ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា

ដោយៈ កំពង់​ចាម ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 1541

តាមប្រភពព័ត៌មានបានឱ្យដឹងថា ចោរមានគ្នា២នាក់ប្រើកាំភ្លើងខ្លី១ដើម ឆ្មក់ចូលភ្ជង់បុគ្គលិ​កក្នុងអគារធនា​គារអេស៊ីលីដា ដែលប្រចាំការនៅទីនោះ៣នាក់ ដោយចាប់ចង និងសំឡុតសួររកលុយ ហើយចោរគំរាមថា កុំចង់រត់ទៅណាឱ្យសោះ... ពួកគេបានដាក់គ្រាប់បែកនៅតាមមាត់ទ្វារគ្រប់អស់ហើយ ប្រសិនបើហ៊ានរត់ គេនឹងចុចគ្រាបបែកឱ្យផ្ទុះ ។

បុគ្គលិកប្រុសម្នាក់ឈ្មោះអាង ម៉ាត់លី អាយុ២០ឆ្នាំមានស្រុកកំណើតនៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននិយាយឱ្យដឹង ខណៈរួចផុតពីកណ្តាប់ដៃចោរថា «នៅក្នុងអគារក៏ស្លាប់...រត់ក៏ស្លាប់ រូបគេក៏ប្រថុយរត់ចេញមកក្រៅតែម្តង ក្រែងបានរួចខ្លួន»... ពេលនោះប្រថុយ​រត់ចេញតាម​ទ្វារក្រោយ​លោតចេញពីជាន់ទី១ មកទើរលើដំបូលផ្ទះអ្នកភូមិជាប់គ្នានោះ រួចហើយស្រែកឆោឡោផ្អើលគេឯងតែម្តង... ភ្លាមៗនោះរូប​គេមានអារម្មណ៍ថា គេមានជីវិតម្តងទៀតហើយ គឺរួចផុតពីអន្លុងមច្ចុរាជ ហើយមិនបង្អង់​យូរក៏រហ័ស​រាយការណ៍ទៅសមត្ថកិច្ច ហើយពេលនេះប៉ូលិស-ប៉េអឹមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានពង្រាយកម្លាំងឡោមព័ទ្ធពួកចោរទាំង២នាក់នោះយ៉ាងប្រុងប្រយ័ត្ន។

មកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ការចរចាគ្នារវាងប្រធាន ធនាគារអេស៊ីលីដា-សមត្ថកិច្ច ជាមួយពួក​ចោរមិនមាន ការប្រែប្រួលធំដុំនោះទេ ដ្បិតអីប្រធានធនាគារ សុខចិត្តលះបង់ប្រាក់ ដល់ទៅ១០ម៉ឺន ដុល្លារជាថ្នូរនឹងការសុំដោះលែង បុគ្គលិក២នាក់របស់ខ្លួនយ៉ាងណា ក៏ដោយ ក៏មិនទាន់មានការត្រូវរ៉ូវគ្នាដែរ... ដោយឡែកមន្ត្រីប៉ូលិស នៅខាងក្រៅអគារធនាគារ ដែលកំពុងឡោមព័ទ្ធ ចោរនោះបាននិយាយផងដែរថា មិនទាន់ដឹងថា ចោរត្រូវការអ្វីពិតប្រាកដនោះទេ ក្រៅតែពីទាមទារឱ្យ បញ្ជូនគ្រឿង​ញៀនទៅ​ឱ្យពួកគេ​ឱ្យបានលឿន... ត្រង់នេះគេសង្ស័យថា ពួកចោរទាំងនោះជា ពួកញៀនថ្នាំ ។

ប៉ូលិស និងប៉េអឹមច្រើននាក់បានធ្វើការឡោមព័ទ្ធចោរ២នាក់ចូលប្លន់ធនាគារ អេស៊ីលីដា នៅទីប្រជុំជន​ខាងត្បូងផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ២០១៣ ​ដោយចាប់បុគ្គលិកធនាគារ២នាក់ឃាត់ឃាំងនៅក្នុងអគារធនាគារធ្វើ ជាចំណាប់ខ្មាំង ដើម្បីឱ្យ​សមត្ថកិច្ច​បើកផ្លូវ និងប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេ ។

ការតថ្លៃគ្នាត្រូវបានគេដឹងថា ពួកចោរកំពុងបង្គាប់ឱ្យប៉ូលិសបញ្ជូនថ្នាំញៀនទៅឱ្យពួកគេ ប្រើប្រាស់​ក្នុងធនាគារ​ដើម្បីឱ្យពួកគេមានស្មារតីរឹងមាំតទៅ ទៀត... ពួកចោរគឺជាអ្នកញៀនថ្នាំ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1694ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1768ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1412ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1566ដង ផ្ទះលក់   អាន1795ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1570ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1414ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1381ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1424ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1785ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8061នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154545នាក់
ខែនេះ    537825នាក់
ឆ្នាំនេះ   1920057នាក់
សរុប   51279983នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:03