ព័ត៌មានក្ដៅ

    មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន

    ដោយៈ ខេត្តកណ្តាល ថ្ងៃទី 03 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1002

    បុរស​ជា​មន្រ្តី​បំ​រើ​ការ​ងារ​នៅ​ក្រ​សួង​ការ​ងារ​បាន​ចាប់​រំ​លោភ​កូន​ក្រ​មុំ​អ្នក​ភូមិ​ចុង​បង្គោល ស្រុក​អង្គ​ស្នួល ខេត្តក​ណ្តាល​ ទាំង​ថ្ងៃ​ខណៈម្តាយ​ជន​រងគ្រោះមិន​នៅផ្ទះ ។

    ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ក្រោយ​ពី​នាង​ងូត​ទឹក​រួច​កំ​ពុង​ដើរ​សំ​ដៅ​ទៅ​ចូល​ផ្ទះ​វិញ​​ក៍​លោក សឿងសុខយន្ត ជាមន្រ្តី​បំ​រើ​ការ​ងារ​នៅ​ក្រ​សួង​ការ​ងារ​ នៅ​ផ្ទះ​ជាប់​គ្នា​បាន​ស្ទុះ​មក​ខ្ទប់​មុខ​នាង​មិន​អោយ​នាង​ស្រែក ដោយ​យក​ដាវ​មក​គំ​រាម​សម្លាប់​ និង​ធ្វើ​សកម្ម​ភាព​ចាប់​រំ​លោភ​រហូត​បាន​សម្រេច​ ហើយ​ក៍​រត់​គេច​ខ្លួន។

    ក្រោយ​ពីកើត​ហេតុ​នាង​បាន​ដើ​រ​តែ​ម្នាក់​ឯងទាំង​យោលយោគ​​ទៅ​ប្តឹង​ចាស់​ទុំ​ក្នុង​ភូមិ​ម្នាក់​ឈ្មោះ ​ទេព ឆន​អោយ​ជួយ​តែ​បែ​ជា​គេ​សម្រប​សម្រួល​ដោយ​ជន​សង្ស័យ​អោយ​លុយ​១០០​ដុល្លារ​ជា​ថ្នូរ​ទៅ​ជន​រង​គ្រោះដើម្បី​បញ្ចប់​រឿង​ តែ​ក្រោយ​ពី​អា​ណា​ព្យា​បាល​ជន​រង​គ្រោះ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ដឹង​រឿង​នោះ​ក៏​ប្រ​គល់​លុយ​នោះ​ឲ្យ​ទៅ​លោក​ ទេពឆន នោះ​វិញ​ និង​រៀប​ចំ​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​លី​កាដូ​ និង​សមត្ថ​កិច្ច​នគរ​បាល​ស្រុក។​

    ប្រភព​ព័ត៌​មាន​បាន​បន្ត​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ការ​ប្តឹង​ផ្តល់​ជន​សង្ស័យ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ដោយ​ភា​គី​ខាង​ជន​សង្ស័យ​សម្រប​សម្រួល​បង់​ប្រាក់​ជំ​ងឺ​ចិត្ត​ឲ្យ​ទៅ​គ្រួ​សារ​ជន​រង​គ្រោះ និង​រត់​ការ​ជា​មួយ​នគរ​បាល​ស្រុក​អង្គ​ស្នួល​ដើម្បី​បញ្ចប់​រឿង។​

    អធិការ​ស្រុក​អង្គ​ស្នួល លោក មានសំណាង ​បាន​អោយ​ដឹង​ថា​ សំ​ណុំ​និង​ពាក្យ​បណ្តឹង​រឿង​ខាង​លើ​នៅ​ហ្នឹង​ដៃ​សមត្ថ​កិច្ច​នគរ​បាល​ហើយ​ក៍​កំ​ពុង​រៀប​ចំ​បញ្ចូន​ទៅស្ថា​ប័ន​តុ​លា​ការ​ទោះ​ជា​ភា​គី​ទាំង​២​សម្រប​សម្រួល​ក៏​ដោយ​ព្រោះ​ការ​សម្រប​សម្រួល​គ្នា​នោះ​គ្រាន់​តែ​នៅ​ក្រៅ​ច្បាប់​ប៉ុណ្ណោះ។​ លោកបាន​បញ្ជាក់​ថា ​ការ​យឺត​យាវ​ក្នុង​ការ​បញ្ចូន​សំ​ណុំ​រឿង​ទៅ​តុ​លា​ការ​នោះ​ដោយ​សារ​តែ​មាន​សំ​ណុំ​រឿង​ច្រើន​ហើយ​ត្រូវ​បញ្ចូន​ទៅ​ម្តង​មួយៗ ។​

    ជុំវិញ​បញ្ហានេះ​ក្រុម​អ្នក​ច្បាប់​បាន​ឲ្យ​ដឹង​ថា​ ទាក់​ទង​នឹង​ករណី​ចាប់​រំ​លោភ​នេះ​ទោះ​ជា​មាន​ការ​ដោះ​ស្រាយ​គ្នា​ក្រៅ​ផ្លូវ​ច្បាប់​ក៍​ពិត​មែន តែ​វា​ជា​រឿង​ព្រហ្ម​ទណ្ឌ​អចញ្ចឹង​​វា​ជា​ដែន​សមត្ថ​កិច្ច​ របស់​មន្រ្តី​រដ្ឋ ដែល​មាន​កតព្វ​កិច្ច​ជា​អ្នក​ចាត់​វិ​ធាន​ការ​បន្ត​ទៅ​តាម​និ​តិ​វិ​ធី​ច្បាប់​ដែល​មាន​ចែង​ស្រាប់ ៕ ដោយ៖កក្កដា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន691ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន833ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន487ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន2222ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន959ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1788ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1556ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន6101ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន605ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន546ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:13