លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 12:06 នាទី ចំនួនអានៈ 1622

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​​ដើម​សប្តាហ៍​នេះ បានផ្ញើ​​លិខិតមួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះអង្គ ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា កន្លង​ទៅ​នោះ។

លិខិត​ចុះ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៣ របស់​លោក សម រង្ស៊ី ដែល​ទើបផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​បាន​សរសេរ​ថា ដោយ​ឈរ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ មាត្រា៨ ដែល​បាន​ចែង​ថា «ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ, ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់ប្រជាពលរដ្ឋ និង​​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ» និង​មាត្រា៩ នៃរដ្ឋធម្មនុញ្ញ ដែល​ក៏​បាន​ចែង​ថា «ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់​ខ្ពស់ ជាអាជ្ញា​កណ្តាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់»។ «អាស្រ័យ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ​នេះ ទូល​ព្រះ​បង្គំ សូម​ព្រះអង្គ​ទ្រង់​ព្រះ​មេត្តា​ជួយ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ប៉ុណ្ណោះ មុន​មហា​បាតុកម្ម​របស់​គណ​បក្ស​សង្រ្គោះជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ កញ្ញា ដោយ​វិធី​ស្មិងស្មាធិ៍ ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​គណៈកម្មការ​ពិសេស​ឯករាជ្យ ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​ភាពមិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​នោះ។

លោក សម រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិ បាន​ប្រ​កាស​ធ្វើ​មហាបាតុកម្មនៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣​ខាង​មុខនេះ។ ចំណែក​ឯ គ.ជ.ប ក៏បាន​ប្រកាស​ថា និង​ប្រ​កាស​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នំា២០១៣ នេះ​ផង​ដែរ។

នយោ​បាន​ដ៏សំរូង​ចំរាស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​និតិកាលទី០៥ កាល​ពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ គណ​បក្ស​ធំៗ​២​គឺ គណបក្ស​សង្គ្រោះជាតិ និង​គណ​បក្ស​ប្រ​ជា​ជន​ បាន​ទទួល​អសនះ​ច្រើន​ជាង​គេ​ ដោយ​ភាគី​ទាំង​២​បាន​ប្រកាស​ថា ឈ្នះ​ឆ្នោត​រៀង​ៗ​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ភាព​ជាប់គាំង​ក្នុង​ការ​បង្កើត​រដ្ឋ​សភាគឺ​ពុំ​ទាន់​មាន​ច្រក​ដើរ​នៅ​ឡើយ រវៀង​បក្ស​ធំៗ​ទាំង​២នេះ ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជារាស្រ្ត​មាន​ការ​ភ័យ​ខ្លាច និង​មាន​មន្ទិល​សង្ស័យ​ថា មិន​ដឹង​គណ​បក្ស​ណា​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រា​កដ​នោះទេ ហើយ​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​កំ​ពុង​រង​ចាំ​អ៊ុត​មើល​តើ​លទ្ធផល​ពិត​ប្រ​កដ​វា​និង​ទៅ​ជា​យ៉ាង​ណា?៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1486ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1388ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1358ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1851ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1532ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1374ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1418ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1395ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1594ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4532នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    151016នាក់
ខែនេះ    534296នាក់
ឆ្នាំនេះ   1916528នាក់
សរុប   51276454នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 04:25