ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្ឋ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1602

ប្រ​ជា​​ពលរ​ដ្ឋ​​​ច្រើន​​គ្រួសារ​រ​ស់​នៅ​ឃុំ​​អន្ល​ង់រាប​​ ស្រុក​វា​លវែង​ ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​គ្រោ​ង​នឹង​​លើ​ក​គ្នា​​​ទៅ​ជួប​​អា​ជ្ញាធ​រ​ និង​មន្ត្រី​ជំ​នាញ​​ពាក់ព័​ន្ធ​ ដើ​ម្បី​ឲ្យ​​ជួយ​​ដោះ​ស្រា​យ​ប​ញ្ហា​ដីធ្លី​​រប​ស់​ពួ​កគាត់​ជា​​មួយ​​នឹង​ ក្រុ​មហ៊ុន​​ អឹ​ម ឌី ​អេស (​MDS) រប​ស់​លោ​ក​ឧក​ញ៉ា​ ទ្រី ​ភាព​ ​ដែ​ល​បា​ន​អូស​ប​ន្លា​យ​អ​ស់​រ​យៈ​ពេ​ល​ជិត​​៤​ឆ្នាំ​មក​​ហើយ​​នោះ​​។ពល​ រដ្ឋ​រស់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាន់​បដា​នៅ​ខាង​មុខ​សាលា​ខេត្ត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​​ក្រុម​​ហ៊ុន​​ ទ្រី​ ភាព​ បាន​រំលោភ​យក​ជា​​យូរ​​មក​ ហើយ​​។​គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ គ្រោង​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ នៅ​សាលា​ស្រុក​វាលវែង​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣​។

ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ចម្ការ​ជ្រៃ​ខាង​ជើង ក្រាំង​រងៀង និង​ភូមិ​កណ្ដាល​ នៃ​ឃុំ​អន្លង់រាប​ គ្រោង​នឹង​ឡើង​ទៅ​ជួប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញ​ពី​ក្រុម​ហ៊ុន​ អឹម ឌី អេស​។ ក្រុម​ប្រជា​ពលរដ្ឋ​គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ប្រមាណ ​ជា​៧​ គីឡូម៉ែត្រ​ ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក​ និង​ឧបករណ៍​បំពង​សំឡេង​ ដើរ​ចេញ​ពីចំណុច​ភូមិ​កណ្ដាល​ នៃឃុំ​អន្លង់រាប​ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​វាលវែង​។

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​លោក​ ជុំ សារ៉ាត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ថា​ គោល​បំណង​សំខាន់​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ប្រគល់​ដី​ ដែល​ខ្លួន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​មក​លើ​ដី​របស់​ពលរដ្ឋ​ ត្រូវ​ប្រគល់​មក​ឲ្យ​ពួកគាត់​វិញ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំង​អស់៖ «បើ​សិន​ជា​គេ​មិន​ឲ្យ​ខ្ញុំ​មាន​មតិ​​ ឬ​ឲ្យ​បាតុករ​មាន​មតិ​អី​ទេ​យើង​ខ្ញុំ​នៅ​តែ​ទទូច​ទាល់តែ​គេ​ទទួល​យក​ឲ្យ​ ខ្ញុំ​ឡើង​វែកញែក​នូវបញ្ហា​ទាំង​អស់​ហ្នឹង។ បើ​សិន​គេ​ចប់​ការងារ​គេ​ៗ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ស្អែក ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​បន្ដ​ធ្វើ​បាតុកម្ម​នេះ​បន្ដ​ទៅ​ផ្នែក​ខាង​ឃុំ​ខ្ញុំ ​វិញ​ម្ដង»។

ក្រុមប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​ ជាង​៣០​គ្រួសារ​នឹង​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ទាំង​អស់​គ្នា ដោយ​ពួកគាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ ឬ​ការ​សន្យា​បែប​ស្រពិចស្រពិល​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​ទាក់ទិន​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ​។ ក្រុម​​ប្រជា​ពលរដ្ឋ​​ទំាង​នោះ​​ បន្ត​​ថា​​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ អឹម ឌី អេស​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ ដូច​ជា​ការបាត់​បង់​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឬ​ដឹក​កសិផល​កាត់​ដី​របស់​ក្រុមហ៊ុន​ជា​ដើម។

យើង​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹម ឌី អេស ​(MDS)​ និង​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​លោក សួន រិន្ទឌី​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ យ៉ាង​ណា​មេ​ឃុំ​អន្លង់​រាប​លោក​ អ៊ុំ សេង​ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅតវ៉ា និង​ចង់​ចូល​ទៅ​កាន់​វេទិកា​ដែល​រៀប​ចំ​ឡើងដោយ​ក្រុមប្រឹក្សា​ខេត្ត​ ពោធិ៍សាត់​ នា​ពេល​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ​ ពី​ព្រោះ​ក្បួន ឬ​ការ​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «បាទ​ប៉ះ​ច្រើន ក៏​ប៉ុន្តែ​យើង​ដោះស្រាយ​បាន​ច្រើន​ហើយ​កំពុង​ធ្វើ​បញ្ជី​សម្រាប់​របាយការណ៍ ​ជូន​ខេត្ត​ស្អែក ហើយ​ល្ងាច​បាន​ខ្ញុំ​សរុប។មាន​ប៉ះ​កន្លង​មក​ដោយ​​ក្រុមហ៊ុន​ឈូស​ ខាងបរិស្ថាន​ឲ្យ​ឈូស​ប៉ះ​របស់​គាត់​​ យើង​ដោះ​អត់​ទាន់​ចប់​ទល់​សព្វថ្ងៃ​គាត់​អន់​ចិត្ដ គាត់​ចង់​យក​របស់​គាត់​ទាំងអស់​វិញ ហើយ​បម្រុង​ធ្វើ​បាតុកម្ម​ស្អែក​ខ្ញុំ​លឺ​សូរ​ចឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាហុក(Adhoc)​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​លោក ភួង សុធា​ មាន​ប្រសាសន៍​ថា​ លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ឬ​បញ្ហា​ផ្សេងៗ​ តាម​រយៈ​វេទិកា​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​ឡើយ​ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ពិតប្រាកដ​ជា​ច្រើន​នាក់​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ​ ដូច​នេះ​លោក​គិត​ថា​ វេទិកា​នេះ​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​ភួង សុធា​ ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍​សាត់​ជាង​៣០​គ្រួសា​រ ក៏​មាន​គម្រោង​នាំ​គ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ អឹម ឌី អេស​ នា​ឱកាស​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ នោះ​ដែរ​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1575ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន1706ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1796ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1558ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1532ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1425ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន1808ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1471ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2024ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1571ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39265នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142436នាក់
ខែនេះ    525716នាក់
ឆ្នាំនេះ   1907948នាក់
សរុប   51267874នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:59