បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ

ដោយៈ ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 28 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 11:01 នាទី ចំនួនអានៈ 1549

តាម​សេច​ក្តី​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​បាន​អោយ​ដឹង​ថា អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​ បាន​ចាប់​ខ្លួន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់ នៅ​វេលា​ម៉ោង​ប្រ​ហែល​១២ ​ថ្ងៃ​ត្រង់​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដនៅ​ឡើយ​ទេ រហូត​មក​ដល់​​លា្ងចថ្ងៃដដែល​នេះ។

ប្រ​ភព​បាន​អោយ​ដឹង​ថា បុរស់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ មុត-អឹមឬ(មុត-អៀម)​ អាយុ​៦៩​ឆ្នាំ​ បច្ចុប្ប​ន្នរស់​នៅ​ ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រមាន​ជ័យ​។ ប្រ​ភព​បន្ត​ថា នៅ​ព្រឹក​កើត​ហេតុ​នេះ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត​ប៉ូលីស​បើក​តាម​ដង់​ផ្លូវ​ ភូមិ​អូរ​អំបិលហើយ​បាន​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក​ មុត​អឹម​ ហើយ​គេ​ឃើញ​លោក​អឹម​ចេញ​មក​ជួប​ប៉ូលីស​ក៏ត្រូវ​បាន​ប៉ូលីស​ចាប់​ដាក់​រថ​យន្ត​ដោយ​មិន​បាន​​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។

នៅ​ម៉ោង​៥និង​១២​នាទី​ល្ងាច​ដដែល​នេះ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​ភរិយា​របស់​លោក​ មុត​-អឹម ដោយ​លោក​ស្រី​បាន​រៀប​រាប់ទាំង​សម្លេង​យំ​​ក្តុក​ក្តួល​អួល​ដើម​ករ​ថា កាល​ពី​ព្រឹក​មិញ​ប្តី​របស់​លោក​ស្រី​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែលជា​អ្នក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ អោយ​ប្តី​លោក​ស្រី​ដើរ​ថត​រូប​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​យក​ទៅ​ធ្វើ​កាត​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​ប្តី​លោក​ស្រី​ ដោយចោទ​ថា ប្តី​លោក​ស្រី​ដើរ​ថត​រូច​ប្រ​ជា​ពល​រដ្ឋ​មិន​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែន​ដី​។

លោក​ស្រី​បន្ត​ថា ប្តី​របស់​គាត់​មិន​មាន​ទួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ​ទេ តែ​ដោយ​មាន​អ្នក​ធំ​នៅ​ភ្នំ​ពេញ​គេ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​នេះ គាំ​ទ្រ​គណបក្ស​ប្រជា​ជន​ទើប​មាន​គេ​ប្រើ​គាត់​អោយ​ជួយ​ថត​រូប​ពល​រដ្ឋ​ជាង​៣រយ​គ្រួសារ​ខាង​លើ​បើម្បី​ធ្វើ​កាត​ចូល​ជា​សមាជិក​បក្ស។

លោក​ស្រី​ សាមុតរ៉ា បាន​បង្ហើប​បន្ថែមថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​លើក​ស្លាក​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ភូមិ​អូរ​អំ​បិល តែ​ត្រូវ​បាន​បុរស់​ម្នាក់​ឈ្មោះ រត​នា​វង្ស​ នាំគ្នា​មក​វាយ​ទំ​លាក់​ចោល​ ហើយ​ថែម​ទាំ​ង​គំ​រាម​កំ​ហែង​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​មិន​អោយ​លើក​ស្លាក​គណបក្ស​ប្រ​ជា​ជន​ទៀត​ទេ។ លោក​ស្រី​បន្ថែម​ថា ប្តី​របស់​គាត់​ត្រូវ​យក​​ឈ្មោះ​និង​រូប​ថត​ប្រ​ជា​ពល​រដ្ឋ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ​ តែ​មិន​ទាន់​បាន​យក​ទៅ​ផង​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាត់​ទៅ​ហើយ។

ភរិយា​របស់​លោក​ មុត-អឹម (ឬមុត​-អៀម) និង​ប្រ​ជា​ពលរដ្ឋ​ភូមិ​អូរ​អំ​បិល​ជាង​៣​រយ​គ្រួសារ​សូម​សំនូម​ពរ​ទៅ​សម្តេច​ ហ៊ុន​-សែន​ មេត្តា​ជួយ​ប្តី​គាត់​ផងព្រោះ​ប្តី​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ក្រី​ក្រ​ទាំង​ជាង​៣រយ​គ្រួសារ​ ដែល​រស់​ក្រោម​គំ​នាប​អ្នក​មាន​អំណាច​ក្នុង​ស្រុក​អន្លង់​វែង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់ អាច​សុំ​ការ​បំ​ភ្លឺ​ពី​អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ដដែល​នេះ៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1660ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន658ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1372ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1536ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1905ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3136ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1819ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1652ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1640ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32153នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    135324នាក់
ខែនេះ    518604នាក់
ឆ្នាំនេះ   1900836នាក់
សរុប   51260762នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:00