ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 1517

បុរស២នាក់​បង​ប្អូន​បង្កើត ​ក្នុង​ចំ​ណោម​បក្ខ​ពួក​ប្រាំនាក់ ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ដង​រែក​ចំ​ណុច​វាល​វែង​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ទាហ៊ា​ន​ថ្ងៃ​បាញ់​សម្លាប់​ យ៉ាង​ណា​ណោច​អាធម្ម​បំផុត។

លោក ញ៉ម-សន អា​យុ​៦១​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​កែង (១០៥) ឃុំផ្អាវ ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ថា កាល​ពី​ថ្ងៃ​ច័ន្ទទី​១៥ ខែកក្កដា ឆ្នាំ​២០១៣នេះ គាត់​បាត់​កូន​ទាំង​២នាក់​ពី​ផ្ទះ​មិន​ដឹង​ជា​ទៅ​ណា។ លុះ​ដល់​ថ្ងៃ​ទី​១៨ខែឆ្នាំដដែល​គាត់​បាន​ដំ​ណឹង​ពី​បុរស់​ម្នាក់​ឈ្មោះ​ភាព​ ដែល​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​ថា កូន​គាត់​ទាំង​២​នាក់​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ខណៈពេល​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ជាប់​ព្រំ​ប្រ​ទស់​កម្ពុជា​-ថៃ។

បុរស​ឈ្មោះ​ភាព​នោះ​បានបន្ត​​ប្រាប់​​អ៊ុំ​ ញ៉ម-សន ថា ទាហ៊ាន​ថៃ​បាន​បាញ់​ពួកគេ​នៅ​ចំ​ណុច​វាល​វែង ខណៈពេល​ដែល​បុរស​​ឈ្មោះ​ សន-ថា អាយុ​២១​ឆ្នាំ និង​បុរស​ឈ្មោះ សន-សែន អាយុ​១៦​ឆ្នាំ ដែល​ជា​កូន​របស់​លោក ញ៉ម-សន កំពុង​តែ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​នៅ​ម៉ោង​៤-៥ល្ងាច​ថ្ងៃទី១៧​ខែ​ឆ្នាំដដែល​។​លោក​​ភាព​បាន​ប្រាប់​អ៊ុំ​ ញ៉ម-សន ទៀតថា ទាហ៊ាន​ថៃ​បាន​បាញ់​រះមក​លើ​ពួក​គេ​ទាំង​៥នាក់​បណ្តាល​អោយ​ស្លាប់​២នាក់​ និង​របួសម្នាក់​(លោក​ភាព​របួស​ចង្កេះ)និង​រត​រួច​ខ្លួន​២នាក់។

អ៊ុំ​ ញ៉ម-សន បាន​បន្ថែមថា ពេល​គាត់​បាន​ទទួល​ដំ​ណឹង​ភ្លាមៗ​​ក៏​នាំ​កូន​កូន​ប្រ​សា​ទៅ​យក​សព​កូន​ទាំង​២​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកក្កដា ទើប​យក​សព​កូន​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាស​នា។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ភាព និង​បក្ខ​ពួក​២នាក់​ទៀត​បាន​ទេ ព្រោះ​លោក​ ភាព ​កំ​ពុង​ព្យា​បាល​ជំ​ងឺដែល​របួស​ត្រង់​ចង្កេះ និង​បុរស​២នាក់​ទៀត​គេ​ច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ណា។

ប្រ​ភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ស្លាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ខណៈពេល​ពួក​គេ​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តែ​គេ​ពុំ​ដែល​ឃើញ​លោក ញឹម​-ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង និង​លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​​ឡើង​ថ្មី មាន​វិធាន​ការ​ទប់​ស្កាត់​នោះទេ ដែល​ទង្វើ​ទាំង​នេះ​ហាក់​ប្រ​ឆាំង​និង​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ដែល​សម្តេច​ធ្លាប់​តែ​ស្រែក​អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​បាន​ជោគ​ជ័យ។

សូម​បញ្ជាក់ថា លោក ញ៉ម-សន មាន​ភរិយាឈ្មោះ អាន-សរី មានកូន​៥នាក់ ប្រុស​៤​ស្រី១ ហើយកូន​ទាំង​២​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ សន-ថា អាយុ២១​ឆ្នាំ ជា​កូន​ទី៣ និង​ឈ្មោះ សន-សែន អាយុ១៦​ឆ្នាំ ជា​កូន​ទី​៤៕ ដោយ៖ សុផានុរស្ស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1493ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2264ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1385ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន854ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1500ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2034ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1598ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1612ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1413ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1801ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1472នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7226នាក់
ខែនេះ    316394នាក់
ឆ្នាំនេះ   2326933នាក់
សរុប   51686859នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 14:24