ព័ត៌មានក្ដៅ

    ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង

    ដោយៈ សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 789

    ដេប៉ូ​ទិញ​ឈើ​លេខ​២​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក​ ក្រុង​ខេត្ត​សៀម​រាប​ដែល​មាន​ថៅ​កែ​ឈ្មោះ​ចែ​ឈុន ហៅ​ចែពៅ កំពុង​ទទួល​ទិញ​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ ក្រោម​ក្រ​សែ​ភ្នែក​លោក​ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​។

    យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ទិញ​លក់​ឈើ​នៅ​ក្បែរ​ៗ​ដេ​ប៉ូ​របស់​ចែ​ឈុន​បាន​អោយ​ដឹង​ថា ចែ​ឈុន​បើ​ក​ដែ​ប៉ូ​ទិញ​លក់​ឈើ​នេះ​ មិន​ដែល​ទិញ​ឈើ​របស់​ក្រុង​ហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​ទេ គឺ​ទិញ​តែ​ឈើ​គេ​ដឹក​តាម​រថ​យន្ត​ទាហ៊ាន​ រថ​យន្ត​សាន់​យ៉ុង​ និង​រឺ​ម៉ក​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

    ជាក់​ស្តែង​កាលពីព្រឹក​​ថ្ងៃទី២២​ខែ​មករា​ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទិញ​ឈើ​មួយ​រថ​យន្ត​សាន់​យ៉ុង​ពេញ​ ដែល​រថ​យន្ត​ដឹក​ឈើ​នោះ​ត្រូប​បាន​គេ​ស្គាល់​ថា ជា​របស់​ ចែផល្លី ដែ​ដឹក​ចេញ​ពី​ស្រយ៉ង​កោះ​កេរ្តិ៍​ ខេត្ត​ព្រះ​វិហារមក​។

    នៅ​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​មួយ​រឺ​ម៉ក​ពេញ​ ដែល​រឺ​ម៉ក​នោះ​ត្រូវ​បា​ន​ប្រ​ភព​រាយ​ការណ៍​ថា ដឹក​ឈើ​កម​ពី​ខេត្ត​ព្រះ​វិហារ​ឆ្លង​កាត់​ ស្រុក​ស្វាយ​លើ​មក​ខេត្ត​សៀម​រាប​ដូច​គ្នា។ នៅ

    នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ២០១៣​នេះ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​ពី​រថ​យន្ត​សាន់​យ៉ុង​ពណ៍​លឿង​របស់​ចែ​ផល្លី​ដដែល ដោយលែ​អោយ​រថ​យន្ត​នេះ​ឈប់​ពី​មុខ​ដេ​ប៉ូដូច​មុនៗ​ តែ​បែ​ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ទៅ​ខាង​ក្រោយ​ដេ​ប៉ូ ដើម្បី​ទំលាក់​ឈើ​ចុះ​ ព្រោះ​ខា្លច​គេ​ថត​រូប។

    នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ អ្នក​យក​ព័ត៌មាន​យើងនៅ​តែ​ព្យា​យាម​​​​រាយ​ការណ៍​ជូន​លោក ​យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​​សៀម​រាប និង​ស្រុក​ប្រាសាទ​បាគង ​លោក​នៅ​តែ​មាន​ប្រ​សសន៍​ថា លោក​នៅ​ឆ្ងាយ​ជាប់​វាស់​វែង​ដី​ធ្លី​ជា​មួយ​យុវ​ជន​ស្ម័ក​ចិត្ត សុំ​អោយ​ខល​ទៅ​អ្នក​ផ្សេង។

    លោក​ ឡឹង​សុខា​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ផ្នែក​បង្រ្កាប​នៅ​ក្រុង​សៀម​រាប​ មិន​បាន​ចុះ​បង្រ្កាប​ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើទេ ហើយ​តែ​ង​តែ​និយាយ​យក​លេស​ថា​វា​មាន​បញ្ហា​បែប​នេះ​ បែប​នោះ និង​បាន​បដិសេធ​ជំ​នួស​ឈ្មួញ​ដឹក​ឈើ​ឈ្មោះ​ ចែ​ផល្លី​ ថា​ ” រថ​យន្ត​ចែ​ផល្លី​មិន​មែន​មក​រាល់​ថ្ងៃទេ កាល​ពី​ម្សិល​មិញ​(ថ្ងៃទី៤) ម្សិល​ម្ងៃ(ថ្ងៃទី៣)មាន​បាន​មក​ឯណា“។

    លោក​ យ៉ានស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​ក៏​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ​ដែ​រថា ”ខ្ញុំ​មិន​ដែល​ដឹង​ថា​មាន​រថ​យន្ត​ដឹ​ក​ឈើ​ម៉ាក​សាន់​យ៉ុង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ផង សុំ​ទោស​រវល់​ជាប់​ប្រ​ជុំ​“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

    នៅ​ព្រឹក​ថ្ងៃទី​៥​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ និង​លោក ​ទាគឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា។

    ពលរដ្ឋ​នៅ​ប៉ែក​ឧត្តរ​​​នៃ​ប្រ​ទេសកម្ពុជា បាន​និយាយ​តៗ​គ្នា​ថា កាល​ពី​លោក​ ទី​សុគន្ធ នៅ​​​កាន់​តំ​ណែង​ព្រៃ​ឈើ​កាប់​បំ​ផ្លាញ​ខ្ចេចខ្ទី ដល់​លោក​ ឆេងគឹមស៊ុន​ ឡើង​កាន់​តំ​ណែង​ម្តង​មិន​ត្រឹម​តែ​ខ្ទេច​ទេ គឺ​រលាយ​តែ​ម្តង តែ​បើ​រលាយ​មាន​លុយ​ចូល​រដ្ឋ​ វា​រាង​គ្រាន់​បន្តិច តែ​នេះ​រលាយ​ចូល​តែ​ហោ​ប៉ៅ​ពួក​គ្រុម​ប្រ​ព្រឹត្តអំពើ​​​ពុក​រលួល​ ចូល​តែ​ហោ​ប៉ៅ​ឯក​ជនតែ​ប៉ុណ្ណោះ។ ពលរដ្ឋ​សំនូម​ពរ​ទៅ​លោក វណ្ណសុផាន់​ណា អធិការដ្ឋាន​ខាង​ជើង​បឹង​ទន្លេសាប និង​លោក​ ឆេង​គឹមស៊ុន ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​កម្ពុជា មេត្តា​បើក​ភ្នែក​មើល​​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​តូច​ទាំង​ធំផង​ទាន៕ ដោយ៖ ផ្លុងរ៉េត (សូម​ជូយ​ share បន្ត​ទៅ​ Face book របស់​អ្នក​បើ​ស្រ​លាញ់​ព្រៃឈើ)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន554ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន564ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន2928ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន691ដង បុណ្យចូលឆ្នាំខ្មែរ   អាន8472ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន548ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន969ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន512ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន4673ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន934ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4474នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42452នាក់
    ខែនេះ    158369នាក់
    ឆ្នាំនេះ   1371197នាក់
    សរុប   29476448នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:02