ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស

ដោយៈ ប៊ុត វិចិត្រ សៀមរាប ថ្ងៃទី 12 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:41 នាទី ចំនួនអានៈ 1535

ប្រភពពីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងដូចៗគ្នាថាសព្វថ្ងៃនេះពួកគាត់មានការក្តៅ ក្រហាយយ៉ាងខ្លាំង​ចំពោះទង្វើរបស់​ក្រុមមន្រ្តីនៃ​ស្ថាប័នរដ្ឋា​ករទឹកស្វយ័តដោយ​ហេតុថាសព្វថ្ងៃនេះ​ប្រជាពល​រដ្ឋមិន​ទាន់ត្រូវបាន​គេតបណ្តាញ​ទឹក​ស្អាតឲ្យ​ប្រើប្រាស់​គ្រប់គ្រាន់​នោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថាភាពយឺតយ៉ាវក្នុងការតបណ្តាញទឹកស្អាតដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំនេះក៏ដោយសារតែមន្រ្តីរដ្ឋាករទឹកស្វយ័តឆ្លៀតឪកាស ប្រមូលលុយពីការតបណ្តាញទឹកពោលគឺតឲ្យចំពោះតែផ្ទះអ្នកមាន ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាននិយាយថាពួកគាត់បានទៅសុំពាក្សនៅអង្គភាពរដ្ឋាករស្វយ័តសៀមរាប ក្នុងគោលបំណងដើម្បីតបណ្ដាញទឹកស្អាតប្រើប្រាស់នឹងគេក៏ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេលជិត២ឆ្នាំមកហើយនៅមិនទាន់បានទឹកស្អាតប្រើប្រាស់ទៀត។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅម្តុំផ្សារដើមក្រឡាញ់ក៏ដូចជាផ្សារលើធំថ្មីបានបញ្ជាក់ទាំងបញ្ចេញកំហឹងដូចៗគ្នាថានៅក្បែរផ្ទះពួកគាត់មានពលរដ្ឋអ្នកមានលុយ មួយចំនួនបានស្នើសុំតបណ្ដាញទឹក ស្អាតប្រើប្រាស់ ដូចគាត់ដែរហើយយ៉ាងយូររយៈពេលតែ៥ទៅ ៧ថ្ងៃប៉ុណ្ណោះពួកគេនិងបានទឹកស្អាតប្រើប្រាស់ភ្លាមព្រោះពួកគេបាន ចំណាយលុយចាប់ពី១៥០ដុល្លារទៅ៥០០ដុល្លារទៅឲ្យភ្នាក់ងារតបណ្តាញ។

ក្នុងនោះដែរក៏មានផ្ទះវីឡានិងបុរីក៏ដូចជាសណ្ឋាគារមួយចំនួនបានចំណាយលុយរហូតដល់ទៅ១០០០ដុល្លារឯណោះ ដោយមិនចាំបាច់ទៅសុំដាក់ពាក្យដូចប្រជាពលរដ្ឋ ដទៃទៀតឡើយពោលគឺគ្រាន់តែទូរ ស័ព្ទ ប្រាប់ដល់មន្រ្តីរដ្ឋាករទឹក ទៅគេនិងចុះមកតបណ្តាញទឹកឲ្យបានប្រើប្រាស់យ៉ាងឆាប់បំផុត ។

ពាក់ព័ន្ធទៅនឹងបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំរស់នៅក្នុងក្រុងសៀមរាបមានការខឹងសម្បារប៉ុន្តែមិនដឹងថាទៅយំស្រែកប្រាប់អ្នកណានោះ កាលពីពេលកន្លងទៅ មន្រ្តីការិយាល័យទំនាក់ទំនងអតិថិជនគឺលោកថាប់សារ៉ាធ្លាប់បានឆ្លើយបដិសេធចំពោះសំណួររបស់អ្នកយកព័ត៌មានយើងដោយលោកបានបញ្ជាក់ថាចាំសួរលោកប្រធានសិន។ប៉ុន្តែទោះបីយ៉ាងនេះក្តីរហូតមកទល់នឹងពេលនេះហាក់នៅពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋនោះឡើយ ពោលគឺប្រជាពលរដ្ឋណាដែលគ្មានលុយ នៅតែមិនទាន់បានទឹកស្អាតប្រើប្រាស់ដដែល។

បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាក្រុងសៀមរាបបានឲ្យដឹងថាបើតាមគម្រោងការតបណ្ដាញប្រព័ន្ទទឹកស្អាតនេះគឺនិងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងខែមិថុនាឆ្នាំ២០១៣ កន្លងមកនេះ។ប៉ុន្តែគេឆ្ងល់ថារហូតមកដល់ពេលនេះហេតុអ្វីក៏គម្រោងនៃការតបណ្តាញទឹកស្អាតនេះនៅតែមិនទាន់បញ្ចប់នោះដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋចោទប្រកាន់ ថាក្រុមមន្រ្តីរដ្ឋាករទឹកស្អាតខេត្តសៀមរាប ឆ្លៀតឪកាសរកលុយច្រកហោប៉ៅសិន។

ទាក់ទិននឹងរឿងរ៉ាវនេះដែរសារព័ត៌មានខ្មែរ៧មករាមិនអាច ស្វែងរកការ​បំភ្លឺពីមន្រ្តីអាជ្ញាធរ​ក្រុងសៀមរាបបានទេ ។ប្រជាពលរដ្ឋក៏បាននាំគ្នាសំណូមពរដល់អជ្ញាធរខេត្ត សៀមរាប​ជាពិសេសឯកឧត្តមឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប សូមឲ្យជួយចាត់វិធានការពន្លឿនការតបណ្តាញប្រព័ន្ធទឹកស្អាតរបស់អង្គភាពរដ្ឋាករ ទឹកស្វយ័តដើម្បីឲ្យប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន1828ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1751ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1361ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1440ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1888ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1896ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1529ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1361ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1372ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1326ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8602នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36455នាក់
ខែនេះ    345623នាក់
ឆ្នាំនេះ   2356162នាក់
សរុប   51716088នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 17:06