រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣

ដោយៈ សិលា សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1317

លោកស័ក្តិ៣កងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារម្នាក់ ផ្ទុះអាវុធចំនួនបីគ្រាប់ផ្ទួនៗក្នុង គោល បំណងការពារខ្លួន ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ត្រូវក្រុមកាងឡានដឹកឈើគ្រញូង បើក ឡានពីរ គ្រឿងមកគាប បំរ៉ុងធ្វើឃាត។ ក្រោយពីផ្ទុះអាវុធ លោកស័ក្តិ៣ត្រូវប៉េអឹមខេត្ត នាំយកទៅសាកសួរ តែពុំ បានឃាត់ខ្លួនទេ។

            ហេតុការផ្ទុះអាវុធ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦ ម្តុំវត្តខ្សាច់ ត្រង់ចំណុចព្រំប្រទល់ ស្រុកប្រាសាទបាគងនិងស្រុក សូទ្រនិគម។

            អង្គរក្សពាក់ស័ក្តិ៣ ដែលរងការបើកឡានគាប បំរ៉ុងធ្វើឃាតពីសំណាក់ ក្រុមកាងឡានដឹកឈើក្រញូង មានឈ្មោះតាំង ឆែឡាយ ជាកងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

            ទាក់ទងនឹងការផ្ទុះអាវុធ រហូតប៉េអឹមហៅលោកស័ក្តិ៣ទៅសាកសួរ លោកវរសេនីយ៏ឯកស្រី យូរ៉ា មេ បញ្ជាការ រងអាវុធហត្ថខេត្តសៀមរាប ពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា ទើបតែមកពីព្យាបាលខ្លួនឯ ប្រទេសវៀតណាម។ លោកបានប្រាប់ថាសុំសួរ ទៅខាងព្រហ្មទណ្ឌទៅ។

            លោកអនុសេនីយ៏ឯក អ៊ុយ ចយ ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា ពិតជាមានករណីដូចខាងលើមែន ហើយបានហៅលោកស័ក្តិ៣អង្គរក្សមក សាកសួរ មែន។ តែគាត់ចូលមកបំភ្លឺដោយខ្លួនគាត់ទេ បន្ទាប់ពីរូបគាត់ដឹងថា ខាងអាវុធហត្ថបំរ៉ុងស្ទាក់រថយន្តរបស់គាត់ ដើម្បីហៅគាត់មកសាកសួរ។ លោកបន្តថា ក្នុងពេលសាកសួរ លោកស័ក្តិ៣បញ្ជាក់ថា ការផ្ទុះអាវុធនោះ ដោយសាតែចង់ការពារខ្លួន ពីព្រោះកំពុងធ្វើដំណើរ ត្រូវជនមិនស្គាល់មុខ បើកឡានពីរគ្រឿងមកគាប ពីមុខ ពីក្រោយ និងបំរ៉ុងគៀរទម្លាក់ស្នាមភ្លោះ ទើបសម្រេចផ្ទុះអាវុធការពារខ្លួនយ៉ាងនេះ។

            លោកអ៊ុយ ចយ បញ្ជាក់ថា ក្នុងការចូលបំភ្លឺនោះ ខាងលោកមិនបានឃាត់ខ្លួនគាត់ទេ តែបានដកហូត អាវុធខ្លី ម៉ាកឡុកមួយដើម។ រឿងនេះលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះចំណាត់ការ យ៉ាងណានោះ គឺនៅលើតុលាការ។

            នៅព្រឹកថ្ងៃទី១២ខែឧសភា លោកតាំង ឆែឡាយ ជាងកអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ បានរៀប រាប់ ប្រាប់អ្នកយកព័ត៏មាន យើង​ដោយ ផ្ទាល់មាត់ថា លោកពិតជាបានផ្ទុះអាវុធខ្លី ចំនួនបីគ្រាប់មែន។ ក្រោយ ផ្ទុះអាវុធ ជិតមួយម៉ោងលោកបានបើកឡាន ត្រឡប់ទៅឆ្លើយបំភ្លឺ នៅកន្លែងប៉េអឹមខេត្តទាំងយប់។ លោក បន្តថា ហេតុផលដែលបង្ខំឲ្យរូបលោកផ្ទុះអាវុធយ៉ាងនេះ គឺ ក្នុងពេលរូបលោកកំពុងបើករថយន្តម្នាក់ឯង លើដង ផ្លូវជាតិលេខ៦ បំរ៉ុងទៅក្រុងភ្នំពេញ ក៏ស្រាប់តែប្រទះរថយន្តចំនួនបីគ្រឿង។ដោយរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងមានផ្ទុកទំនិញ យ៉ាងធ្ងន់ស្ទើបើកបរទៅមុខមិនរួច។ ចំណែកឡិចស៊ីសពីរគ្រឿង ទៀតហាក់មិនមាន ផ្ទុកទំនិញអ្វីទេ ព្រោះរថយន្តមើលទៅ ឃើញជាលក្ខណៈស្រាល។ ភ្លាមនោះ ដោយសាលោកប្រញ៉ាប់ ទៅ ភ្នំពេញឲ្យទាន់មង្គលការខ្មួយលោកបានស៊ីញ៉ូភ្លើងសុំវ៉ា។ ក្នុងខណៈលោកបញ្ជារថយន្តឡើងវ៉ា ស្រាប់តែមាន រថយន្ត ឡិចស៊ីស៣០០មួយគ្រឿងមកពាំងពីមុខ ហើយឡិចស៊ីស៣០០មួយគ្រឿងទៀត បិតគូថពីក្រោយ ដោយ មិនឲ្យរថយន្តរបស់លោក កំរើកខ្លួនរួច។ ក្នុងស្ថានការដែលលោកបន្ថែមល្បឿន វ៉ាឲ្យផុតពីរថយន្តទាំងនោះ ក៏ត្រូវ បានឡិចស៊ិសទាំងពីរគ្រឿង បើកមកគៀរ រថយន្តរបស់លោក បំរ៉ុងទម្លាក់ស្នាមភ្លោះ ឃើញដូច្នេះទើបលោក សម្រេច ផ្ទុះអាវុធតែម្តង។

            លោកអង្គរក្ស បន្តថា ការផ្ទុះអាវុធចំនួនបីគ្រាប់ តម្រង់ទៅលើមេឃនេះ គឺគ្រាន់តែកម្លាចជនមិនស្គាល់ មុខដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ តែទោះបីលោកផ្ទុះអាវុធក៏ដោយ ក៏ពួកគេមិនអនុញាតិឲ្យរថយន្តរបស់លោក ឡើងវ៉ាទៅមុខបានដែរ គឺគេបានរារាំងលោករហូតដល់ចំណុចផ្សារដំដែក ស្រុកសូទ្រនិគម។ តែក្នុងពេលពួកគេ រារាំងរថយន្តរបស់លោក ទើបលោកដឹងច្បាស់ថា នៅក្នុងរថយន្តបាឡែន ដែលអមដំណើរដោយឡិចស៊ីស ពីរគ្រឿងនោះ គឺមានផ្ទុកឈើគ្រញូងពេញព្រាប ម្យ៉ាងទៀតអ្នកបើកឡិចស៊ីសនោះ លោកបានស្គាល់មុខច្បាស់ ថា ជាជនជំនួញឈើគ្រញូង។

            លោកស័ក្តិ៣ ឲ្យដឹងទៀតថា មុនដំបូងមិនបានដឹងថា ខាងប៉េអឹមបំរ៉ុងស្ទាក់ឃាត់រថយន្តលោកទេ តែមេ របស់លោកទូរសព្ទ័ប្រាប់ថា ឲ្យវិលមកបំភ្លឺនៅកន្លែងប៉េអឹមវិញ ព្រោះទៅមុខទៀតក៏គេឃាត់ដដែលទេ។ តែ លោកឆ្ងល់ថា សមត្ថកិច្ច ម្តេចមិនឃាត់រថយន្តទាំង៤គ្រឿង ដើម្បីសួរកហេតុផល ពីព្រោះការផ្ទុះអាវុធដំបូង គឺចេញពីចង្កោមរថយន្តទាំង៤គ្រឿងដែលកំពុងបើកប្រដេញគៀរគ្នា ពុំអាចមាននណាទាន់ដឹងថាសម្លេងផ្ទុះ ចេញ ពីរថយន្តរបស់លោកទេ ហើយក្រោយពី សម្លេងកាំភ្លើងផ្ទុះ រថយន្តទាំង៤គ្រឿង នៅតែបើកអមដំណើរ គ្នារហូត តែលោកទទួលបានថា សមត្ថកិច្ចបំរ៉ុង ឃាត់តែរថយន្តរបស់លោក។

            លោកតាំង ឆែឡាយ បញ្ជាក់ថា ទោះបីជនជំនួញឈើគ្រញូង ប៉ងធ្វើឃាតលោក ដោយលោកបាន ស្គាល់មុខក៏ដោយ ក៏លោកមិនដាក់ពាក្យបណ្តឹងអ្វីដែរ ពីព្រោះជនទាំងនោះបានរួចផុតពីសំណាញ់ សមត្ថកិច្ច ទៅហើយដូច្នេះគ្រប់យ៉ាងគេអាចប្រកែកបាន។ តែរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ និងសមត្ថកិច្ចជំនាញ ក៏អាចភ្ញាក់ ខ្លួនឡើងវិញដែរ ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាបយ៉ាងផុសផុលនេះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លាង​កាត់​ខេត្ត​សៀម​រាប​តាម​ ដង​ផ្លូវ​លេខ​៦៧ និង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​នៅ​តែ​បន្ត​យ៉ាង​គគ្រឹគ​គគ្រេង​ដោយគ្មាន​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សំ​នូម​ពរ​ទៅ​លោក ឃឹម​-ប៊ុន​សុន​ អភិបាល​ខេត្ត​ថ្មី​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នេះ​ កំពុង​តែ​ឈ្លៀត​ឱកាស​ពេល​លោក​ ឡើង​កាន់​តំ​ណែង​ថ្មីថ្មោង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នឹកសង្សាចាស់   អាន1723ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1484ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3278ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1936ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1602ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1395ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1571ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1491ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2090ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1444ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1858នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40900នាក់
ខែនេះ    350068នាក់
ឆ្នាំនេះ   2360607នាក់
សរុប   51720533នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:42