គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង

ដោយៈ ខេត្តកំពង់ធំ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1623

ក្រោយពីគណៈសាលាខេត្តកំពង់ធំ បានរឹតបន្តឹងការ បង្រ្កាបបទល្មើស នៅក្នុងខេត្តកំពង់ធំ ទើប​បានបង្កើតជាគណៈបញ្ជាការឯកភាព ខេត្តសម្រាប់បង្រ្កាបបទល្មើសនានា ដែលកំពុងតែ ពេញ និយម នៅក្នុង ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃអភិបាលខេត្តកំពង់ធំ និង ជា​ប្រ​ធាន​គណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ទើបបានបង្ហាញឲ្យឃើញនូវលទ្ធលផល ផុសចេញ ជា​ផ្លែ​ផ្កា​នា​ថ្ងៃ​នេះ ​ដែលមានការ​ចូល បង្រ្កាបគ្រប់ស្ថានប័ន ដែលកន្លងមក បទល្មើសឈើគ្រញូង តែង​តែ​ហោះ​ឆ្លង​កាត់​ខេត្ត​ តែពេលនេះត្រូវ បានជាប់អន្ទាក់ ទោះជាមានស្លាប ហោះក៏ហោះ មិនរួច ដែរ បើសិនជាសកម្មភាព របស់គណៈបញ្ជាការឯក​ភាពរស់រវើកដូចពេលនេះ។

ជាក់ស្តែង រថយន្តហាយឡេនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ខាងមុខពាក់ស្លាក លេខ ខាង ក្រោយ ភ្នំពេញ 2A - 8008 បានដឹកឈើគ្រញូង ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្ត កំពង់ចាម ដែលកន្លងមក ប្រហែលជារថយន្តដឹកឈើគ្រញូងទាំងនេះ ចេះបំបាំងបាត់ ឬក៏ហោះរំលោង បាន ជាមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបតែពេលនេះ ជា ប្រវត្តិ​សាស្រ្ត​ដែល​គួរ​តែ​កត់​ត្រាទុក ដែលគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្កើត បានក្របួចរថយន្តមួយគ្រឿង ដឹក​ឈើ​គ្រ​ញូង​ពេញ ។

តាមការឲ្យដឹងពី លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា ការបង្រ្កាបរថយន្ត បទ​ល្មើស​ឈើគ្រញូងនេះ គឺយោងតាមសេចក្តីសម្រេច លេខ ០៧៦ ស.ស.រ របស់រដ្ឋបាល ខេត្ត កំពង់ ធំ ស្តី​ពី​ការកែ​សម្រួល ការបង្កើតលេខាធិការដ្ឋាន ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការសប្រមូល ការស្តុបទុក និងការនាំចេញឈើគ្រញូង ក្នុងខេត្តកំពង់ធំ ​ ដែលមានអភិបាលខេត្ត ជា ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព រដ្ឋបាលខេត្ត ទើបមានការចូលរួមបង្រ្កាបពីសំណាក់ ផ្នែករដ្ឋបាល ព្រៃឈើស្ទោង ខណ្ទ​រដ្ឋ​បាល​ព្រៃឈើកំពង់ ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំ​ពង់​ធំ ​និង​កម្លាំង​នគរ​បាល​ប្រ​ឆាំង​ បទល្មើសសេដ្ឋកិច្ច នៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ធំ បាន​ធ្វើ​ការ​ស្ទាក់​រថ​យន្តមួយ​គ្រឿងខណៈពេល ដែលបានរត់ ទៅលាក់ ខ្លួននៅតាម​ច្រកឌឿងហែមមួយតូច ក្រោយ​ផ្ទះ​អ្នក​ភូមិ ទើបត្រូវបាន កម្លាំងចម្រុះក្របួចចាប់បាន ខណៈពេលដែលតៃកុងឡាន បានបើកទ្វារយន្ត ហើយ​ដាក់មេប្រូច​បានស្រ​មោល និងបានបន្សល់ រថយន្ត ឲ្យ​សមត្ថ​កិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ខណ្ទ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ធំ  និងធ្វើការ វាស់វែង ដែល មានចំនួនឈើ ចំនួន ២៤០ដុំ ស្មើរនឹង ២.៤៥គ.ក​វត្ថុ​តាង​ទាំង​អស់ ត្រូវបានដកហូតទុកជា​សម្បត្តិ រដ្ឋ ។

ប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នាថា សង្ឃឹមថាសកម្មភាពបង្រ្កាបនេះ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ មិន មែនធ្វើ​ឡើងដោយ សារ​តែឈ្មួញមិនបានប្រាប់ ឬការចុះបង្រ្កាបដោយសារតែបែកការ ដល់ថ្នាក់លើ បញ្ជាមកនោះ​ទេ ព្រោះឈ្មួញកំពុងតែព្យាយាមទិញទឹកចិត្តសមត្ថកិច្ច ឲ្យថ្លៃដល់អ្នកដែលជើងខ្លាំង ដើម្បីកុំឲ្យរំខានដល់ ការរកស៊ីរបស់ពួកគេ៕ ដោយ  ប៊ុនរតនា ប្រភពពីខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1077ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1414ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1368ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1591ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន846ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1418ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1728ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1593ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន1936ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1540ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14855នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161339នាក់
ខែនេះ    544619នាក់
ឆ្នាំនេះ   1926851នាក់
សរុប   51286777នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:27