ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 1547

សកម្ម​ភាព​ដឹក​ជញ្ជួន​ឈើ​ប្រ​ភេទ​ក្តារអា ឥត​ច្បាប់​តាម​រថ​យន្ត​សាន់​យ៉ុង២គ្រឿង​របស់​ថៅ​ស្រី​ជើង​ចាស់​ម្នាក់​ឈ្មោះ ផល្លី ពី​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ មក​ចែក​ចាយ​តាម​ដេ​ប៉ូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​​សៀម​រាប ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើ​បាក់​ថ្នល់​ តែមិន​មាន​ការ​បង្រ្កាប​ពី​​មន្រ្តី​ជំ​នាញ ឬ​សមត្ថ​កិច្ច​ណា​ទាល់​តែ​សោះ។

ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​រាយ​ការណ៍ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ ដឹក​ពី​ស្រុក​ស្រ​យ៉ង់កោះ​កេរ្តិ៍ ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុកស្វាយ​លើ សំដៅ​មក​លក់​ចែក​ចាយ​តាម​ដេប៉ូ​ក្នុង​​​ខេត្ត​សៀម​រាប​ ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​រលួន​ ដោយ​គ្មាន​ការ​រំ​ខាន​ពី​មន្រ្តី​ជំ​នាញ​ ឬ​ស្ថា​ប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ណាទេ ព្រោះ​ឈ្មួញ​ខាង​លើ​នេះ​ បាន​សែន​ព្រេន​ដល់​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​បាន​គ្រប់​គ្រាន់​អស់​ហើយ។

ប្រភព​បន្ត​ថា ​រថ​យន្ត​ដែលដឹក​ឈើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ​ចែ​ផល្លី​ ដឹក​ឈើ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ប្រើ​រថ​យន្ត​​២​គ្រឿង មួយម៉ាក​សាន់​យ៉ុងពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-0597 និង​មួយគ្រឿង​ទៀង​ម៉ាក​សាន់​យ៉ុង​ដូច​គ្នាពណ៍ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3320។

ចែ​ផល្លី​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាងលើ​បាន​អួត​ក្អេង​ក្អាង​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ២០១៣​​នេះ​ថា គាត់​ដឹក​ឈើ​មែន​ ហើយ​អ្នក​ណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ​ គាត់​មិន​ព្រឺ​រោង​ជើង​សូម្បី​តែ​បន្តិច ព្រោះ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក យ៉ាន់​ស៊ី​វាត​ នាង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះទូរ​ស័ព្ទ​ចូល​២ដង​គ្មាន​អ្នក​លើ​ក​ទទួល។

លោក​ ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​នេះ​ផង​ដែរ​ថា លោក​មិន​បាន​ទទួល​ព័ត៌​មាន​ពីការ​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​នេះ​ទេ។ លោក​បន្តថា ចាំ​លោក​ធ្វើ​ការ​សាក​សួរ​ទៅ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​សិន​ក្រែង​គេ​បាន​ដឹង​។

ប្រ​ភព​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ខុស​ច្បា់​សូម​សំ​នូម​ពរ​ទៅ លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប សមត្ថ​កិច្ច​ពាក់​ព័ន្ធ ជា​ពិសេស​លោក ឃឹមប៊ុនសុង អភិបាល​ខេត្ត​ថ្មី មេត្តា​បញ្ចប់​ការ​រក​ស៊ី​បំ​ផ្លាញ​ជាតិ​របស់​ ចែផល្លី​ នេះ​ទៅ ​បើអស់​​លោក​ពិត​ជា​មិន​បាន​ទទួល​ផល​ប្រ​យោជ​ពី​​ឈ្មួញដឹក​ឈើ​ឥត​ច្បាប់​រូប​នេះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1549ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1391ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន2968ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1751ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1677ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2128ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1533ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2017ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1454ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1577ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18513នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164997នាក់
ខែនេះ    548277នាក់
ឆ្នាំនេះ   1930509នាក់
សរុប   51290435នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:49