ព័ត៌មានក្ដៅ

    ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភក្តី សប្បុរិស​ភោ

    ដោយៈ ខ្មែរ៧មករា ថ្ងៃទី 14 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 01:06 នាទី ចំនួនអានៈ 520

    ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះរ​វ​រាជមាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ប្រកបដោយ​ព្រះភ័ក្ត្រ​ស្រពាប់​ស្រពោន​បានបង្ហាញ​ព្រះរាជ​វត្តមាន​ក្នុងភូមិ​គ្រឹះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្បែរ​វិមានឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ​ជាទី​ដែល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​បាន​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកឧកញ៉ា​មហា​ភក្តី​នៅ​ទីនោះ​។​

    អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៣ ត្រូវ​នឹង​ថ្ងៃ​សុក្រ ៥ កើត​ខែ​អាសាធ ឆ្នាំម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧​ក្នុង​ជន្មាយុ ៩០ ឆ្នាំ ដោយ​ជរាពាធ​។​

    នាឱកាស​នោះ​ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​សំដែង​នូវ​ព្រះទ័យ​សោកសៅ និង​ចូលរួម​សោកស្តាយ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង ក្រុមគ្រួសារ ដែល​បាន​បាត់បង់​នៅ​បិតា ជីតា ជីតា​ទួត ជាទី​ស្រឡាញ់ និង ជាទីគោរព​។ ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​មាន​ព្រះបន្ទូល​ទៀតថា មរណភាព​នេះ គឺជា​ការបាត់បង់​បិតា ជីតា ជីតា​ទួត ដ៏​ល្អ ជាទី​ស្រលាញ់ និង​ជាទីគោរព​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​របស់​សម្តេច សម្តេច​កិ​ក្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ព្រមទាំង​ចៅប្រុស​ចៅស្រី​ទាំងអស់​។​

    ​សម្រាប់​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកឧញ៉ា​មហា​ភក្តី នៅពេល​ព្រឹក​នោះ​ក៏មាន​ផងដែរ គណៈប្រតិភូ​ក្រសួងព្រះបរមរាជវាំង​ដឹកនាំ​ដោយ​សម្តេចចៅហ្វា​វាំង​គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង គណៈប្រតិភូ​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថាប័នព្រឹទ្ធសភា​ដឹកនាំ​ដោយ​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធសភា គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ទេព ង​ន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា គណៈប្រតិភូ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គណៈប្រតិភូ​តុលាការ​កំពូល សាលា​ឧ​ទ្ទរ និង​សាលាដំបូង ដឹកនាំ​ដោយ​ឯកឧត្តម ឌិ​ត មន្ទីរ គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ដឹកនាំ​ដោយ​លោកជំទាវ​បណ្ឌិត ឧបនាយក​​រដ្ឋមន្ត្រី ម៉ែន សំអន គណៈប្រតិភូ​ក្រសួងការពារជាតិ ដឹកនាំ​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ហើយ​គណៈប្រតិភូ​របស់​កាកបាទក្រហមកម្ពុជា ក៏បាន​ដឹកនាំ​ដោយ​សម្តេចចៅហ្វា​វាំង  គង់ សំអុល ផងដែរ​៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2026ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2183ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន559ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន616ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន303ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1023ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8271ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2076ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន674ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1760ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      103នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38295នាក់
    ខែនេះ    172726នាក់
    ឆ្នាំនេះ   1184514នាក់
    សរុប   29289765នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:20