រូប​នោះ​បាន​អោយ​ថ្នាំ​យក​មក​លេប​បន្ថែម​។ លោក​អឿម៉េង​បន្តទៀត​ថា សាច់​ខាង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​លោក​​បន្ទាប់​ពី​ថ្ងៃ​ដែល​ម្តាយ​គ្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ឃុំ​កំពង់ក្តីហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញថា ” កាល​ពី​យប់​មិញ​ចៅ​ខ្ញុំ​ក្អួត​ពេញ​មួយ​យប់ ​ព្រោះ​​ម្តាយ​វា​បាន​ថ្នាំមក​ពី​ពេទ្យ​កំពង់​ក្តី​អោយ​ផឹក មិន​ដឹង​ជាគេ​អោយ​ថ្នាំ​អ្វី​ទេ “។ លោក​ អឿ​ម៉េ​ង​ បាន​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទេ ព្រោះ​លោក​ថា ម្តាយ​គ្មេង​រង​គ្រោះ​មិន​បាន​ព្យា​បាល​ជា​មួយ​លោ​ក​តែ​ម្នាក់​នោះ​ទេ គឺ​ម្តាយ​ក្មេង​ស្រី​នេះ​ បាន​យក​កូ​ន​ទៅ​ព្យា​បាល​ជា​មួយ​ពេទ្យ​ផ្សេង​ជា​បន្ត​បន្ទាប់​ កាល​គ្មេង​រង​គ្រោះ​នៅ​ព្យាល​ជា​មួយ​លោក​គឺ​មាន​អាការៈធូ​ស្រាល​ទេ។ លោក ​អឿ​ម៉េង បាន​បន្ថែមថា រឿង​លិខិត​អនុញ្ញាត (License)​ បើក​ព្យា​បាល​លោក​បាន​ដក់​ពាក្យ​សុំ​ទៅ​ខាង​មន្ទី និង​ក្រ​សួង​សុខា​ភិបាល ជិត​១ឆ្នាំ​ហើយ​តែ​លោក​ពុំ​ទាន់​​បានទៅ​ដក​យក​រហូត​មក​ដល់​ថ្ងៃ​នេះ។

យើង​ពុំ​អា​ច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ គ្រុសសារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩នេះ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំនាក់​ទំ​នង​បាន។

លោក​ អ៊ាប ប៊ុន​លឿន អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​ប្រា​ប់​តាម​ទូរ​ស័ព្ទ​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ និង​ហាក់​គ្មាន​ក្រម​សី​ល​ធម៌ថា ក្មេង​ស្លាប់​នៅ​ពេទ្យកុមារ​ ទៅ​ប្តឹង​ពេទ្យ​កុមារ​ទៅ មេច​ទៅ​ប្តឹង​គ្រូប​ពេទ្យ​នៅ​ខ្វាវវិញ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃហើយ​ដែល​ក្មេង​មក​ព្យា​បាល​នៅ​ពេទ្យ​កុមារ។ លោក​ប៊ុន​លឿន​ បន្ត​ថា លោក ​អឿម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​បើក​កន្លែង​សំ​រាប​ព្យា​បាល​តែ​ដោយ​ឯក​សារ​មិន​គ្រប់​គ្រាន់​ ហើយ​ឃុំ​ខ្វាវ​នៅ​ឆ្ងាយពិបាក​ចុះ​ពិនិត្យ​ ទើប​ពុំ​ទាន់​បាន​ចេញ​អោយ។ លោក​ប៊ុន​លឿង​បន្ថែថា គ្រូ​ពេទ្យ​ឋានៈគលានុបដ្នាន​អាច​បើក​កន្លែង​ថែ​ទាំ​ជំ​ងឺ​បាន។ និយាយ​មិន​ទាន់​ចប់​ផង​ លោក​ប៊ុន​លឿន​ ថា ជាប់​លើក​ទូរ​ស័ព្ទ​មួយ​ទៀត ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​គេ​សង្កេត​ឃើញ​ថា ខេត្ត​សៀម​រាប​មាន​ការ​បើ​ក​គ្លីនិក ឬកន្លែង​សំ​រាក​ព្យា​បាល​ជា​ច្រើន​ ដែល​មិន​ស្រប​ច្បាប់ ដោយ​មាន​ការ​បើ​ភ្លើង​ខៀវ​ និង​ឃុប​ឃិត​ពី​សំ​ណាក់​អស់​លោក មន្ទីរ​សុខា​ភិបាល ខេត្ត​ ដែល​កន្លង​ទៅ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ហូរ​ហែមិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពល​រដ្ឋ​ឆ្ងល់ថា តើមាន​ច្បាប់​អនុញ្ញាត​ហើយ​ទើប​បើក​ព្យា​បាល​ ឬ​បើក​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​ហើយ​ទើប​សុំ​ច្បាប់? លោក ម៉ម ប៊ុន​ហេង ប្រ​ធាន​ក្រសួង​សុខា​ភិបាលមេត្តាពិចារណាផង និង​ពិនិត្យ​ប្រ​ធាន​ អនុ​សប្រ​ធាន​ មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​ផងទាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1896ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1368ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2049ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1537ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1626ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1562ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1607ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1391ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1548ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2049ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9097នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36950នាក់
ខែនេះ    346118នាក់
ឆ្នាំនេះ   2356657នាក់
សរុប   51716583នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 20:32