ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1417

ស្រះចិញ្ចឹម​ត្រីឆ្តោ៦ស្រះក្នុង​ដី​ឡូតែមួយ​ទំហំជិត​៣ហិចតា ស្ថិត​ក្នុង​ភូមិ​តាជេត ឃុំ​សំរោង​យា​ ស្រុក​ពួក​ ខេត្ត​សៀម​រាប ដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេ​កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ហើយ​អោយ​ម្ចាស់​​ធ្វើ​កិច្ច​សន្យា​២ខែអោយ​ចាប់​ត្រី​លក់​​អោយ​អស់​ រហូត​មក​ដល់​ថ្ងៃ​កំណត់​ហើយ ត្រី​ក៏មិន​លក់នៅ​ពេញ​​ស្រះ ឯសមត្ថ​កិច្ច​​ក៏​មិន​ចុះ​បង្ក្រាបតាម​ផ្លូវ​ច្បាប់​ទៀត។

បន្ទាប់​ពី​សមត្ថ​កិច្ចចំ​រុះ​ចុះ​ឆែ​ឆេស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆកា​ ២០១២​រួច​ លោក​ សឿន​សេន ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប បានធ្វើ​របាយ​ការណ៍​បញ្ជួន​អោយ​ទៅ​ខាង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តែ​ខណ្ឌ​បែ​ជា​​អោយ​ម្ចាស់​ស្រះចិញ្ចឹម​ត្រី​ឆ្តោដែ​ល​ជា​ជន​ជាតិ​វៀត​ណាម​ខាង​លើ ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​​២​ខែ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​សមត្ថ​កិច្ច​ចុះឆែក​ឆេ(២៦​វិច្ឆការ​២០១២)រហូត​ដល់​ថ្ងៃ​កំ​ណត់​អោយ​ម្ចាស់​ចាប់​ត្រី​លក់​អោយ​អស់។

នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ ម្សិល​មិញ​អ្នក​យក​ព័ត៌​មាន​យើង​បាន​ចុះ​ទៅ​តាម​ដាន​ព័ត៌មាន​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ខាង​លើ​ម្តង​ទៀត បាន​សង្កេត​ឃើញ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នេះ​មិន​បាន​ចាប់​ត្រី​លក់​អស់​ពី​ស្រះ​ដូច​កិច្ច​សន្យាទេ គឺ​ត្រី​ឆ្តោ​នៅ​កំ​ពុង​តែ​ហិច​ហែល​លេង​ពេញ​ស្រះ​យ៉ាង​សប្បាយ ក្នុង​ការ​ស៊ី​ត្រី​តូច​ៗ​រាប់​សិប​តោន​ដែល​ម្ចាស់​គេ​បាច​អោយជា​រៀង​រាល់​ថ្ងៃ។

មេ​ភូមិ​តា​ជេត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប្រ​ជា​ពល​រដ្ឋ​អ្នក​ដើរ​ច្រូត​ស្មៅ​ នៅ​ភូមិ​ខាង​គាត់​ធ្លាប់ប្រាប់​​​ថា ពួក​គេ​​ធ្លាប់​លឺ​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​ស្រះ ជា​កម្មករ និង​ជា​មេការ​ដើរ​អួត​អាង​ ប្រាប់​គេ​ឯង​​ថា ពួក​គេ​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារ​ក្នុង​១​ស្ថា​ប័ន ទើ​ប​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញ​មិន​ចាប់​កូន​ត្រី​ឆ្តោ​គេ​​យក​ទៅប្រ​​លេ​ង​ក្នុង​ទន្លេ​សាប​វិញ ហើយ​អោយ​ធ្វើ​កិច្ច​សន្យា​បន្ត​ចិញ្ចឹម​២ខែ​ទើប​អោយ​ចាប់​លក់។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​២៨​ម្សិល​មិញ ពាក់​ព័ន្ធ​និង​ករណី​ខាង​លើ​ តែ​លោក​ឆ្លើយ​ថា សូម​រាយ​ការ​ទៅ​មន្ត្រី​ជំ​នាញ​ចុះចាំ​មើ​ល​គេ​ចាត់​ការ​យ៉ាង​ណា។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​លោក ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​នៅ​រសៀល​ដដែល​នេះ តែ​លោក​ឆ្លើយ​ថា ចាំ​ឆែក​មើល​កិច្ច​សន្យា​សិន​ មិន​ដឹង​ដល់​ថ្ងៃ​ហើយ​នៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​ឆ្ងល់​ថា កូន​ត្រី​ឆ្តោ​ដែល​ជន​ជាតិ​វៀត​ណាម​ចិញ្ចឹម​នេះ មាន​ទំហំ​តូច​ៗ​ដូច​គ្នា​និង​កូន​ត្រី​ឆ្តោ​ដែល​ខេត្ត​ផ្សេង​គេ​បង្ក្រាប​ដោយ​ចាប់​យក​ទៅ​ចាក់​លេង​នៅ​ទន្លេ​សាប ចុះ​ហេតុ​អ្វី​ក៏​ខេត្ត​សៀម​រាប​មិន​អនុ​វត្ត​តាម​គេ បែ​ជា​អោយ​ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​ដល់​ត្រី​ធំ​ រួច​អោយ​ចាប់​លក់​ទៅ​វិញ តើ​នេះ​វាបណ្តាល​មក​ពី​មូល​ហេតុ​អ្វីដែរ? ឬស៊ី​លុយ​គេ​មែន? ឬម្ចាស់​ស្រះ​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​ធំ? តើ​លោក​ ណៅធួក និង​លោក យឹមឆៃលី បាន​ដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង???។ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1325ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1450ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1353ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1568ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1649ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1568ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1641ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1527ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1585ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1602ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6285នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    24129នាក់
ខែនេះ    333297នាក់
ឆ្នាំនេះ   2343836នាក់
សរុប   51703762នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 15:32