ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 14 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 10:05 នាទី ចំនួនអានៈ 440

បុរស​ជា​មេ​ខ្យល់ ​នាំស្ត្រី​ខ្មែរ​ឆ្លង​ដែន​ ទៅ​រៀប​ការ​ប្តី​នៅ​ឯ​ស្រុក​ចិន​ម្នាក់​ ក្នុង​ចំ​ណោម​ពីរ​នាក់​ បាន​ត្រូវ​ នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​ខេត្ត​ឃាត់​ខ្លួន​​ខណៈ​មេ​ខ្យល់​រូប​នោះ​បាន​បញ្ជូន​ស្ត្រី ​រង​គ្រោះ​ ទៅ​ដល់​ព្រ​លាន​ យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ តែ​ត្រូវ​បែក​ការ។

ការឃាត់​ខ្លួន​មេ​ខ្យល់​រូប​នោះ ​ធ្វើ​ឡើង​នៅ​ម៉ោង​២និង​៣០​នាទី​រសៀល ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​ នៅ ចំ​ណុច​គល់​ស្ពាន​ថ្ម​ ព្រះ​រាជ​ដំ​ណាក់​ផ្នែក​ខាង​លិច​ស្ទឹង​ ពេល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​យក​ស្ត្រី​រង​គ្រោះ​វិញ។

មេខ្យល់​ដែល​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ យ៉ុង សុផាត អាយុ៣៦ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង។​ មុន​ចាប់​ខ្លួន​ រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​​ ជិះ​ម៉ូ​តូ​ធុន​វី​វ៉ា​ពណ៏​ខ្មៅ​ស្លាក​លេខ​ ភ្នំពេញ​ID-៩២៧៧។​ ចំ​ណែក​មេ​ខ្យល់​ម្នាក់​ទៀត​ឈ្មោះ ​ហួង ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ដឹង​ថា​បែក​ការ។​ រី​ឯស្ត្រីដែល​បំ​រ៉ុង​ទៅ​យក​ប្តី ជា​ជន​ជាតិ​ចិន​ ទី១-ឈ្មោះ​ នី សុខជា​ អាយុ៣៣ឆ្នាំ​ ទី២-ឈ្មោះ ធុក សុខា​ អាយុ២៥ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ខេត្ត​ កំពង់​ចាម។

លោក​វរ​សេនីយ៏​ត្រី​ ឆាយ​ ហាក់​ឡុង​ បាន​ឲ្យ​ដឹង​ថា ​ដំបូង​សមត្ថ​កិច្ច​ព្រ​លាន​យន្ត​ហោះ មាន​ការ​សង្ស័យ​ ទៅ​លើ​ស្ត្រី​ខ្មែរ​ទាំង​ពី​រូប​ ក៏​បាន​ហៅ​សាក​សួរ​ ឃើញ​ស្ថាន​ការ​មិន​ប្រ​ក្រ​តី សមត្ថ​កិច្ច​ព្រ​លាន​បាន​ផ្តល់​ដំ​ណឹង​មក​ ខាង​លោក។​ ភ្លាមៗ​ខាង​លោក​បាន​សាក​សួរ​ស្ត្រី​ខាង​លើ ​ហើយ​តាម​ប្រ​ម៉ាញ់​រក​ក្រុម​មេ​ខ្យល់​ តែ​រក​មិន​ទាន់​ឃើញ​ ក៏​បាន​ឲ្យ​ស្ត្រី​រង​គ្រោះ ​ទៅ​នៅ​រង​ចាំ​ចំ​ណុច​គល់​ស្ពាន​ថ្ម​ ហើយ​ទំ​នាក់​ទំ​នង​ទូរ​សព្ទ័​គ្នា។​ លោក​បាន​បន្តថា​ ពេល​ស្ត្រី ​រង​គ្រោះ​និយាយ​ទូរ​សព្ទ័​ ឲ្យ​មក​យក​រូប​គេ​វិញ​ ព្រោះ​ជើង​យន្ត​ហោះត្រូវ​ពន្យា​ពេល​ ជន​សង្ស័យ​ បាន​ជិះ​ម៉ូតូ​ មក​ស្ពាន​ថ្ម​ ហើយ​ខាង​លោក​ បាន​ហៅ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​មេ​ខ្យល់​មាន​ពីរ​នាក់។ ​ជន​សង្ស័យ​បាន​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​ដល់​ស្រ្តី​ពីរ​រូប​នេះ​មែន​ ប៉ុន្តែ​រឿង​សោ​ហុយ​ ធ្វើ​លិខិត​ឆ្លង​ដែន​ និង​រឿង​ផ្សេង​ទៀត​ គឺ​ម្នាក់​ឈ្មោះហួង​ ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។​

លោក​វរសេនីយ៏​ត្រី​ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ ​នីសុខជា​ គឺ​មេ​ខ្យល់​ឈ្មោះ​ហួង​ បាន​សន្យា​ឲ្យ​ប្រាក់​ ទៅ​ក្រុម​គ្រួ​សារ​គាត់​៦០០​ដុល្លារ​ និង​បាន​ឲ្យប្រាក់​ដល់​ដៃ​២០​ដុល្លារ​និង​៤០០០០រៀល​។ រីឯ ស្ត្រី​ ឈ្មោះ​ធុក​ សុខា បាន​ត្រូវ​មេ​ខ្យល់​ឈ្មោះ ​ហួង ទារ​យក​ប្រាក់​អស់​៣៧០​ដុល្លារ​វិញ​ ព្រោះ​នាំ​ទៅ​យក​ប្តី​ អ្នក​មាន​នៅ​ស្រុក​ចិន។​ ទោះ​បី​ជា​មេខ្យល់​ឈ្មោះ ហួង​ បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង តាម​ស្រាវ​ជ្រាវ​ ចាប់​ខ្លួន​ជា​បន្ត​ទៀត​ ព្រោះ​ជន​រូប​នោះ ​គឺ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ។

ស្ត្រីរង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ប្រ​គល់​ឲ្យ​ទៅ​អង្គការ​ អា​ហ្វី​ស៊ិប​ អប់​រំ។ ចំ​ណែក​ជន​សង្ស័យ​ និង​មធ្យោ បាយ​ធ្វើ​ដំ​ណើរ​ កំ​ពុង​រៀប​ចំ​ បញ្ជូន​ទៅ​តុ​លា​ការ​ ដោយ​ចោទ​ពី​បទ​ អំ​ពើ​លក់​ដូរ​មនុស្ស​សំ​រាប់​ឆ្លង​ដែន​  យោង តាម​មាត្រា ១៦​នៃ​ច្បាប់​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ពី៧ទៅ១៥​ឆ្នាំ ​ប្រ​សិន​បើ​តុ​លា​ការ​រក​ឃើញ ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1395ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1353ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1902ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1563ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1617ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1497ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1537ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1608ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1497ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1580ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8988នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36841នាក់
ខែនេះ    346009នាក់
ឆ្នាំនេះ   2356548នាក់
សរុប   51716474នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 19:32