សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 02:23 នាទី ចំនួនអានៈ 1533

សកម្ម​ភាព​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​តំ​បន់​ខេត្ត​ឧត្តរ​មាន​ជ័យ​ជាប់​ព្រំ​ដែន​ប្រ​ទេស​ថៃ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ផុស​ផុល​ដដែល​បើ​ទោះ​បី​ជា​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ប្រ​មាន​និង​ចេញ​ចញ្ជា​មិន​ឲ្យ​កើត​មាន​ត​ទៅ​ទៀត​យ៉ាង​ណាក្ដី។​

មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ទោះ​បី​ជា​ប្រមុ​ខរាជ​រដ្ឋាភិ​បាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ចេញ​បទ​បញ្ជា​បញ្ឈប់​រាល់​សកម្ម​ភាព​ចរា​ចរ​ឈើ​ក្រ​ញូង​នៅ​ទូ​ទាំង​ប្រ​ទេស​យ៉ាង​ណា​ក៍​ដោយ​ក៍​រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​ពុំ​ទាន់​អនុវត្ត​តាម​នៅ​ឡើយ​ទេ។​

មន្ត្រីអង្គការសង្គម​ស៊ីវិល​បាន​ថ្លែង​បន្ត​ថាខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ទៅ​និង​ទឹក​ដីថៃ​នោះ​បច្ចប្បន្ន​នេះ​ចល​នា​ដឹក​ជញ្ជូន​ឈើ​ក្រញូង​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ​ដោយ​សារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​ទៅ​តាម​បទ​បញ្ជា​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន។​

មន្រ្តី​អង្គការ​ដដែល​បាន​បញ្ជាក់​ថា ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ផ្លូវ​២​ខ្សែ​ជា​ចំ​ណុច​ក្ដៅ​គគុក​របស់​ឈ្មួញ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​បាន​ដោយ​សេ​រី​ពុំ​មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រា​បឲ្យ​បាន​ជោគ​ជ័យ​ស្រប​តាម​គោល​នយោ​បាយ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​អាណត្តិ​ទី​៥​នោះ​ឡើយ។​

អង្គកា​រឃ្លាំមើល​បទ​ល្មើ​សព្រៃ​ឈើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ទី​១ គឺ​តំ​បន់​ច្រក​អូ​ស្មាច់​កាត់​មក​ក្រុង​សំ​រោង​បន្ត​ទៅ​ខេត្ត​សៀម​រាប​និង​ខេត្ត​បន្ទាយ​មានជ័យ​តាម​ផ្លូវ​លេខ​៦៨ ដោយ​ក្នុង​មួយ​យប់ៗ​មាន​ករណីរ​ថយន្ត​ដឹក​ឈើ​ចាប់​២០​ទៅ​៣០​គ្រឿង​ឆ្លង​កាត់​ផ្លូវ​១​ខ្សែ​នេះ​បាន​ដោយ​សុ​វត្ថិភាព។​

ចំណែក​១​ខ្សែទៀត​នោះ​ផ្លូវ​លេខ​៦៧​ពី​ស្រុក​អន្លង់​វែង​មក​ខេត្ត​សៀម​រាប​បន្ត​ទៅ​ខេត្ត​កំ​ពង់​ចាម​ក្នុង​១​យប់​យ៉ាង​ហោច​ណាស់​ក៍​មាន​រថ​យន្ត​ដឹក​ឈើ​មិន​ក្រោម​ពី​២០​គ្រឿង​នោះ​ដែរ។​

បាតុ​ភាព​នេះ​បាន​កើត​មាន​ជាយូណាស់​មកហើយ​ក៍ប៉ុន្តែស​មត្ថកិច្ចដែល​ជាសសៃឈាម​របស់ប្រមុខ​រាជរដ្ឋាភិបាល​ដែលបាន​ដាក់ស្នាក់ការ​ចាំបង្ក្រាប​នូវរាល់បទ​ល្មើសឆ្លង​កាត់នោះ​នៅតែមិនមាន​ចំណាត់ការ​ដដែលមិ​នដឹងថា​បទល្មើស​ព្រៃឈើទាំង​នោះធ្វើចរាចរ​តាមរបៀប​ណានោះ​ទេបើមាន​ប៉ុស្តិ៍សមត្ថ​កិច្ចបណ្ដាក់​គ្នារដូច​ខ្យងហើយ​នៅ​តែ​រត់​រួច​បាន។​

រាល់​ភាព​អសកម្ម​ទាំងអស់នេះ​ត្រូវបាន​គេស្ដី​បន្ទោស​យ៉ាង​ចំ​ៗទៅលើ​ប្រព័ន្ទ​សមត្ថ​កិច្ច​ជាពិ​សេស​អស់​លោក​មេព្រៃដែល​មាន​តួនាទី​សំខាន់​ជាង​គេក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះបែជា​នាំ​គ្នារ​សម្ងំ​ឲ្យឈឹង​ប្រព្រឹត្ត​នូវអ្វីដែល​រដ្ឋាភិបាល​កំពុងតែ​ចាប់អារម្ម​នូ​វអំពើពុក​រលួយ។

ប្រិយមិត្តអ្នកអាន​សូមជួយ​ឲ្យតម្លៃចំ​ពោះលោក​ឃុនប៊ុនហេង មេព្រៃផ្នែក​អន្លង់វែង​ដែលមាន​តួនា​ទី​បង្ក្រាប​រាល់បទ​ល្មើសព្រៃ​ឈើក្នុងដែន​របស់ខ្លួន​ចុះ​ហេតុ​អ្វីបាន​ជា​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញពីចំ​ណុចគ្រប់​គ្រងនៅ​តែបន្ត​កើត​មាន​រហូត​ឬមួយ​មេ​ព្រៃរូប​នេះមាន​វាំង​ននខ្មៅ​អ្វីនៅ​ពីក្រោយខ្នង​ទើបមិន​ហ៊ានប៉ះ​ពាល់​បទល្មើស។​

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ​ឃុនប៊ុនហេង ​មេព្រៃអន្លែងបានទេ​រាល់​ការ​​ចោទ​ប្រកាន់​ខាង​​លើនេះ​​ព្រោះ​​​ទូរស័ព្ទ​​ចូល​​គ្មាន​​​អ្នក​ទ​ទួល។​​

ពាក់ព័ន្ធ​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញ​ពីខេត្តឧត្តរ​មានជ័យ​ខាង​លើ​នេះ​អភិបាល​ខេត្តលោក សថាវី បានថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ថា​ក្នុង​នាម​អាជ្ញាធរ​ខេត្តបាន​អនុវត្តតាម​បទបញ្ជា​លេខ​០២របស់​រាជរដ្ឋាភិ​បាល​ដូចភ្លៀង​រលឹម ​ដោយ​បាន​ធ្វើ​ការ​ផ្សព្វ​​ផ្សាយ​នៅ​តាម​បណ្ដា​ស្រុក ​ក្រុង​និង​ភូមិ​ឃុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​លុប​បំ​បាត់​រាល់​បទ​ល្មើស​ឲ្យ​បាន​ជោគ​ជ័យ។​

ប៉ុន្តែបើទោះ​បីជាលោក សថាវី ថ្លែង​អះអាង​ដូច​ខាង​លើ​យ៉ាង​ណា​ក៏​ដោយ​ក៏​បទ​ល្មើស​ឈើ​ក្រញូង​នៅខេត្ត​ឧត្តរមាន​ជ័យ​នេះ​ចរាចរ យ៉ាង​គគ្រឹក​គគ្រេង​ដូច​ហែកឋិន​ទាន​ជា​រៀង​រាល់​យប់​បាន​ដោយ​រលួន​ដដែល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1353ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1433ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1520ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1396ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1481ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1617ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1682ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1666ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121220ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20558នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    167042នាក់
ខែនេះ    550322នាក់
ឆ្នាំនេះ   1932554នាក់
សរុប   51292480នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:09