លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1505

ក្បួន​រទេះ​ដឹកឈើ​បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ដី ដោយ​មិន​ខ្ចី​អើពើ​ពី​សំណាក់ អស់ លោក​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​នឹង​ទប់ស្កាត់ បទល្មើស​នោះឡើយ​ថែមទាំង​បណ្តែត បណ្តោយ ឲ្យ​មានការ ដឹកជញ្ជូន​ឈើ​រាប់សិប​រទេះ​ក្នុង​មួយថ្ងៃ។

​ជាក់ស្តែង​កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ក្បួន​រទេះ​ឈើ បាន​ដង្ហែរ​គ្នា​ដឹកឈើ​ខុសច្បាប់ ចេញពី​ព្រៃ នៅវេលា​ម៉ោង ៥.៣០​នាទី​ល្ងាច ចំនុច​ចុងស្ពាន​ភូមិ​ខ្វាវ ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  ដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ហាមឃាត់ នឹង​ចាប់​បង្ក្រាប​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺ​មានតែ​សមត្ថកិច្ច​ដែល​មក​អង្គុយចាំ​ទទួល​លុយ​ពី​អ្នកដឹកឈើ​ទាំងនោះ​ទៅវិញ។

​នៅក្នុង​សកម្មភាព​នោះ គេ​សង្កេតឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ណែ​ត ដែល​តាំងខ្លួន​ជា​អ្នកកាង​បទល្មើស នឹង​ជូន រទេះ​ឈើ ដែល​ពុំ​ត្រូវបាន​គេ​ដឹងថា លោក សេង ណែ​ត នៅ​អង្គភាព​ណា​នោះទេ តែ​បែរជា​បានធ្វើ​សកម្មភាព ជូន​បទល្មើស​គ្មាន​ញញើត​ច្បាប់​បន្តិច​ឡើយ។

​​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​បទល្មើស​នេះ អ្នកឃ្លាំមើល​បទល្មើស​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក ភោក វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្វាវ តែ​លោក​បាន​ប្រាប់ថា ចាំ​ឲ្យ​មន្ត្រី​របស់លោក​មក​មើល ហើយ​នាំយក​រទេះ​ទាំង​នោះមក​រក្សាទុក​។ ក្រោយមក​ក៏បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពី​នាក់ មកដល់​ចំនុច ក្បួន​កឋិន​រទេះ​ដឹកឈើ​មែន តែ​មិន​បានធ្វើ​ការឃាត់​រទេះដឹក​ឈើ​នោះទេ បែរជា​ត្រូវ​ថ្នាំ​សណ្តំ​របស់ មេ​ឈ្មួញ​ឈ្មោះ សេង ណែ​ត  ក្រោយមក ក៏​ស្រាប់តែ ក្បួន​រទេះ​ឈើ​បានធ្វើ​ដំណើរ​បន្ត​ទៅដោយ​រលូន​។​

​ចំពោះ​បញ្ហារ​ក្បួន​រទេះ​ដឹកឈើ​យ៉ាង គគ្រឹក គគ្រេង​យ៉ាង​អាណា​ធិ​ប​ត្យេ​នេះ ត្រូវបាន​គេ​រិះគន់ថា លោក ភោគ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គ្មាន​ឥទ្ធិពល​ទឹកមាត់​សាប​គ្មាន​ចំណាត់ការ វង្វេង​នឹង​សំណែន ខ្វះ​ការបង្ក្រាប បទល្មើស បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ដឹក​ជា​ហូរហែរ។ ​ក្នុងនោះដែរប្រជាពលរដ្ឋ​​ក៏បាន​ការ រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា លោក ភោគ វីរៈ​ប្រហែលជា លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដាក់​ឲ្យ​ប្រមូល​លុយ​ឲ្យ​មេ​ទេ​ដឹង បានជា​បទល្មើស​ដឹក​ចេញ​យ៉ាង​គគ្រឹក​គ្មាន​ការទប់ស្កាត់​បង្ក្រាប​យ៉ាងនេះ​។ 

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  និង​លោក ឆេង គឹម​ស៊ុន មេត្តា ជួយ​មើល​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូរហែរ​ទៅវិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1571ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1545ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1392ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1494ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1367ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3088ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1343ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1296ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8036នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154520នាក់
ខែនេះ    537800នាក់
ឆ្នាំនេះ   1920032នាក់
សរុប   51279958នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:28