លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុករលួយ

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 11 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1377

ពលរដ្ឋភូមិជ្រឹងខាងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២៧ គ្រួសារ រស់នៅជិត ១០ឆ្នាំហើយ មិនទាន់ទទួលបានក្រុមនិស្សិតវាស់ដីធ្វើកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារ លោក លឹម អូ មេភូមិ ជ្រឹង ដាក់ជាដីទំនាស់ ។

ពលរដ្ឋជាច្រើននាក់អោយអ្នកយកពត៌មានដឹងថា លោក អូ មានចេតនា រំលោភយកដី ពីពួកគាត់ ៣ខែហើយដែលក្រុមនិស្សិតមកវាស់ដីធ្វើកម្មសិទ្ធិ ពួកគាត់ទៅកន្លែងគណៈកម្មការដើម្បីស្នើក្រុម ការងារមកវាស់ដី ពួកគាត់ តែត្រូវលោក លឺម អូ ថាដីមានទំនាស់ អោយពួកគាត់ដាក់ពាក្យបណ្ដឹងទៅប្រធាន គណៈកម្មការដោះស្រាយទំនាស់ដីធ្លី លោក ទិត្យ គឹមហ៊ីម អនុប្រធានសូរិយោដីខេត្ត ជាប្រធាន តែលោក ទិត្យ គឹមហ៊ីម មិនទទួលពាក្យបណ្ដឹងពីពលរដ្ឋឡើយ ដោយរុញអោយអ្នកនេះ រុញអោយអ្នកនោះ តែចំពោះអ្នកណា ដែលជាខ្សែ ឬបក្សពួកលោក លឺម អូ លោក ហ៊ីម ដោះស្រាយអោយទាន់ពេលវេលា ពិសេសម្ចាស់ដីណាដែល មានទំនាស់គ្នា តែភាគីម្ខាងមានប្រាក់អោយលោក ហ៊ីម ១លាន ទៅ២លាន រៀល ប្រាកដជាបានយុត្តិធម៌ពី លោក ហ៊ីម ពលរដ្ឋភូមិជ្រឹងខាងកើតសុំដល់រដ្ឋាភិបាលថ្មី រៀបចំគណៈកម្មការចំរុះបើកការស៊ើបអង្កេតរកមុខ អ្នកប្រព្រឹត្តិអំពើពុករលួយដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ ។ អ្នកស្រុកចោទ លោក លឺម អូ និងលោក ទិត្យ គឹមហ៊ីម ឃុបឃិតគ្នា លឺម អូ ថាដីមានទំនាស់ ទុកអោយលោក ហ៊ីម គោះទឹកអោយត្រីចូលសូង។

អ្នកយកពត៌មានសុំការពន្យល់ពីលោក លឹម អូ តាមទូរស័ព្ទ ពេលសួរថាអ្នកស្រុក ២៧គ្រួសារ មិនទាន់ បានក្រុមនិស្សិតវាស់ដីអោយ លោក អូរ ឆ្លើយថា មកជួបគាត់ផ្ទាល់ រួចចុចផ្ដាច់ លោក លឿង ណុច ចៅសង្កាត់ កូនគ្រៀល ពេលសួរថាតើលោកដឹងទេ អ្នកស្រុកភូមិជ្រឹងខាងកើត ២៧គ្រួសារមិនទាន់បានក្រុមនិស្សិតវាស់ដី អោយ ដោយលោក អូ ដាក់ថាជាដីទំនាស់ និង លោក ទិត្យ គឹមហ៊ីម យកប្រាក់ពីគាត់ប្ដូរនឹងវាស់ដីអោយ លោក ណុច ឆ្លើយថា អត់ដឹងទេ នេះជាភារៈកិច្ចដែលប្រមុខរដ្ឋាភិបាលប្រគល់អោយ ហើយបើអ្នកណាប្រព្រឹត្តិអំពើ​ ពុករលួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ទិត្យ គឹមហ៊ីន តាមទូរស័ព្ទ លោកឆ្លើយថា ជាប់ប្រជុំ ។

លោក ថុន ណុល អភិបាលក្រុងសំរោង ថ្លែងអោយដឹងតាមទូរស័ព្ទថា ពួកអស់ហ្នឹងវាធ្វើដូច្នេះ បានជា​ ភូមិជ្រឹងខាងកើត បាត់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនដូច្នេះ លោកសុំរបាយការណ៍ពីអ្នក កាសែត លោក នឹងពិភាក្សាជាមួយនឹងប្រធានសូរិយោដីខេត្ត រកដំណោះស្រាយ លោកបញ្ជាក់ថា ក្រោយពេល បោះឆ្នោត ក្រុមនិស្សិត មកវាស់ដីជូនពលរដ្ឋបន្ដទៀត ។ ពលរដ្ឋជាច្រើននាក់ អោយដឹងថា ពួកគាត់ប្រគល់ប្រាក់ ច្រើនលានរៀល ជូនលោក ទិត្យ គឹមហ៊ីម ដោយលោកសន្យាថាក្រោយពេលបោះឆ្នោត ធ្វើកម្មសិទ្ធិដីធ្លីអោយ ពួកគាត់ តែបើសិនលោក ហ៊ីម មិនគោរពតាមសន្យាទេ​ពួកគាត់ប្រាកដជា ប្រាក់ក៏អស់ ដីក៏អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1406ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1743ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1424ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1440ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1427ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1732ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1702ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1522ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1399ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1196នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    147680នាក់
ខែនេះ    530960នាក់
ឆ្នាំនេះ   1913192នាក់
សរុប   51273118នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:55