លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ

ដោយៈ សៀ វិចិត្រ ភ្នុំពេញ ថ្ងៃទី 12 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1391

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅឯ​ក្រសួងយុត្តិធម៌​ថា តាម​គម្រោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​ប្រាប់​មក​ក្រសួងយុត្តិធម៌ ឲ្យ​មានការ​រៀបចំ​លើកលែងទោស​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បាន​រយៈពេល​ពីរភាគបី នៃ​ទោស​ដែល​តុលាការ​បានសម្រេច​រួច​ហើយ និង​មានការ​កែប្រែ​អត្តចរិត​ក្នុង​ពន្ធនាគារ សម្រាប់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ក្នុងពេល​ដង្ហែ​ព្រះ​សព (​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣) ហើយ​ចំពោះ​ទណ្ឌិត​ដែលមាន​វ័យចាស់ៗ មាន​ជំងឺ​ធ្ងន់ និង​ស្ត្រី​ដែល​មានកូន​ត្រូវ​នៅជាប់​ជាមួយ កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ដែរ នៅក្នុងនាម​មនុស្សធម៌ ពួកគាត់​មួយចំនួន​នោះ គឺជា​អាទិភាព ក៏​ត្រូវបាន​បន្ធូរបន្ថយ​ទោស និង​ដោះលែង​ពី​ពន្ធនាគារ​ផងដែរ ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​សព​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា នៅក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​របស់​ព្រះមហាវីរក្សត្រ ក្រសួង​បានរៀបចំ​ស្នើសុំ​ព្រះរាជក្រឹត្យ ពី​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បន្ធូរ​បន្ថយទោស ព្រមទាំង​លើកលែងទោស​ដល់​ទណ្ឌិត ដែល​អនុវត្ត​ទោស​បាន​ពីរភាគបី ក្នុង​ពន្ធនាគារ ចំនួន​ពី ៤០០ ទៅ ៥០០ នាក់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣​។​
​លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា បាន​បន្តថា ចំពោះ​ទណ្ឌិត​ដែល​គ្រោង​នឹង​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះ អាច​នឹងមាន​ចំនួន​ពី ៤០០ ទៅ ៥០០ នាក់​។ បន្ទាប់ពី​បាន​តួលេខ​គ្រប់​ហើយ លោក​រដ្ឋមន្ត្រី​នឹង​លើក​គោលការណ៍ ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រេច​។ 

តាម​ធម្មតា ក្នុង​មួយឆ្នាំ​យើង​ដោះលែង​ពីរដង គឺ​នៅក្នុង​ពិធីបុណ្យ​អុំទូក និង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​នេះ​វា​ជា​ករណី​ពិសេស​មួយ ដែល​សម្តេច​លោក​ថា ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​”​។​
​លោក អង្គ វង្សវឌ្ឍានា បញ្ជាក់ទៀតថា ចំពោះ​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺ​ទាំងពីរ​នាក់​នោះ​នៅ​ពុំទាន់​ចប់​នីតិវិធី​នៅឡើយ​ទេ ចំពោះ​លោក ម៉ម សូណង់ដូ គឺ​នៅ​ប្តឹងតវ៉ា​ត​ទៅមុខទៀត​។ ចំណែក​លោក សម រង្ស៊ី អត់​មានការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​សព​នោះទេ “​ពីព្រោះ​លោក សម រង្ស៊ី ទាល់តែ​គាត់​មក​ចូល​គុក​សិន លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​បាន​ទាល់តែ​អនុវត្ត​ទោស​បាន​ពីរភាគបី​សិន​”៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2274ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1564ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1516ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2147ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1482ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1531ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1681ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1370ដង ចំរៀងបទ ជំរុំតាទុំ   អាន1927ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2160ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6542នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    24386នាក់
ខែនេះ    333554នាក់
ឆ្នាំនេះ   2344093នាក់
សរុប   51704019នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 17:13