ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1636

ពាក្យមួយឃ្លាដែលកំពុងពេញនិយម អោយតែមានអំណាច មានប្រាក់ចង់ធ្វើអ្វីក៍បាន ពលរដ្ឋជិត១០០ គ្រួសាររស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានដីអាស្រ័យផលនៅចំណុចភ្នំជ័រ ជិត១០ឆ្នាំ ហើយឈ្មោះ ធាន តិត  ២.ហ លុន ៣.តែម លឿយ តំណាងពលរដ្ឋអោយដឹងថា បង្ករបង្កើនផលជិត១០ឆ្នាំហើយ មិនមានបញ្ហាអ្វីនោះទេស្រាប់តែឆ្នាំ ២០១២ អាជ្ញាធរស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធបានយកម៉ាស៊ីន GPS ទៅចុច គេថាដីស្រុកបន្ទាយស្រីចូលក្នុងដីដែលពួកគាត់អាស្រ័យផល ១គីឡូម៉ែត្រ តែបើពិនិត្យមើលផែនទីគឺ មិនមានចូលអីនោះទេ ព្រំប្រទល់តាមដងស្ទឹង ឬប្រលាយ តែដោយសារមានការឃុបឃិតគ្នា ចង់បានដីពួកគាត់ ពេលនោះលោក ដួង ឡូយ ជំទប់លេខ២ ឃុំពាក់ស្នែង អោយពលរដ្ឋម្ចាស់ដីផ្ដិតមេដៃប្ដឹងអ្នករត់ពាក្យបណ្ដឹង ឈ្មោះលោក ដួង ឡូយ។

សូមបញ្ជាក់ថា​ ពេលមន្ត្រីជំនាញចុះវាស់ដីនោះ ក្រុមឈ្មួញយកគ្រឿងចក្រមួយចំនួនធំ មកឈូសយកដីពួកគាត់។ ការប្ដឹងផ្ដល់គ្នាបានជាងមួយឆ្នាំ ទទួលបានជោគជ័យ ភាគីទាហ៊ាន និងមន្ត្រីស្រុក បន្ទាយស្រី បានដកគ្រឿងចក្រចេញទាំងអស់ និងប្រគល់ដីជូនប្រជាពលរដ្ឋវិញទាំងស្រុង តែជាអកុសល លោក ដួង ឡូយ ត្រូវជាឪពុកមាម្ចាស់ដីអស់នោះ និងជាមន្ត្រីជំទប់លេខ២ មកបង្ខំអោយពួកគាត់ មេគ្រួសារធំ យកប្រាក់ ១០០០ ដុល្លារអាមេរិក ដោយលោក ដួង ឡូយ ប្រើពាក្យថាបើមិនយកប្រាក់មានតែអត់ ដោយសារ មានការគំរាមគំហែងបំភិតបំភ័យច្រើនដងពេក ម្ចាស់ដីសុខចិត្តយកប្រាក់ ១០០០ ដុល្លារអាមេរិក ទោះបីដីក្នុង មួយគ្រួសារមាន ១០ ឬ ២០ហិកតា ក័ដោយ តែអ្វីដែលហួសចិត្តនោះ លោក ដួង ឡូយ យកប្រាក់ ២០០ ដុល្លារ មកអោយពលរដ្ឋមួយគ្រួសារ នៅសល់ ៨០០ ដុល្លារ លោក ដួង ឡូយ សន្យា ៣ខែទៀតនឹងប្រគល់ជូនទាំងអស់ តែមកដល់ពេលនេះវាលើសកំណត់ជាងមួយខែមកហើយ ម្ចាស់ដីមិនទាន់បានប្រាក់គ្រប់តាមការកំណត់។

ចំណែកម្ចាស់ដី​៥០ ឬ ៦០នាក់ ដាច់ខាតមិនយកប្រាក់ទេ​សុខចិត្តស្លាប់ ពីព្រោះមកនៅដំបូងព្រៃឈើលិចដំរី ពួកឈ្មួញកាប់ឈើបានបាញ់ប្ដីគាត់ស្លាប់អស់ម្នាក់ ហើយពួកគាត់តស៊ូរស់ដោយលំបាកវេទនា ទាំងអស់គ្នាមាន ដីជាង ១០០ ហិកតា បើចែកគ្នាបាន ១ហិតា ឬ ២ហិកតា សំរាប់ធ្វើស្រែចំការចិញ្ចឺមជីវិត ។

តាមរយៈអ្នកយក ពត៌មានសូមលោក ជឿន ជៀន អភិបាលស្រុកអង្គរធំ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តទើបឡើងថ្មី មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ដោយក្ដីអនុគ្រោះ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ដួង ឡូយ តាមទូរស័ព្ទ  លោកឆ្លើយថា ដីនោះមានទំនាស់ មានឈ្មោះ រីម ផ្ទះនៅសៀមរាបអ្នកចេញមុខរត់ការបានជោគជ័យ ដូច្នេះគេ ចង់បានដីនោះទាំងអស់ គ្រួសារណាមានមនុស្ស ១០នាក់ឡើងទៅ គេអោយមួយគ្រួសារ ១០០០ ដុល្លារ លោកទទួលស្គាល់ថាបានយកប្រាក់ ១០០០​ដុល្លារ ពីលោក រីម មកចែកអោយម្ចាស់ដី ៥គ្រួសារ តែមិនធ្វើ កិច្ចសន្យាអីនោះទេ លោក ឡូយ បន្ដថា​ ស.ជ.ណ នៅ លោក រីម ។

លោក រីម  អោយដឹងតាមទូរស័ព្ទថា លោក រត់ការទំរាំបាន ស.ជ.ណ ពីសម្ដេច ហេងសំរិន អស់ប្រាក់ច្រើនម៉ឺនដុល្លារអាមេរិក ។ អ្នកស្រុកមួយចំនួនបានផ្ដិត មេដៃប្រគល់ដីអោយគាត់ ពេលសួរថាប្រាក់ ៨០០ ដុល្លារ ដែលលោកនៅខ្វះ និងម្ចាស់ដីមួយចំនួនធំដែលគេ មិនព្រមលក់ លោកឆ្លើយថាចាំចុះទៅមើលតើពួកគាត់ចង់បានខាងណា លោក រីម ចង់អោយអ្នកស្រុកនៅជិតដែរ អ្នកវិភាគជាច្រើននាក់ថា រឿងនេះគេរៀបចំឈុតឆាកចង់បានដីអ្នកស្រុកតែប៉ុណ្ណោះ វាគ្មានអីចំឡែកទេ ។

លោក ជឿន ជៀន អភិបាលស្រុកអង្គរធំ ថ្លែងថា លោកមានជំងឺជាងមួយឆ្នាំហើយ គាត់អត់ដឹងទេ អរគុណដែលបាន ប្រាប់ លោកនឹងហៅភាគីទាំងអស់មកដោះស្រាយពេលឆាប់ៗ ខាងមុខនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2378ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1397ដង Apple iPhone 6 official sales kick off in a number of countries   អាន3131ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1534ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1415ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1450ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1665ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1396ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1594ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1558ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5893នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    152377នាក់
ខែនេះ    535657នាក់
ឆ្នាំនេះ   1917889នាក់
សរុប   51277815នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 05:09