ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1350

នៅលើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ​តាម​បណ្តោយ​ផ្លូវ​ទល់​មុខ​សណ្ឋា​គារ​តាព្រហ្ម កែង​ផ្សាចាស់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ទី​តាំង​ជួល​ចត​រថ​យន្ត​យក​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ជា​រៀង​រាល់​ខែ​ ដែល​បណ្តាល​អោយ​មាន​ការ​ កក​ស្ទះ​ចរាចរណ៍ ជា​រៀង​រាល់​ថ្ងៃក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ការ​ចត​រថ​យន្ត​លើ​ដង​ផ្លូវ​សា​ធារ​ណៈ​នេះ​ មិន​មែន​ជា​ការ​រៀប​ចំ​អោយ​មាន​សណ្តាប់​ធ្នាប់​នោះ​ទេ គឺ​ជួល​យក​លុយ​ក្នុង​មួយ​ខែ​១០​ម៉ឺន​រៀល​ ឬ​ស្មើនឹង​២៥​ដុល្លារ​អាមេរីក​កាំង។ ប្រ​ភព​អះ​អាង​ថា ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច នៅ​ជុំ​វិញ​ផ្សា​ចាស់​ដែល​ជា​តំ​បន់​ទេស​ចរណ៍ជាតិ និង​អន្តរជាតិ នេះ តែង​តែ​កក​ស្ទះ​ចរាចរណ៍​ ដោយ​សា​តែ​ការ​បើក​កន្លែង​ចត​រថ​យន្ត​ខាង​លើ រញេ​រញៃ​ពេញ​​ដង​ផ្លូវ ដែល​ជា​ហេតុ​នាំ​អោយ​ពិ​បាក​ធ្វើ​ដំ​ណើរ​ ហើយ​ថែម​ទាំង​មាន​ការ​រំ​ខាន​ដល់​ភ្លៀវ និង​អាច​ប៉ះពៀ​គ្នា​ទៀត​ផង។​

ថ្មី​ៗ​នេះ​លោក អឿន​ពៅ ​អភិ​បាល​រង​ក្រុង​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា រឿង​ជួល​ចត​រថ​យន្ត​ខាង​លើ​មិន​ពាក់​ព័ន្ធ​ជា​មួយ​សាលា​ក្រុង​ទេ​ សុំ​សួរ​ទៅ​ប្រ​ធាន​ផ្សាចាស់ចុះ។

លោក សំភ័ត្រ្តា ប្រ​ធាន​ផ្សា​ចាស់​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ​ថា ការ​ផ្ញើ​រថ​យន្ត​នេះ​ មិន​ពាក់​ព័ន្ធ​ជា​មួយ​លោក​ទេ បើ​ចង់​ដឹង​ទៅ​សួរ​អ្នក​យាម​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​សណ្ឋា​គារ​តា​ព្រហ្មទៅ។

ប្រ​ភព​ពី​កម្ម​ករ​យាម​កន្លែង​ចត​រថ​យន្ត​ខាង​លើ​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៣​នេះ​ថា ការ​ជួល​អោយ​ចត​រថ​យន្ត​ខាង​លើ​គឺ​១ខែ​ ១០​ម៉ឺន​រៀល​ក្នុង​រថ​យន្ត​១។ កម្ម​ករ​រូប​នោះ​បន្ត​​ថា សូម​កុំ​ភ័យ​១​ខែ​១០​ម៉ឺនរៀង​ អាច​ដាក់​បាន​ទាំង​យប់​ទាំង​ថ្ងៃគឺ​២៤​ម៉ោង។ កម្ម​ករ​បន្ថែម​ថា បើ​លោក​ចង់​ដឹង​រឿង​ជួល​ចត​រថ​យន្ត​ទូរ​ស័ព្ទ​ទៅ​មេ​ខ្ញុំ គាត់​ឈ្មោះ​ តាថន ទើប​ដឹង​រឿង​ច្បាស់។

តា​ថន​​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ម៉ោង​៣និង​១០​នាទី​ថ្ងៃ​ទី២៣​មករា​នេះថា លោក​ជា​បុគ្គលិក​បំ​រើ​ការ​អោយ​សណ្ឋា​គារ​តា​ព្រហ្ម ការ​ជួល​អោយ​ចត​រថ​យន្ត​នេះ​គឺ​លោក​យក​១​ថ្ងៃ​តែ​១៥០០រៀល​រថ​យន្ត​១​ក្នុង​១​ថ្ងៃ តែ​បើ​គេ​បង់​ខែ​គឺ​យក​៤ម៉ឺន​រៀល​ក្នុង​១​ខែ មិន​មែន​១០ម៉ឺន​រៀល​ទេ។ លោក​ថន​បន្ត​ថា ដី​ដែល​ជួល​ដាក់​រថ​យន្ត​ខាង​លើ​នេះ ជា​ដី​សួន​ច្បារ​របស់​សណ្ឋា​គារ​តា​ព្រហ្ម ដែល​សាលា​ខេត្ត​សៀម​រាប​បាន​ប្រ​គល់​អោយ​។ លោក​ថន​បន្ថែថា គេ​ផ្ញើរ​រថ​យន្ត​វា​អាច​មាន​ការ​បាត់​បង់​ ឬ​ខូច​ខាត​ បើ​មិន​យក​លុយ​សំ​រាប់​ត្រៀម​ការ​ពារ​ទេ​ម្តេច​នឹង​កើត។

លោក​ថន​ហាក់​មាន​ការ​លាក់​លៀម​ ព្យា​យាម​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ ការ​បើ​កន្លែង​ជួល​រថ​យន្ត​ខាង​លើ​នេះ​ទេ។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា បើ​ដី​មុខ​សណ្ឋា​គា​តា​ព្រហ្ម អាច​ជួល​ដាក់​កន្លែង​ផ្ញើរ​រថ​យន្ត​បាន ដូច្នេះ​ពួក​គេ​ចង់​បើ​ក​កន្លែង​ផ្ញើរ​រថ​យន្ត​នៅ​តាម​សួន​ច្បារ​មុខ​សណ្ឋា​គារ​ផ្សេង​ ឬ​មុខ​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទី​តាំង​ជាប់​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​បាន​កំរៃបន្ថែម​ពី​មុខ​របរ​ផ្ទាល់​ខ្លួន​។

យើ​ង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឈឹម​ម៉ា ថៅ​កែ​សណ្ឋា​គារ​ខាង​លើ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​អាច​រក​​លេខ​ទូរ​ស័ព្ទ​របស់​គាត់​បាន៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1670ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1318ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1530ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន860ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1390ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2116ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1438ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1542ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1465ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8255នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16490នាក់
ខែនេះ    246919នាក់
ឆ្នាំនេះ   1629151នាក់
សរុប   50989077នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 17:29