ព័ត៌មានក្ដៅ

    ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​

    ដោយៈ ខេត្ត​​មណ្ឌ​ល​ គិ​រី ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 536

    ​ក្រុ​មហ៊ុន​​ឧ​កញ៉ា​ ទ្រី​ ភាព​ កំពុ​ង​​ធ្វើ​​សក​ម្មភា​ព​​កាប់​បំផ្លា​ញ​ព្រៃ​ឈើ​​នៅ​ចំ​ណុច​​ស្រុក​ពេ​​ជ្រា​​ដា ​និង​​ស្រុក​​​កោះ​​ញែក ខេត្ត​​មណ្ឌ​ល​ គិ​រី ហើយ​​ឈើ​​ទាំ​ង​តូច​​ទាំង​ធំ ​ត្រូវបា​ន​មេ​ការ​រ​បស់​​ឧក​ញ៉ា ​ទ្រី ភា​ព ​ម្នាក់​​ឈ្មោះ​​គា ​បាន​​ប្រើ​​ឧ​​ប ករ​​ណ៍​ម៉ា​ស៊ីន​​ត្រង់​​ស៊ី​ន័​រ​ ​កាប់​​បំ ​ផ្លា​ញ​​ព្រៃ​ឈើ​ដែ​លជា​​ដែ​នជ​ម្រកស​ត្វ​ព្រៃ​និ​ង​ជីវ​ច​ម្រុះ​ ដោ​យ​គ្មា​ន​ក្រែ​ង​​ញ​ញើ​ត​ពី​ច្បាប់ទម្លាប់​អ្វី នោះទេ​។

    មួយថ្ងៃៗ​គេ​សង្កេតឃើញ​រថយន្ត​រ៉េវ​ដឹកឈើ​រាប់រយ​ជើង​ចេញពី​តំបន់​ព្រៃ​នានា ដែល​រង​នូវ​ការកាប់បំផ្លាញ ហើយ​ឈើ​មួយចំនួនទៀត​បាន​មក​​ពី​ការ​ប្រ មូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទាំងយប់ ទាំង​ថ្ងៃ គ្មាន​នរណា​ចាត់វិធានការ​បង្ក្រាប​ទេ​។

    សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង​ភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ហើយ​ការរៀបចំ​ឃ្លាំង​ស្តុក ឈើ​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នេះ ដើម្បី​បន្លំ​ជា​ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ផ្សេងៗ ព្រោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស​បែបនេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ បើ​យើង​ពិនិត្យ​លើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​យក ទៅ​ប្រៀបធៀប​ជាមួយ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​គ្មាន​តុល្យភាព ទាល់​តែ​សោះ ព្រោះតែ​ការបង្ក្រាប មាន​តិចតួច ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា ទ្រី ភាព សឹងតែ​មួ​​យ​គុណ​២០០​ដង​នៃ​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​។​រូបភាព​ទាំងនេះ​ច្បាស់​ណាស់ ដែលថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែលមាន​មេការ​ឈ្មោះ​គា ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​ចាំ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់បំផ្លាញ​នៅ​តំបន់​ព្រៃ ការពារ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា និង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ រាប់សិប​គ្រឿង ចេញពី​តាម​តំបន់​ព្រៃ​នានា យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង ជាប់​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែម្តង​។

    មានការ​រៀបរាប់​យ៉ាង​លម្អិត​ទៀត ថា​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​សម្រុក​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​រាប់សិប គ្រឿងក្នុង​មួយថ្ងៃៗ គឺ​កើតឡើង​ខ្លាំងជាងគេ នៅ​ចំណុច​ឃុំ​ពុត​ជ្រី  និង​ឃុំក្រង​តេស នៃ​ស្រុក​ពេ​ជ្រា​ដា រួមទាំង​ការដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឡើង​តាម​ផ្លូវជាតិ​លេខ​៧៦​អា ត្រង់ចំណុច​ភូមិ​បាយ​ឆៅ ដែល​គេ​សង្កេតឃើញ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន​ ។

    គេ​ចង់ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន​និង​លោក ញែ​៉​ម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​ឈ្មោះ​គា កំពុង​ប្រើ​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ យ៉ាង​អនា​ធិប​តេយ្យ​ពី​តំបន់​ព្រៃ​ការពារ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​ផង ​។

    យោងតាម​បទ​បញ្ជា​លេខ​០២ ក៏ដូចជា​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ឈ្មោះ គា មិនអាច​បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​បានទេ​ប៉ុន្តែ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មោះ​គា អាចធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត ហើយ​ជាគោលការណ៍​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​ប្រ មូល​ទិញ​ឈើ​ពី​ការបង្ក្រាប​បទល្មើស​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន497ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន567ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន610ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន634ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន584ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន580ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន9945ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1020ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2343ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន3487ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10702នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35473នាក់
    ខែនេះ    225993នាក់
    ឆ្នាំនេះ   500852នាក់
    សរុប   28606103នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:14