រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:58 នាទី ចំនួនអានៈ 1357

រថ​យន្ត​ម៉ាកហ៊ីយុនដាយប្រ​ភេទ​យីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 ​គ្រប​តង់​ពណ៍​ប្រ​ផេះ ដឹក​ម្នាងសិលា ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ​ដល់​ចំ​ណុច ខាង​កើត​ខ្លោង​ទ្វារវត្ត​ប្រាសាទប្រ​ហែល​១រយម៉ែត្រ​ ក្នុង​​ភូមិប្រាសាទ​ឃុំ​ប្រាសាទ ស្រុក​ពួក ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចំ​រុះចុះ​ឆែក​ឆេ​ឃើញ​មាន​បង្កប់​ឈើ​ក្រញូង​ តៃ​កុង​និង​ព្រូរត​បាត់​ស្រ​មោល​។

លោក អ៊ំអមរា ស្នង​ការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​​បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​គុម្ភៈឆ្នាំ២០១៣​នេះ​ថា នៅ​យប់​ថ្ងៃទី​២៧ទាប​ភ្លឺ​លោក​បាន​ចុះ​ធ្វើការ​តាម​ដង​ផ្លូវ​​ជា​មួយ​លោក​ ទី​សុវិនថាល់​ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប ស​ហ​ការ​ជា​មួយ​លោក​ ម៉ែន​វុទ្ធី (ហៅឡយ) ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប ហើយបាន​ឃាត់​រថ​យន្ត​ដឹក​​ម្នាង​សិលា​១គ្រឿង​ដែល​មាន​បង្កប់​ឈើ​ក្រញូង​ចំនួន​១៨០​ដុំ ដែល​មាន​មុខ​ធំៗ។

លោក​ស្នង​ការ​រង​បាន​បន្ត​ថា ដំ​បូង​លោក​ឡយ បាន​​សុំ​បើ​កកៅ​ស៊ូ​ប៉ា​តង់មើល​ខាង​ក្រោយ​​​​រថ​យន្ត​ដឹក​ម្នាង​សិលា​ខាង​លើ មិន​មាន​ឃើញ​អ្វី​ទាំង​អស់ ដោយ​នៅ​មាន​ការ​សង្ស័យ​មិន​អស់​ចិត្ត​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​សុំ​អោយ​តៃ​កុង​រថ​យន្ត​បើ​ក​ខាង​មុខ​ម្តង ស្រាប់​តែ​ភ្លាម​នោះ​តៃ​កុង​រថ​យន្ត​និង​ព្រូ​រត​បាទ​​ជើង​សព្រាត​តែ​ម្តង។ លោក​ស្នង​ការ​រង​បន្តទៀត​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ និង​ព្រូរត​បាត់​ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បើក​កៅ​ស៊ូ​ប៉ាតង់​​​មួយ​កំ​ណាត់ខាង​​មុខ​ឃើញ​មាន​​ឈើ​ក្រញូង​ប្រ​ហែល​ជាង​១ម៉ែត្រ​គូប​។

បើ​តាម​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើ​បាន​អោយ​ដឹង​នៅ​ព្រឹក​ដដែល​នេះថា ខាង​មន្រ្តី​ជំ​នាញកំ​ពុង​រៀប​ចំ​គ្រប​ប៉ាង់​វិញ​ និង​អូស​យក​រថ​យន្ត​ខាង​លើ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប។

គេសង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ ប្រើ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដ៏មាន​តំ​លៃមហាសាល​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ហ៊ាន​លោត​ឆ័ត្រ មិន​បង់​លុយ​អោយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​ទេ ទោះជា​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ដាក់​ស្លាប​ហោះ​ដូច​យន្ត​ហោះ​ ក៏​ហោះ​មិន​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត​រយៈពេល​កន្លង​ទៅ​គេ​មិន​សូវ​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ទេ​នៅ​ខេត្ត​សៀម​រាប ឃើញ​តែ​សមត្ថ​កិច្ច​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1393ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1394ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1403ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1484ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1620ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1583ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1429ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2130ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន1769ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2124ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8782នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36635នាក់
ខែនេះ    345803នាក់
ឆ្នាំនេះ   2356342នាក់
សរុប   51716268នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 18:11