រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ សៀ ឆៃណា សៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:47 នាទី ចំនួនអានៈ 1574

គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រ​វាង​រថ​យន្ត​ដឹក​សំ​រាម​ឈ្មោះ Gaea និង​ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់ កាល​ពី​វេ​លា​ម៉ោង១និង​២០​នា​ទី​យប់​រំ​លង​អ​ធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​មុខ​ហ៊ុយ​គាំង​ប្តូរ​ប្រាក់​ ផ្សារ​លើ​ធំ​ថ្មី ​ស្ថិត​​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ទាំង​រថ​យន្ត​បង្ក​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​បើក​បរ​លឿន​ដូច​គ្នា​ ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស ពីលិច​ទៅ​កើត​ និង​ពី​កើត​ទៅ​លិច បុក​គ្នា​លាន់​លឺ​សូគ្រាំង​ បន្ទាប់​មក​ឃើញ​មនុស្ស​ដួល​ដេក​លើ​ថ្នល់​ ទើប​ពួក​គាត់​នាំ​គ្នា​រត​ទៅ​មើល​កន្លែង​កើត​ហេតុភ្លាមៗ ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុង​ចំ​ណោម​ពួក​គេ​ស្លាប់​បាត់​ទៅ​ហើយ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពល​រដ្ឋ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ឯតៃកុង​រថ​យន្ត​រត​បាត់​ស្រ​មោល។

នាយរងការិយាល័យចរាចរផ្លូវគោក និង​ជា​​ប្រធានវេនប្រចាំការពេល​យប់​​បានឲ្យដឹង ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ទី១-ឈ្មោះ សឿនចន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប (ជាអ្នក​បើក​ម៉ូតូម៉ាកសេ១២៥ពណ័ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លាក​លេខ​សៀមរាប1L-7339) ចំណែកម្នាក់ទៀតឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រយៈ២​ម៉ោងក្រោយ​កើត​ហេតុ។

សមត្ថ​កិច្ច​បានបន្តថា អ្នកបើកបរឡាន​ដឹក​សំរាម​របស់ ក្រុមហ៊ុន Gaea​ មានឈ្មោះ រតនៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរត់គេចខ្លួន បន្សល់ទុករថយន្ត​ម៉ាក DAEWOO ពាក់​ផ្លាក​លេខ​សៀមរាប 3A-0860 នៅ​កន្លែង​កើត​ហេតុ។

សមត្ថកិច្ចបាន​ប្រគល់សាកសពជនរងគ្រោះទៅឲ្យ ម្តាយឈ្មោះ សំរិទ្ធសុភក្រ ភេទស្រី អាយុ៣៤ឆ្នាំ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពីណៃ។​ ចំណែក​ឯរថ​យន្ត​បង្ក​ហេតុ​ ដែល​តៃ​កុង​បើក​​បររត់​ចោល​ ខាង​លើ​នេះ​ សមត្ថកិច្ច​ជំ​នាញ​បន្ទាប់ពី​មាន​ការ​វាស់​វែង​រួច​រាល់​ហើយ​ ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀម​រាប​ ដើម្បី​ចាត់​​ការទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាមសម្តី​របស់​មេការ​ក្រុមហ៊ុនដឹកសំរាមខាង​លើ​នេះបានឲ្យដឹងថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ទើប​តែ​មក​ធ្វើការ​បាន​រយៈពេល២​ខែប៉ុណ្ណោះ។

លោក​ ជឹមសុវណ្ណ ប្រ​ធាន​ចរាចរណ៍ផ្លូវ​គោគ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាបបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះថា ខាង​ជំ​នាញ​កំ​ពុង​ធ្វើ​ការ ពុំ​ទាន់​ដឹង​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ។

ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះគន់​ថា រថ​យន្ត​ដឹង​សំ​រាបរបស់​ក្រុម​ហ៊ុន Gaea នេះបើក​បរ​ដឹក​សំ​រាម​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជា​រៀង​រាល់​ថ្ងៃ ដែល​​ធ្វើ​អោយ​ពួកគាត់​តែ​ង​តែ​មាន​ការ​ព្រួយ​បារម្ភខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​ឥឡូវ​គ្រោះ​ថ្នាក់​ដូច​ការ​គិត​មែន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1386ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1345ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1528ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1295ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1588ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1683ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1607ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2035ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1610ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2161ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8355នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36208នាក់
ខែនេះ    345376នាក់
ឆ្នាំនេះ   2355915នាក់
សរុប   51715841នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 15:47