លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1526

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បេង ធ្នង គគឺ​ និង​ឈើ​លេខ​២​តាម​រថ​យន្ត​យី​ឌុប​ស្ទើ​ជា​រៀង​រាល់​យប់​ពី​ខេត្ត​ព្រះ​វិហារ​មក​ខេត្ត​សៀម​រាបដើម្បី​ធ្វើ​សាល​ប្រ​ជុំ​មួយ​ខ្នង​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​វា​ច្រើន​លើស​លុប​ពី​តម្រូវ​ការ​ ព្រោះ​ដឹក​២​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់គ្រប់ទៀត។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) បាន​អោយ​ដឹក​ថា មាន​យប់​ខ្លះ​រថ​យន្ត​ដឹក​ឈើ​របស់​លោក សៀងណាំ​ អ្នក​ឧកញ្ញា​តំ​ណាង​រាស្រ្ត​ខេត្ត​សៀម​រាប ដឹក​២-៤​រថ​យន្ត​ យប់​ខ្លះ​១-២​រថ​យន្ត​ ស្ទើ​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ដោយ​លោក​សៀង​ណាំធ្លាប់​ឆ្លើយ​អះ​អាង​តាម​ទូរស័ព្ទ​ថា ជា​ឈើ​ដែល​លោក​យក​មក​ធ្វើ​សាល​ប្រ​ជុំ​នៅ​សង្កាត់​ក្របី​រាល​ ខេត្ត​សៀម​រាប។ ប្រភព​បន្តថា ឈើ​ដែល​លោក​សៀង​ណាំ​ដឹក​នេះ​វា​ច្រើន​ណាស់​ រហូត​ពួក​គាត់​ចោទ​សួរ​ថា តើ​ដឹក​ដល់​ថ្ងៃ​ណា? ហើយគម្រោង​ធ្វើ​សាល​ប្រ​ជុំ​នេះ ត្រូង​ការ​ឈើ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គូប​ទើប​គ្រប់?

លោក​ ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បានបក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ដោយ​​អះ​អាង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៩មិនានេះ​ថា គេ​ហ៊ាន​ដឹកឈើ​ ច្បាប់​ជា​គេ​មាន​ច្បាប់​ហើយ ហើយ​លោក​មិន​ដែល​ឃើញ​ច្បាប់​ទេ ព្រោះ​គេ​យក​ទៅ​ចម្លង​ជូន​ឯខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​។ លោក​ម៉ុងប៊ុន​លីមបន្តថា បើ​ចង់​ដឹក​ច្បាស់​ទៅ​មើល​ឯ​ក្របី​រាល​ទៅ បើ​អ្នក​កាសែត​ឯង​ខ្លាច​គេ​យក​ឈើ​លក់​ចេញ​ក្រៅ​តាម​ដាន​មើល​ខ្លួន​ឯង​ទៅ បើឃើញ​ជួយ​ប្រាប់​ផង។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឧកញ្ញា​សៀង​ណាំ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​២៩​មិនា​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

មាន​ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្របី​រាល​ក្បែរ​កន្លែង​ធ្វើ​សាល​ប្រ​ជុំ​បាន​និយាយ​តាម​តៀម​កាហ្វេដែល​មិន​យក​ជា​ផ្លូវ​ការ​ណ៍ថា ឈើ​ធ្វើ​សាល​ប្រ​ជុំ​នេះ​ទោះ​ដឹក​១០​ឆ្នាំ​ទៀត​ក៏មិន​គ្រប់​ដែរ ព្រោះ​មាន​គេ​​បណ្តោះ​ឈើ​ដឹក​ចេញ​ទាំង​រថ​យន្ត​ៗ​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ក្រ​វាត់​ក្រុង។ ពួកគាត់​បន្តថា យើង​អាច​និយាយ​បាន​តែ​តាម​តៀម​កាហ្វេ​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ណ៍​បាន​ទេ ព្រោះ​លោក​ឧកញ្ញា​សៀង​ណាំ​ជា​មនុស្ស​មាន​លុយ​មាន​អំ​ណាច តាំ​ពីគាត់​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​ទៅ​រក​ស៊ី​នៅ​ឯខេត្ត​កោះកុង​ រហូត​មាន​បាន​ ទើប​​ត្រឡប់​មកខេត្ត​សៀម​រាបវិញ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ទៅ​លើ​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ខ្លូន​ជា​មន្ត្រី​ជំ​នាញ​មិន​ធ្វើ​ការ​តាម​ទួនាទី​អោយ​បាន​ត្រឹម​ត្រូវ បែជា​អោយ​អ្នក​កាសែត​ជា​អ្នក​ស៊ើប​អង្កេត​ករណី​បទ​ល្មើស​ព្រៃ​ឈើ​ជំ​នួស​ខ្លួន​ទៅ​វិញ នេះ ពិត​ជា​ស៊ី​បាយ​ ចាយ​បំ​ផ្លាញ​តែ​លុយ​រដ្ឋាភិបាល​មែន ចាំ​តែ​ហៃអើ​ហៃ​អើ​ដូច​អា​ជ័យ​ធ្លាក់​ទឹកអញ្ចឹង៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1794ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1617ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1755ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1356ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន1955ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2009ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1398ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1636ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1636ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1472ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1872នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40914នាក់
ខែនេះ    350082នាក់
ឆ្នាំនេះ   2360621នាក់
សរុប   51720547នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:43