តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ

ដោយៈ សសឃក ខេត្ត​តាកែវ​ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 01:44 នាទី ចំនួនអានៈ 1528

ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លាប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ​ ។​

ការ​ចាប់​ខ្លួន​ស្ត្រី​ជាប្រពន្ធ​ដែល​នាំ​ឃាតករ​មក​វាយ​សម្លាប់​ប្តី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៧​ មិថុនា​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​នៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាន​ឱ្យដឹង​ថា​ ស្ត្រី​ជាប្រពន្ធ​ដែល​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នេះ​ឈ្មោះ​ ជួន​ សុភាព​ អាយុ​៣៦​ឆ្នាំ​ ចំណែក​ប្តី​ឈ្មោះ​ បូ​ ណូន​ អាយុ​៤៣​ឆ្នាំ ។​ បុរស​ជាប្តី​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្អូន​ធម៌​ម្នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត​មក​វាយសម្លាប់​​ដល់​ផ្ទះ​ រួច​ចាប់​កូន​ប្រុស​ម្នាក់​ចង​ស្លាប​សេក​យក​ក្រណាត់​ចុក​មាត់​ និង​ចាក់​សោ​ទ្វារ​ផ្ទះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់។​ គ្រួសារ​មួយ​នេះ​មាន​កូន​​ទាំង​អស់​៣​នាក់​ ប៉ុន្តែ​ស្លាប់​អស់​២​នាក់​ នៅ​តែ​ម្នាក់ ។​

ក្រោយ​ពេល​សម្លាប់​ប្តី​រួច​ ស្រ្តី​ជាប្រពន្ធ​និង​បក្ស​ពួក​បាន​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ វណ្ណៈ​ អាយុ​១៤​ឆ្នាំ​ រួច​យក​ក្រណាត់​ចុក​មាត់​មិន​ឱ្យ​ស្រែក​ទុក​ទៅ​ក្នុង​ផ្ទះ​ ដោយ​ចាក់​សោ​ទ្វារ​ពី​ក្រៅ​ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ បើ​តាម​កុមារា ស៊ុន វណ្ណៈ​ ដែល​ជាសាក្សី​យ៉ាង​សំខាន់​ក្នុង​ហេតុ​ការណ៍​នេះ​និយាយ​ថា​ ឪពុក​ និង​ម្តាយ​របស់​គេ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច​អត់​ដែល​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​ឪ​ពុក​របស់​គេ​ខឹង​នឹង​ម្តាយ​ដែល​តែង​តែ​និយាយ​ទូរ​ស័ព្ទ​ជាមួយ​ប្រុស​ផ្សេង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ ហើយ​ពេល​នោះ​ម្តាយ​របស់​គេ​បាន​សុំ​ឪ​ពុក​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ឯ​ភ្នំពេញ​ ។ នៅ​ពេល​បាន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ម្តាយ​អត់​ដែល​មក​លេង​ផ្ទះ​ទេ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​ទូរ​ស័ព្ទ​ទៅ​រក​ក៏​ម្តាយ​អត់​ដែល​លើក​ សូម្បី​តែ​លុយ​ក៏​អត់​ដែល​ផ្ញើ​មក​ផ្ទះ​ដែរ ។​

លុះ​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ កន្លង​ទៅ​ឪពុក​របស់​គេ​រួម​ជាមួយ​យាយ​ម្នាក់​ បាន​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ទៅ​រក​ម្តាយ​ដល់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា​ឯ​ភ្នំ​ពេញ​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​នោះ​ម្តាយ​គេ​បាន​ចាក​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​បាត់​ទៅ​ហើយ​ ហើយ​ដោយ​ពេល​ល្ងាច​ទៅ​ហើយ​ ក៏​នាំ​គ្នា​ដេក​នៅ​ទី​នោះ​មួយ​យប់​ ។

កុមារា​ ស៊ុន វណ្ណៈ រៀប​រាប់​ថា​ នៅ​យប់​នោះ​ឪពុក​របស់​គេ​​បាន​ផឹក​ស្រា​ស្រវឹង​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ លុះ​មួយ​សន្ទុះក្រោយ​មក​រូបគេ​ចូល​ទៅ​មើល​ឃើញ​ឪពុក​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ទើប​មាន​ការ​ឆោឡោ​ផ្អើល​អស់​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល​ និង​ឱ្យ​លុយ​ រួច​បញ្ជូន​ឪពុក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ពេល​ឪពុក​របស់​គេ​បាន​ធូរ​ស្បើយ​ហើយ​ ក៏​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​យាយ​នៅ​ភូមិ​ត្រពាំង​អណ្តើក​ ​ស្រុក​ត្រាំ​កក់ ដេក​នៅ​ទី​នោះ​១​យប់​ លុះ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ក៏​ត្រឡប់​មក​ផ្ទះ​ឯ​ភូមិ​ព្រៃ​ផ្អាវ​វិញ​ ។​ នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ វេលា​ម៉ោង​១១​ព្រឹក​ ស្រាប់​តែ​ឃើញ​ម្តាយ​របស់​ខ្លួន​ទៅ​ដល់​ផ្ទះ​ដោយ​នាំ​បុរស​៣​នាក់​មក​ជា​មួយ​ផង​ ។ ក្នុង​ចំណោម​មនុស្ស​៣​នាក់​នោះ​ រូបគេ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័ណ​ រស់​នៅ​ក្នុង​ស្រុក​គិរី​វង់​ ធ្វើជា​ទាហាន​​នៅ​បន្ទាយ​ស្វាយ​ទំនប់​​​​ និង​ត្រូវ​​​ជា​ប្អូន​ធម៌​​​​ម្ដាយ​របស់​ខ្លួន​ ។ ​

នៅ​ពេល​​សួរ​សុខ​ទុក្ខ​​​គ្នា​រួច​ ឪពុក​របស​់​គេ​​​ដើរ​ចូល​ក្នុង​​​ផ្ទះ​​ ស្រាប់​តែ​ឃើញ​​​​ឈ្មោះ​​​ភ័ណ​​​ នោះ​យក​​ដំបង​​វាយ​ឪពុក​ពី​ក្រោយ​​​​ចំ​កញ្ចឹង​ក​ បណ្តាល​ឱ្យ​ដួល​លើ​ដី​ រួ​ច​ពួកគេ​​​​បាន​នាំ​គ្នា​​លើក​ឪ​ពុក​ដាក់លើ​គ្រែ​ ហើយ​យក​ខ្សែ​អង្រឹង​​​​ចង​ក​​គាត់​ព្យួរ​​ទៅ​នឹង​មេ​ដំបូល​ផ្ទះ​​​ ។ ចំណែក​ម្ដាយ​​របស់​ខ្លួន​​បាន​ចាប់​ខ្ទប់​មាត់​​​​ខ្លួន​​​ជាប់​​មិន​ឱ្យ​ស្រែក​​រួច​ចង​​ដៃ​ទៅ​ក្រោយ​​ និង​យកក្រ​ណាត់​ចុក​មាត់​​​​ទុក​ក្នុង​​​​ផ្ទះ​ចាក់​សោ​​ទ្វារ​ជិត​​​ បន្ទាប់​មក​​ក៏​គេច​​ខ្លួន​បាត់​អស់​ទៅ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1443ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1660ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1615ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1358ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1466ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1294ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1395ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1539ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន1925ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1560ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1424នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40466នាក់
ខែនេះ    349634នាក់
ឆ្នាំនេះ   2360173នាក់
សរុប   51720099នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 02:52