ព័ត៌មានក្ដៅ

    លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ

    ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 12 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 06:12 នាទី ចំនួនអានៈ 1019

    មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសលោក​ សៅ សុខា ​បាន​បញ្ជា​ឲ្យ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​​សម្រប​សម្រួលគ្នា​និង​បញ្ចប់​​​ជម្លោះ​រវាង​​ស្នង​ការ​នគរ​​បាល​​រាជ​ធានី​ភ្នំពេញ​លោក​ឧត្ដម​សេនីយ៍​ឯក​​ ជួន សុវណ្ណ និង​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​បីរូប​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​វាយ​ដំ​ដែល​ប្រព្រឹត្ត​ដោយ​លោកឧត្តម​សេនីយ៍​ឯក​ ជួន សុវណ្ណ ​កាល​ពី​សប្ដាហ៍​មុន​។ នេះ​​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

    លោក​វរសេនីយ៍​ឯក​ ខេង ទីតូ ​អ្នក​​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា លោក​នាយឧត្ដម​សេនីយ៍​​ផ្កាយ​បួន​ សៅ សុខា ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ឲ្យ​លោក ឧត្ដម​សេនីយ៍​ទោ​ យ៉ា គឹមអ៊ី ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សម្រប​សម្រួលគ្នា​​និង​បញ្ចប់​ជម្លោះ​រវាង​ស្នងការ​រាជ​ធានី​ភ្នំពេញ​​លោក​ឧត្ដម​សេនីយ៍​ឯក​ ជួន សុវណ្ណ ​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បីរូប​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ដំ​អំពី​សំណាក់​លោក​ ជួន សុវណ្ណ ​នៅ​ឯ​ព្រះ​បរម​មេរុ​កាល​ពី​ថ្ងៃ​ទី​៣​កុម្ភៈ​២០១៣។

    លោក​ ខេង ទីតូ បាន​និយាយប្រាប់​៖«​ឯក​ឧត្ដម​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ​ឲ្យ​បញ្ចប់​ករណី​ជម្លោះ​​​​​រវាង​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ដែល​ជា​កង​​កម្លាំង​មានស​មត្ថកិច្ច និង​សហ​ការ​ជា​មួយ​គ្នា​។ ករ​ណី​​នេះ​ត្រូវចាត់​ទុក​ថា ​គឺ​ជា​បទ​ពិ​សោ​ធ​​ថ្មី​មួយ​​សម្រាប់​កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​និង​នគរ​បាល​នៅ​ថ្ងៃ​អនាគត​»។ លោក​បាន​បន្ថែម​ថា៖«​​ឯក​ឧត្ដម​មេ​បញ្ជា​ការ​ សៅ សុខា ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​សម្រប​សម្រួល​គ្នានិង​​បញ្ចប់​ករណី​នេះ»។

    តែទោះ​យ៉ាង​ណា ក៏​លោក ខេង​ទីតូ ​បាន​បដិ​សេធ​​មិន​និយាយ​លម្អិត​ពី​ដំ​ណោះ​​​ស្រាយពី​ជ​ម្លោះ​ខាង​លើ​នេះ​ឡើ​យ​​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន600ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន5327ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន699ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន709ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន907ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន652ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1202ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1384ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន570ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន598ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4488នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42466នាក់
    ខែនេះ    158383នាក់
    ឆ្នាំនេះ   1371211នាក់
    សរុប   29476462នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:05