ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើបម្ចាស់ឈប់ប្រតិកម្

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1476

លោក ជួតច័ន្ទតារា អនុ​ប្រ​ធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប​និង​ជា​ប្រ​ធាន​ក្រុម​ចល័ត​ពិ​សេស​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រី​តា​បន្ទាប់​មាន​ការ​សង្ស័យ​ថា​ផ្ទុក​លើស​ទម្ងន់ តែ​ទី​បំ​ផុត​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​ក្នុង​១គ្រឿងៗ​បាន​ដឹក​លើស​ទម្ងន់​រហូត​ជិត​២០​តោន។

ប្របត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅផ្លូវ​៦៧​ចំ​ណុច​ភូមិ​គោក​ត្រាច​ស្រុក​ប្រា​សាទ​បា​គង​ខេត្ត​សៀម​រាប​ជា​មួយ​និង​ការ​ដឹក​លើស​ទម្ងន់​ក្នុង​១​រថ​យន្តៗ​រហូត​ជិត​២០​តោន​នេះ​ម្ចាស់​ឈើ​បាន​សម្ដែង​នូវ​ការ​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​ចោទ​ប្រ​កាន់​ថា​ជញ្ជីង​ចល័ត​របស់​មន្ទីរ​សាធារណ​ការ​មិន​ត្រឹមត្រូវ។

ក្នុង​នោះ​ដែរ​ប្រ​ធាន​ក្រុម​ចល័ត​បាន​បញ្ជាក់​ថា ខ្លាច​ក្រែង​ជញ្ជីង​នេះ​មិន​ត្រឹម​ត្រូវ​ចាំ​បាច់​ត្រូវ​យក​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឯស្រុក​ពួក។ លោក​បាន​បញ្ជាក់​ទៀត​ថា​ជំ​នាញ​របស់​លោក​ត្រួត​ពិ​និត្យ​ការ​ដឹកលើស​ទម្ងន់​ពុំ​មែន​ជំ​នាញ​ខាង​ស៊ី​រ៉េ​ជញ្ជីង​នោះ​ទេ។

ក្រោយ​មាន​ការ​ប្រ​តិកម្ម​ពី​ម្ចាស់​ឈើ​និង​ការ​បក​ស្រាយ​របស់​ជំ​នាញ​សាធារ​ណ​ការរ​ថយន្ត​ទាំង​២​គ្រឿង​បាន​អូស​យក​ទៅ​ថ្លឹង​នៅ​ស្រុក​ពួក​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដឹក​លើ​សទម្ងន់​ក្នុង​១គ្រឿង​គឺ​ដឹក​លើស​ចំ​ណុះ​ជិត​២០​តោន​មែន។

លោក​ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថារ​ថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣អា៩២៨០ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុប​រួម​៥៥.២២០​តោន​និង​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ៣អា៦៥៧៥​ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុបរួម​៥៤.៣៦០តោន។​លោក​បាន​បញ្ជាក់​រថ​យន្ត​ទី​១​លើស​ទម្ងន់​១៥.២២០​តោននិង​១គ្រឿងទៀត​១៤.៣៦០​តោន។

លោក​បាន​បន្ត​ថា​ចំ​ពោះ​រថ​យន្ត​នេះ​គឺ​មាន​លក្ខណះ​ខុស​បច្ចេក​ទេសត្រង់​ថា​គេ​ឆ្នៃ​រហូត​ដល់​ផ្លៅ​៦​ឯណោះ​ដែល​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​អនុញាត្តិ​ឲ្យការប្រើប្រាស់​នៅឡើយ​ហើយ​ចំ​ពោះ​រថ​យន្ត​នេះ​គឺអនុញាត្តិ​ឲ្យដឹក​តែ​៤០​តោន​តែ​ប៉ុណ្ណោះ។

មន្រ្តី​សាធារ​ណ​ការ​បន្ថែម​ថា​រថ​យន្ត​ដែល​ដឹក​លើស​ទម្ងន់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថ​យន្ត​ទម្លាក់​ឈើ​ចុះ​ដើម្បី​ឲ្យ​យក​រថ​យន្ត​ផ្សេង​មួយ​ទៀត​មក​សាង​បន្ត។

គួបញ្ជាក់​ថាក្រុមហ៊ុន​នេះមាន​ទីតាំង​នៅស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទទួល​ដី​សម្បទាន​ពី​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល​លើ​ផ្ទៃ​ដី​៣​ពាន់​ហិក​តាដើម្បី​វិនិ​យោគ​ដំ​ណាំ​ឧហ្សា.ហកម្ម​កៅ​ស៊ូតែក្រុម​ហ៊ុន​នេះ​មិន​បាន​បំ​ពេញ​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋ​នោះ​ឡើយ​គឺ​ក្រោយ​ពី​បាន​សិទ្ធ​រួច​មក​បាន​សម្រុក​កាប់​ឈើ​លក់​និង​ប្រ​មូល​ទិញ​ឈើ​ពី​តំ​បន់​អនាធិ​តេយ្យ​ដោយ​មិន​បាន​ធ្វើ​ការ​ដាំ​កៅ​ស៊ូឡើយ។​ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ឯក​ជន​ហ៊ួត​ម៉េង​រី​តា​ជា​យូ​ណាស់​មក​ហើយ​ដែល​បាន​ដឹក​ឈើ​លើស​ទម្ងន់​និង​បន្លំ​ប៉េសេ​ទៀត​ផង តែ​គ្មាន​អ្នក​ធ្វើ​ដឹង​ធ្វើ​លឺនោះទេ មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​តែ​ថ្ងៃនេះ​ខាង​សាធារណនារ​ទើប​តែ​ក្រោក​ពី​ដេក​ទាំង​មមី​មើ​ចាប់​បាន​ឡាន​ឈើ​លើស​ទម្ងន់ទេ​២គ្រឿងនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1671ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1584ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1838ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1492ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1198ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1658ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1639ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1637ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1435ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1739ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1276នាក់
ម្សិលមិញ    6305នាក់
សប្ដាហ៍នេះ    55569នាក់
ខែនេះ    27281នាក់
ឆ្នាំនេះ   3609941នាក់
សរុប   52969867នាក់
ថ្ងៃទី 03 ខែ 11 ឆ្នាំ 2024 ម៉ោង 04:53