លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់

ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1409

តាមការ​រាយ​ការណ៍​ពី​អ្នក​ឃ្លាំ​មើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​រាប់​សឹប​គ្រឿង​ តែគ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​គេ​ចាត់​វិធាន​ការ​បង្រ្កាប​អោយ​​បាន​ជា​ដុំ​កំ​ភូន​នោះទេ គឺ​ពួកជំ​នាញ​ទាំង​នេះ​ចាប់​បាន​តែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត្រមិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ។

ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា ឆ្លៀត​ក្នុង​ឱ​កាស​រដ្ឋា​ភិបាល​ភ្លេច​ខ្លួន និង​កំ​ពុង​ជាប់​រវល់​រៀប​ចំ​ការ​បោះ​ឆ្នោត ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ដែល​មាន​ឈ្មោះ​ លោក​ប្រុញ លោកតឿ លោកពុំ លោកចូច លោក​ត្រ​គួន កំពុង​សំ​រុក​ដឹក​ឈើ​ក្រ​ញូង​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​ឆ្ពោះ​ទៅ ខេត្ត​កំពង់ចាម ដោយ​ឆ្លង​កាត់​ខេត្ត​សៀម​រាប និង​ខេត្ត​កំ​ពង់ធំ ជា​រៀង​រាល់​យប់​ ដោយ​ប្រើ​រថ​យន្ត​បាឡែន ហៃ​ប្រីដ ចាប់ពី​២គ្រឿង​ឡើង​ទៅក្នុង​ខ្សែ​រថ​យន្ត​នីមួយៗ បាន​ដោយ​រលួន​មិន​មាន​ការ​បង្រ្កាប​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ករណី​ការ​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​យ៉ាង​គគ្រឹគគគ្រេង​ខាង​លើ​នេះ​ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទាគឹមសុទ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បានទេ​ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​លោក​ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងខ្សឹបៗ​​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៣​នេះ​ថា លោក​ដឹង​ពី​ករណី​ដឹក​ឈើ​ក្រញូអ​ខាង​លើតើ​ តែ​លោក​មិន​បាន​ធ្វើ​អី​ផង ហើយ​លោក​កំ​ពុង​ជាប់​ចូល​រួម​កម្ម​វិធី​រុក្ខ​ទេ​វា​នៅ​ខេត្ត​កំ​ពត រួច​ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

ឯកឧត្ត​ម​ ឃឹម-ប៊ុន​សុង ​អភិបាល​ខេត្ត​សៀម​រាប​ទើប​តែ​ឡើង​ថ្មី បាន​មាន​​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ដដែលនេះ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​​ជា​តួនាទី​របស់គាត់​នោះ​ទេ ជា​តួ​នាទីរបស់​​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ចពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប។ ឯកឧត្តម​បាន​បន្តថា កន្លង​មក​ខេត្ត​សៀម​​រាប​ក៏ធ្លាប់​ចាប់​បាន​រថ​យន្ត​ដឹ​ឈើ​ក្រ​ញូង​ខ្លះៗ​ដែរ។

មហា​ជន​ទូទៅ​បាន​និយាយ​រិះ​គន់ថា បើ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គេ​ចង់​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើ​ស​ឈើ​ក្រ​ញូង​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ គឺ​ស្រួល​ជាង​បក​ចេក​ទៅ​ទៀត តែ​មន្រ្តី​ជំ​នាញ​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​យក​តា​ស្រ​មូម​ចុក​មាត់​ចុក​ត្រ​ចៀក​បាំង​ភ្នែក​អស់​ហើយ ម្យ៉ាង​ទៀត​ក្រុម​ជំ​នាញ​ទាំង​នេះ  ពូកែ​ឆ្លៀត​ឱ​កាស​​ដូច​ត្រី​ងៀត​ឆ្លៀត​ពង នៅ​ពេល​ថ្នាក់​ដឹក​នាំ​​ជាប់​រវល់​កិច្ច​ការ​អ្វី​មួយ​។

សូម​បញ្ជាក់ថា អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន មេ​ប៉េអឹម​ខេត្ត​សៀម​រាប មេព្រៃ​ខេត្ត​សៀម​រាប ទាំង​តូច​ទាំង​ធំ អភិបាល​ខេត្ត​កំ​ពង់ធំ និង​លោក​ តុង-យី​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោ​ង ខេត្ត​កំ​ពុងធំ ស្ទើ​ជា​រៀង​រាល់​យប់​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពី​ខេត្ត​សៀម​រាប​ទៅ​ខេត្ត​កំ​ពុង​ធំ តែ​មិន​ឃើញ​មាន​ការ​បង្រ្កាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នោះ​ទេ នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ជំ​នាញ​ និង​សមត្ថ​កិច្ច​ហាក់​មាន​ការ​រើស​មុខ​ក្នុង​ការ​បង្រ្តាប​បទ​ល្មើស​ឈើ​ក្រញូង ព្រោះ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទៅ​ដោយ​រលូន​តែ​រហូត តែ​សមត្ថ​កិច្ច​ឆ្លើយ​ថា មិន​ឃើញ​តែ​រហូត​ដែរ។

ក្រុម​​អ្នក​ស្រលាញ់ព្រៃ​ឈើ និង​ជា​អ្នក​មាន​ចិត្ត​ការ​ពារ​ព្រៃ​ឈើ​ ​សូម​អំ​ពាវ​នាវ​ដល់​ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ អោយ​បាន​ទាន់​ពេល​វេលា​​ក្នុង​ការ​បង្រ្កាប​ការកាប់​ រុករាន និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេ​សាប​នេះ​ផង​៕  ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1389ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1664ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1320ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1531ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1626ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1418ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1337ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1560ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1796ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1628ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9043នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36896នាក់
ខែនេះ    346064នាក់
ឆ្នាំនេះ   2356603នាក់
សរុប   51716529នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 20:14