ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បានជួសជុល

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1514

អគ្គិសនីខេត្ត​បាន​បើក​ការដ្ឋាន​​​តភ្ជាប់​​បណ្តាញអគ្គីសនី​​អោយ​ប្រ​ជា​ពល​រដ្ឋ​​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។​

​ក្នុង​ពិធីបើកការដ្ឋាន​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង បានធ្វើការ​កោតសរសើ​រ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​អគ្គិសនី​សៀមរាប ដែល​បាន​ខិតខំ​ពង្រីក​បណ្តាញ​អគ្គិសនី ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឲ្យ​បាន​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​រស់នៅ និង​សំរួល​ដល់​ការធ្វើ​អាជីវកម្ម​ផ្សេងៗ ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​មុខរបរ​ប្រចាំថ្ងៃ ។​

​ឯ​.​ឧ ឃឹម ប៊ុន​សុង បន្ត​ប្រសា​ស​ថា ខេត្តសៀមរាប​ឈានឆ្ពោះ​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរខេត្ត និង​ក្រុម ប្រឹក្សា​ខេត្ត ដែល​បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព សក្តានុពល​ទេសចរ ដោយ​ការវិនិយោគ​ឲ្យ​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការពង្រីក​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ការបំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សោភ័ណភាព​ក្រុង និង​ជាពិសេស​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​យ៉ាង​ល្អប្រសើរ សំដៅ​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព សន្តិសុខ និង​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ដ៏​ស៊ីជម្រៅ សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្ត​ភាព​។

ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​ សង្កាត់នគរធំ មាន​ការ​ត្រេក​អរ​ និង​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ឃឹម-ប៊ុនសុង ដែល​បាន​​ត​បណ្តាញ​អគ្គីសនី ជូន​ពួកគាត់​ប្រើ​ប្រាស​ដូច​ខាងលើ​នេះ តែ​ពួកគាត់​នៅ​មាន​សំ​នូម​ពរ​​មួយ​ទៀត​ ដែល​ជា​គោល​បំ​ណង​ចង់​បាន​របស់​ពួកគាត់​ជា​យូ​ឆ្នាំ​មក​ហើយ​មិន​ទាន់បាន​សម្រេច​នោះគឺ សុំ​អោយ​អាជ្ញា​ធរ​ជួស​ជុល​ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ ដែល​មាន​ប្រ​វែង​ប្រ​ហែល​១ពាន់​ម៉ែត្រ ស្ថិត​ពី​ចំ​នុច​សាលា​ឆទាន​ទំ​​នប់​អញ្ជាញ មក​ទល់​ផ្លូវ​៦០​ម៉ែត្រ ​(ពីជើង​ទៅ​ត្បូង)។

ពួកគាត​លើ​ក​ហេតុ​ផល​ថា ផ្លូវ​មួយ​ខ្សែ​នេះ​សាង​សង​តាំង​ពី​មុន​លោក​ស៊ូ-ភិរិន្ទ ឡើង​ជា​ចៅ​ហ្វាយ​ខេត្ត ហើយ​ផ្លូវ​នេះ​ដាច់​យូរ​​ឆ្នាំ​ហើយ​ មិន​មាន​អ្នក​ណា​គេ​អើ​ពើ​អីទេ នៅ​រដូវ​វស្សា​ទឹក​លិច​ចង់​ត្រឹម​ចង្កេះ។ ពលរដ្ឋ​នៅ​សង្កាត់​នគរ​ធំ​សង្ឃឹម​ថា លោក​អភិបាល​ខេត្ត​ថ្មី​និង​ជួស​ជុល​ផ្លូវ​ខាង​លើ​នេះ​​មុន​ទឹក​លិច​នៅ​រដូវ​វស្សា​ឆ្នាំនេះជូន​ពួកគាត់​ធ្វើ​ដំ​ណើរ​អោយ​បាន​ស្រួល​ជាក់​ជា​មិន​ខាន៕ ដោយ៖ ចៅ​ចេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1936ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1167ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1459ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1482ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន2734ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1583ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1534ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1393ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1421ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1526ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8048នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154532នាក់
ខែនេះ    537812នាក់
ឆ្នាំនេះ   1920044នាក់
សរុប   51279970នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:57