ព័ត៌មានក្ដៅ

    ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ

    ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 861

    ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ​មាន​ប្រ​វែង​ប្រ​ហែល​៥រយ​ម៉ែត្រស្ថិត​ក្នុង​ ភូមិសាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-ខេត្ត​សៀមរាប ភ្ជាប់​ជា​មួយ​ផ្លូង​ជាតិ​លេខ​៦ ក្រោយ​​ការាស​សាំង​តេលា ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​រិះ​គន់​ថា ថ្នាក់​ដឹក​នាំខេត្ត​ និង​មន្ទីរសាធារណៈការ​ ធ្វើ​ផ្លូវ​មិ​ន​រួច​ទុក​អោយ​ដី​ហុយបណ្តាល​អោយ​ពួក​គាត់​ពិបាក​រស់​នៅ នឹង​ជិត​កើត​រោគ​ល្បេង​ទាំង​ចាស់​ទាំង​ក្មេង​អស់​ហើយ។

    ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិនា ឆ្នាំ២០១៣នេះ មាន​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​ផ្តល់​បទ​សំភាស​ដល់​អ្នក​សារ​ព័ត៌​មាន​ អំ​ពី​បញ្ហា​ដែល​ពួក​គាត់​កំ​ពុង​ប្រ​ឈម​ជា​រៀង​រាល់​ដោយ​សា​ដី​ក្រ​ហម​ហុយ​ទាំង​យប់​ទាំង​ថ្ងៃ គ្រប​ដណ្តប់​ទៅ​លើ​ផ្ទះ​របស់​ពួកគាត់​ ពីស័ង្កសីពណ៍ខៀវ​ឡើង​ទៅ​ជា​ពណ៍​ក្រហម​អស់​ហើយ ជា​ពិសេស​កូន​ចៅ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង​កើត​ជំងឺ​គ្រុន​ផ្តាសា រលាក​ផ្លូវ​ដង្ហើម​ ក្អកខេសៗជិត​កើត​ល្បេងអស់​ហើយ។​

    ប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ពួកគាត​មិន​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ធ្វើ​ទេ តែ​ធ្លាប់​លឺ​ថា កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​មាន​អ្នក​ធំ​ម្នាក់​ជិះ​រថ​យ្ត​ឆ្លង​កាត់​តាម​ផ្លូវ​ខាង​លើ​នេះ ឃើញ​សភាព​ផ្លូវ​ដាច់​ទឹក​ហូរ​កាត់​ផ្លូវ​ស្ទើ​លិច​រថ​យន្ត​ ស្រាប់​តែ​អ្នក​ធំរូប​នោះ​បាន​បញ្ជា​អោយ​ខេត្ត​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ​ជា​បន្ទាន់។ ពួក​គាត់​បន្ត​ថា ផ្លូវ​នេះ​​​ធ្វើ​មិន​ទាន់​រួច​ទេ លូដាក់​បីកង់ៗពី​មុខ​ផ្ទះ មិន​ទាន់​ទាំង​លុប​ដី ពុំ​នូកដី​ និង​លូដាក់​ពាស​ពេល​ថ្នល់​រួច​ទុក​ចោលអស់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​គេ​មក​សាង​សង់​បន្ថែម។ ពួកគាត់​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទេស​ចរណ៍ធំៗ​បើ​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​ច្រើន​ ព្រោះ​រថ​យន្ត​ទាំង​នោះ​គេ​ច​ពី​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ភ្លើង​ស្តុប​ផ្លូវ​ជាតិ​លេខ​៦។

    ប្រ​ជា​ពលរដ្ឋ​សុំ​អំពាវ​នាវ​ដល់​ លោកស៊ូ-ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប និង​លោក​គឹម-ប៊ុនណា ប្រ​ធាន​សាធារ​ណការ​មេត្តា​ឆាប់​បញ្ចប់​គំ​រោង​សាង​សង់​ផ្លូវ​ខាង​លើ​នេះ​ទៅ​ បើ​ចង់​​​អោយ​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​សៀម​​រាប​នេះក្លាយជា​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា ទីក្រុង​ស្អាត ព្រោះ​អ្នក​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​ជិត​ត្រូវ​ដី​ហុយ​គ្រប​ជិត​អស់​ហើយ។

    ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​សាក​សួរ​ទៅ​លោក អឿន-ពៅ​ អភិ​បាល​រង​ក្រុង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ក្រុង តែ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា គំរោង​ជុស​ជុល​ផ្លូវ​ខាងលើ​នេះ​មិន​មែន​ជា​គំ​រោង​របស់​សាលា​ក្រុង​ទេ​សុំ​សាក​សួរ​ទៅ​ខាង​ខេត្តវិញ។

    លោក គឹម-វណ្ណ នាយក​ទី​ចាត់ការ​អន្តរវិស័យនៃសាលា​ខេត្ត​សៀម​រាប​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ទេ​រឿង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ទទួល​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ សុំ​អោយ​ទំ​នាក់ទំ​នង​ទៅ​ខាង​ប្រ​ធាន​ហិរញ្ញវត្ថុវិញ។

    លោក សោម-សំសាក់ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុនៃ​សាលាខេត្ត​សៀម​រាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​មិន​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ដដែល​នេះ។​​

    យើង​ក៏ពុំ​អាច​សុំការ​បំ​ភ្លឺ​ពី​លោក គឹម-ប៊ុណ្ណា ​ប្រធាន​សាធារណការ​បាន​ដែរ​ព្រោះ​លោក​ទើប​ឡើង​កាន់​តំ​ណែង​ថ្មី ពុំ​ទាន់​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទទេ។

    ពល​រដ្ឋ​​ខេត្ត​សៀម​រាប​រិះ​កន់​ថា ដោយ​សា​លោក​ ស៊ូ-ភិរិន្ទ ជិត​អស់​តំណែង​ជា​អភិបាល​ខេត្ត​សៀម​រាប ​ទើប​លោក​មើល​ពុំ​ឃើញ​ ពី​បញ្ហាផ្លូវ​ថ្នល់​ដាច់​ លិច​ទឹក ធ្វើ​មិន​រួច​ទុក​អោយ​ដី​ហុយ​បំផ្លាញ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋបែប​នេះ ហើយ​ពួកគាត់​ក៏សុំ​ផ្ញើ​ទុក្ខ​លំ​បាក​ខាង​លើ​នេះ ជូន​សម្តេច​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មេត្តា​សម្តេច​នែនាំ​លោក​ស៊ូ​ភិរិន្ទ ផង​កុំ​អោយ​គាត់​ជាប់​រវល់​នៅ​តែ​ក្នុង​ម៉ាស៊ី​ន​ត្រ​ជាក់​ពេក​ គិត​គូ​ដល់​ផ្លូវ​ថ្នល់​ដី​ហុយ ផ្លូវ​ថ្នល់​លិច​ទឹកផង៕ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន582ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន642ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន454ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន686ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន513ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន477ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន702ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1483ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1770ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន821ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4488នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42466នាក់
    ខែនេះ    158383នាក់
    ឆ្នាំនេះ   1371211នាក់
    សរុប   29476462នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:07