តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំបូង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 1565

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦៣​រូប​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម​ សម-រង្ស៊ីប្រ​ធាន​គណបក្ស​ និង​ឯក​ឧត្តម​ គឹម-សុខា អនុ​ប្រ​ធាន​បក្ស បាន​មក​កាន់​បិណ្ឌ​ដាក់​បាត​នៅ​វត្ត​មុន្នី​សុវណ្ណ ហៅ​វត្ត​គង់​ម៉ុច ស្ថិត​ក្នុង​ក្រុង​សៀម​រាប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​ជា​ថ្ងៃ​បើក​អង្គ​ប្រ​ជុំ​រដ្ឋ​សភា​លើក​ដំ​បូង​នៅ​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ឱកាស​​ដែល​ឯក​ឧត្តម​ សម-រង្ស៊ី ចូល​រួម​កាន់​បិណ្ឌ​ដាក់​បាតនេះ  ឯក​ឧត្តម​បាន​មាន​ប្រ​សាសន៍ប្រាប់​អ្នក​កាសែត​ថា ˝ យើង​អត់​ចាប់​អារម្មណ៍​ជា​មួយ​ការ​បើ​ក​ប្រ​ជុំ​រដ្ឋ​សភា​ថ្ងៃ​ទី​២៣​នេះទេ យើង​ធ្វើ​ពហិការ​មិន​ចូល​រួម ព្រោះ​យើង​នៅ​តែ​ស្មោះ​ត្រង់​ចំ​ពោះ​ប្រ​ជា​រាស្រ្ត យើង​គោរព​រដ្ឋ​ធម្ម​នុញ្ញដែល​ចែង​ចា ប្រ​ទេស​កម្ពុជា​ត្រូវ​អនុវត្ត​របប​នយោ​បាយ​ពហុ​បក្ស​ អ្វី​ដែ​ល​គេ​ធ្វើ​ព្រឹក​មិញ​នេះ (ការ​បើក​អង្គ​ប្រ​ជុំ​ដំ​បូង​នៅ​រដ្ឋ​សភា​) គឺ​វិល​ទៅ​រក​របប​គុម្មុនីស​ ដែល​រដ្ឋ​ធម្ម​នុញ្ញ​កាល​សម័យ​នោះ​គឺ បក្ស​គ្រប់​គ្រង​រដ្ឋ និង​សង្គម ឥលូល​បក្ស​គេ​គ្រប់​គ្រង​របៀប​គុម្មុនីស វិល​ថយ​ក្រោយ​ពេល​សម័យ​មុន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុម​បារីសនៅ​ឆ្នាំ១៩៩១ ហើយ​វា​ជាការរំ​លោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ផង រំ​លោភ​រដ្ឋ​ធម្ម​នុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង ព្រោះ​វា​មិន​មែន​ពហុបក្ស វា​ជា​ឯក​បក្សដូច​កាល​សម័យ​គុម្មុនីស

គេ​សង្កេត​ឃើញ​ថា ក្រោម​វត្ត​មាន​របស់​ឯក​ឧត្តម​ សម-រង្ស៊ី ឯកឧត្តម​ គឹម-សុខា​ និង​តំ​ណាង​រាស្រ្តជា​ច្រើន​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​កាន់​បិណ្ឌ​នៅ​វត្ត​គង់​ម៉ុចនាព្រឹក​នេះ មាន​បង​ប្អូន​ប្រ​ជា​រាស្រ្ត​ខេត្ត​សៀម​រាប ទាំង​ប្រុសទាំង​​ស្រី​ ក្មេង​ចាស់ តាជី​យាយជី ព្រះសង្ឃ​ ​ដែល​គាំ​ទ្រ​គណបក្ស​នេះ បាន​មក​ទទួល​ស្វាគមន៍ គាំ​ទ្រ​រាប់​ពាន់​នាក់​។

ប្រ​ជា​រាស្រ្ត​ដែល​ជា​ម្ចាស់​ឆ្នោត​កំ​ពុង​តែ​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាន​នៅ​ប្រ​ទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គាត់​សង្ឃឹម​ថា ភាព​យុត្តិ​ធម៌​និង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ គណបក្ស​ប្រ​ជា​ជន​ និង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ធំៗ មាន​សំ​លេង​គាំ​ទ្រ​ច្រើន​ជាង​គេ និង​អាច​មាន​ច្រក​ចេញ​ក្នុង​ការ​កក​ស្ទះ​ផ្នែក​នយោ​បាយ ក្នុង​អាណត្តិទី០៥ ដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រាស្រ្ត កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣​កន្លង​ទៅថ្មីៗនេះ៕ ដោយ៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1898ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1706ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1923ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1593ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1743ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1634ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1650ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1675ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1789ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37724នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    123761នាក់
ខែនេះ    871552នាក់
ឆ្នាំនេះ   3615856នាក់
សរុប   57214752នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43