គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 1560

សកម្ម​ភាព​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​លេខ​២​របស់​មេ​ឈ្មួញ​ស្រីម្នាក់​ឈ្មោះ ចែឡូវ ដឹក​ឆ្លង​កាត់​ស្រុក​វ៉ា​រិន​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលួន​ដោយ​គ្មាន​មេ​ព្រៃ​ ឬ​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្រ្តាប តែ​មន្រ្តី​​ជំ​នាញបែ​ជា​ឆ្លើយដោះ​សា​​​ថា ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ា​រិន​សុំ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ទៅ​វិញ​។​

ជាក់​ស្តែង​នៅ​ថ្ងៃ០៦ ខែ​ឧសភា ឆ្នាំ​២០១៣នេះ មាន​គោ​យន្ត​កន្រ្តៃ​០៤​គ្រឿង​ ដឹកឈើ​​ចេញ​ពី​​តំបន់​ព្រៃ​ស្អាក​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមាន​ជ័យ ឆ្លង​កាត់​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន នេះ​បើ​យោង​តាម​ប្រ​ភពច្បាស់​ការ​​​បានរាយ​ការណ៍តាម​​ទូរ​ស័ព្ទនៅ​ព្រឹក​មិញ​នេះ។ ប្រភព​បន្ត​ថា កាល​ពី​ព្រឹក​ដឹក​២​គោ​យន្តមិន​ដឹង​ម្ចាស់​ឈ្មោះ​អ្វី​ទេ តែ​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ដដែល​នេះ ដឹក​២គោ​យន្ត​ទៀត ក្នុង​មួយ​គោ​យន្ត​មាន​ឈើ​ចាប់​ពី​៥ទៅ​៧​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈើ​របស់​មេ​ឈ្មួញ​ស្រីម្នាក់​​ឈ្មោះ​ ចែ​ឡូវ ធ្លាប់​រក​ស៊ី​ដឹក​ឈើ​ត្រូវ​រូវ​គ្នា​ជា​មួយ​មន្រ្តី​ជំ​នាញ​រាប់​សិប​ឆ្នាំ​មក​ហើយ។​ ប្រភព​បន្ថែម​ថា មាន​គោ​យន្ត​កន្រ្តៃ​ដឹក​ឈើ​រាប់​ភ្លេច​ដឹក​ឆ្លង​កាត់ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​យប់​ ហើយ​ឈ្មួញ​ទាំង​នោះ​អះអាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ​គ្មាន​អ្នក​ចាប់​ទេ។

ចែឡូវ​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​លើ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​០៦​ដដែល​នេះ​ថា គាត់​បាន​ដឹក​ឈើ​មែន​តែ​ឈើ​របស់​គាត់​មាន​តែ​មួយ​គោ​យន្ត​កន្រ្តៃ​ទេ ហើយ​ក្នុង​មួយ​គោ​យន្ត​មាន​តែ​ជាង​៥​ម៉ែត្រ​គូប​ប៉ុណ្ណោះ​មិន​មាន​ដល់ទៅ​​៧​ម៉ែត្រ​គូបដូច​គេ​ថា​នោះ​​​ឡើយ។

អ្នក​យក​ព័ត៌​មាន​យើង​បាន​ព្យា​យាម​រាយ​ការ​ពី​សកម្ម​ភាព​ដឹក​ឈើ​គ្មាន​ច្បាប់​ខាង​លើ​ជូន​លោក​ ថោង​សុខៃ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រៃ​ណូយដែរ ​តែ​ទូរ​ស័ព្ទលោក​​នៅ​ក្រៅ​តំ​បន់​សេ​វា។ ដូច្នេះ​អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក លីសុផា នាយ​រង​សង្កាត់ខាង​លើ​​ តែ​កាល​ពី​ម៉ោង​ជាង​១០​ព្រឹក​គាត់​ឆ្លើយ​ថា ជាប់​រវល់​នៅ​ឯ​ក្រុង​សៀម​រាប មិន​បាន​នៅ​ឯ​ស្នាក់​ការ​ទេ ដូច្នេះ​លោក​មិន​បាន​ដឹង​ថាជា​ឈើ​របស់​អ្នក​ណា។ លុះ​ដល់​ម៉ោង​០១​រសៀល​លោកលី​សុ​ផាបាន​ប្រាប់​ថា ឈើ​ដែល​ដឹក​ខាង​លើ​គឺ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ារិន​គេ​សុំ​យក​ទៅ​ធ្វើ​ផ្ទះទៅ​វិញ។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​លួច​បង្ហើប​ថា ចែ​ឡូវ​ គាត់​ជា​ប្អូន​ស្រី​របស់​លោកគណ​បញ្ជា​ការ​ឯក​ភាព​ស្រុក​វ៉ា​រិន​ម្នាក់​ឈ្មោះ​ លន់ តែ​ឥឡូវ​លោក​លន់​គាត់​បាន​ទទួល​មរណភាព​ដោយ​រោគា​ពាទ​បាត់​ទៅ​ហើយ។ ពល​រដ្ឋ​បន្តថា ចែ​ឡូវ​ តែង​តែ​យក​អំណាច​ ឬ​យក​ឈ្មោះ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​មក​លក់​ក្នុង​ការ​រក​ស៊ី​ដឹក​ឈើ​ ម្យ៉ាង​វិញ​ទៀត​បើ​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូច​ផ្តេស​ផ្តាស ចែ​ឡូវ តែង​តែ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ស្រុក​វ៉ារិន​ថា អ្នក​កាសែត​ទៅ​ជំរិត​ទា​ប្រាក់​ រហូត​ដល់​មាន​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ដាក់​គុគ​ញ្ជូន​មក​តុលាការ​ខេត្ត​ក៏មាន។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​រិះ​គន់​ថា ក្រោម​ការ​ដឹក​នាំ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ ស៊ូ​ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប​ ពួក​គាត់​សង្កេត​ឃើញ​ថា បទ​ល្មើ​ព្រៃ​ឈើ​កើត​យ៉ាង​អាណា​ធិបតេយ្យគ្មាន​អ្នក​បង្រ្កាបជា​ដុំ​កំភួន​សោះ។ ពួកគាត់​បន្ត​ថា ឥឡូវ​របប​គ្រប់​គ្រង​ថ្មី​របស់​លោក ឃឹម​ប៊ុន​សុង ពួក​គាត់​សង្ឃឹម​ថា ខេត្ត​សៀម​រាប​និង​មាន​ការ​រីក​ចំ​រើន​ សម្បូរ​សប្បាយ គ្មាន​បទ​ល្មើស​ គ្មាន​ការ​ឆក់​ប្លន់បន្ត​ទៅ​ទៀត​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1536ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1562ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1183ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1567ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2028ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2202ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2133ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2074ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4308ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1338ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10364នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38217នាក់
ខែនេះ    347385នាក់
ឆ្នាំនេះ   2357924នាក់
សរុប   51717850នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 22:42