អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:19 នាទី ចំនួនអានៈ 1401

ការ​ប្រ​កប​របរ​ដឹក​ជញ្ជូនឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ អៀ-ឆៃ​យិន កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ដោយ​គ្មាន​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ឬអាជ្ញា​ធរដែន​ដី​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ហើយ​មេ​ឈ្មួញ​រូប​នេះ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សៀម​រាប​តាំង​ពី​លើ​ដល់​ក្រោម​អស់​ហើយ។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា លោក អៀ-ឆៃ​យិន មាន​អាយុ​ប្រ​ហែល​៤០​ឆ្នាំ រស់​នៅ​ភូមិចំបក់ហែ ឃុំពួក ​ស្រុកពួក ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​យិន​គឺ​ជា​អ្នក​រត​តាក់​ស៊ី​ពី​ក្រុង​សៀម​រាប ទៅ​ស្រុក​វារិន​ ស្រុក​ក្រញាញ់ ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀម​រាប ដោយ​មិន​មាន​ទ្រព្យ​ធុន​អ្វី​ធំ​ដុំ​នោះ​ទេ តែ​រយៈ​ពេល​ប្រ​ហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យិន​បាន​ចូល​ប្រ​ឡូក​វិស័យ​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ ទើប​មាប​លុយ​មាន​ឡាន មាន​ផ្ទះ​ស្ទើ​ប៉ុន​សណ្ឋាគារ បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រ​ហែល​រាប់​លាន​ដុល្លារ​អាមេរីក​កាំង។

ប្រ​ភព​ច្បាស់​ការ​ពី​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​យិន​ហាក់​យី​អ៊ុន​ដាក់​ ត្រូវអ្នក​កាសែ​ហៅ​​សមត្ថ​កិច្ច​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រញូង​អស់​៣​គ្រឿង​នៅ​ក្នុង​ស្រុក​ពួក​ ដែល​រថ​យ្ត​ទាំង​នោះ​មាន​ម៉ាក​ដូច​ជា កាមរីបាឡែន លុចស៊ីស​៣០០ និង​កាមរីសេរីឆ្នាំ៩៥ ដែល​ផ្ទុក​ឈើ​ក្រ​ញូង​ពេញៗ បើ​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​ប្រ​ហែល​ជាង​១០​ម៉ឺ​ន​ដុល្លារ​។ ពល​រដ្ឋ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​លោក​យិន​នៅ​តែ​ដឹក​ឈើ​ក្រ​ញូង​ស្ទើ​បាក់​ថ្នល់​ជា​រៀង​រាល់​យប់​បាន​ដោយ​រលូនដដែល​។

ពល​​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថ​កិច្ច​ និង​តុលាការ​ខេត្ត​សៀម​រាប មិន​ចាប់​ខ្លួន​លោក យិន​ ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់? ព្រោះ​សមត្ថ​កិច្ច​និង​តុលាការ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​ជា​របស់​លោក​ យិន​ ច្បាស់​ណាស់​ទៅ​ហើយ។​

តាម​ធម្មតា​លោក​ យិន​ ដឹក​ឈើ​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​ដង​ផ្លូវ​លេខ​៦៧ រួច​កាត់​ចូល​ផ្លូវ​ដី​ក្រ​ហម​នៅ​ចំ​នុច​ភូមិ​វត្ត ឃុំ​ស្រែណូយ ស្រុក​វារិន​ ខេត្ត​សៀមរាប សំ​ដៅ​យក​ទៅ​ស្តុ​ទុក​នៅ​ស្រុក​ពួក​ក្បែ​គេហ​ដ្ឋាន​ដ៏ស្គឹម​ស្គៃដែល​បាន​​មក​ពី​រក​ស៊ីដឹក​ឈើ​ក្រ​ញូង​​ក្បត់​ជាតិរបស់គាត់។​

ជាក់​ស្តែង​​នៅ​វេលា​ម៉ោង​ជា​ង​១១យប់​ថ្ងៃទី​១៩ឈាន​ចូល​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១៣នេះ លោក​យិន​បាន​ប្រើ​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​២គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ​ៗ តាម​ដង​ផ្លូវ​ខាង​លើ។ នៅ​យប់​ដដែល​នេះ​មាន​រថ​យន្ត​អ្នក​សារ​ព័ត៌មាន​២គ្រឿង​បាន​ដេញ​ប្រ​ម៉ាញ់​យក​ព័ត៌មាន​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នោះ​ ក៏​ស្រាប់​តែ​លោក​ យិន បានបើក​​រថ​យន្ត​ម៉ាក​ធុន​ត្រា ពាក់​ស្លាកលេខ​ ភ្នំពេញ2S-4149 មក​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត​ ក្នុង​គោល​បំ​ណង​រំដោះ​រថ​យន្ត​ដឹក​ក្រ​ញូអ​របស់​ខ្លួនអោយ​រតគេចបាត់ទៅ។

អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​បាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី២០​នេះ​​ថា លោក​យិន​បាន​ចុះ​ពី​លើ​រថ​យន្ត​កាន់​កំ​ប៉ុង​ស្រា​ អាបេសេ ផឹក​បណ្តើរ​ និយាយ​ផ្លែ​ផ្កា​អួត​អាន​បណ្តើរថា ˝ដឹង​ថារថ​យន្ត​ យិន​ ហើយ​ខំ​ដេញ​ធ្វើ​អី ? អ្នក​ណា​មិន​ស្គាល់​យិន តាំង​ពី​មេ​ព្រៃ​ ទាំង​ប៉ូលីស​ប៉េអឹម ចៅ​ហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក​ ក្នុង​ខេត្ត​សៀម​រាប​នេះ ហើយ​មិញ​ហ្នឹង​ទើប​តែ​មក​ពី​ផឹក​ជា​មួយ​បង​ ញឹមសិលា រង​ប៉េ​អឹម​ខេត្តទៀត​ផង មិន​បាច់​អ្នក​កាសែត​ឯង​ញេញៃ​ច្រើន​ទេ យក​២រយ​ដុល្លារ​ទៅ​ចាយ​ទៅ​សំ​រាប់​គ្នា​៦​នាក់ ឡាន​២គ្រឿងហ្នឹងនោះ បើ​មិន​យក​លុយ​មាន​តែ​អត់ ចង់​ខល​ទៅ​ប្តឹង​សមត្ថ​កិច្ច​ណាក៏​ប្តឹង​ទៅ​ អោយ​តែ​មាន​អ្នក​ចាប់​ឡាន​យិន​បាន​ យិន​ថែម​លុយ​អោយ​ទៀត រឿង​កាសែត​ទូរ​ទស្សន៍បន់​អោយ​តែ​ចុះ​ផ្សាយ​ អោយ​ខ្ញុំ​ឆាប់​បាន​ល្បី យិន​អត់​ខ្ចី​ព្រឺ  អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ពួក​គេ​មិន​បាន​ទទួល​យក​លុយ​ដែល​ដ៏​ថោក​ទាប​នោះ​ទេ ហើយ​ពួក​គេ​និង​ព្យា​យាម​ចុះ​ផ្សាយ​ទៅ​តាម​គេហទំ​ព័រ​ និង​កាសែត​មួយ​ចំ​នួន​ ជា​ពិសេស​ពួក​គេ​មាន​ឧត្តម​គតិ​ថា និង​ស្វែង​រក​សមត្ថ​កិច្ច​ណា​ដែល​ពុំ​ទាន់​បាន​ទទួល​លាភ​សការៈពី​ក្រុម​​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូងរូប​នេះ​ដើម្បី​សហការ​ក្នុង​ការ​ទប់​ស្កាក់​ និង​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ​អោយ​បាន​ជោគជ័យ ជាការ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀម​រាប សូម​សំ​នូម​ពរ​ទៅ​​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ជា​ពិសេស​តុលាការ​ខេត្ត​សៀម​រាប​គ្រប់​លំ​ដាប់​ថ្នាក់​មេត្ត​បើក​នេត្រាមើ​ល​ការ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​រាល់​យប់​របស់​​លោក អៀ-ឆៃ​យិន​ផង​ទាន៕ ដោយ៖ ផ្លុង-រ៉េត

ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1355ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2004ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1366ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1390ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1594ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1403ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1582ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1342ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1625ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1359ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1452នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28074នាក់
ខែនេះ    397483នាក់
ឆ្នាំនេះ   2408022នាក់
សរុប   51767948នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 05:08