លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1458

ក្នុង​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន ហៅ​តក់ កំពុង​សុខ​ស្រួល​ក្នុង​ការយក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូចជា​ការ​គាប​ជំរិត​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម រួមទាំង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក បឹង​ជ្រោង មាន​រូបភាព​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង គេ​មិនដែល​ឃើញ​ថ្នាក់លើ​កោះ ហៅ​លោក ធៀ​ម ដែន ហៅ​តក់ ទៅ​សួរនាំ​ឬ​ដាក់ពិន័យ​ម្តងណា​ឡើយ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាននាំគ្នា​ដឹកជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម ចេញទៅ​លក់​នៅ​វៀតណាម​ក្នុង​មួយ​ត្រាក់ទ័រ ឬមួយ​រថយន្ត​កែច្នៃ​ត្រូវ​លោក ធៀ​ម ដែ​ន ហៅ​តក់ គាប​ជំរិត​ឲ្យ​បង់ប្រាក់​ចាប់ពី ១០​ម៉ឺន​ដល់ ១៨​ម៉ឺន​រៀល ហើយ​ការអនុវត្ត​របស់លោក ធៀ​ម ដែន ហៅ​តក់ បច្ចុប្បន្ននេះ​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​របស់​សម្តេច ហ៊ុន សែន ដែ​ល​ធ្លាប់បាន​ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​គោល​កា​រណ៍ ការដឹកជញ្ជូន​កសិផល​មិន​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ក្រុម​កុងត្រូលជជុះ​នោះទេ ប៉ុន្តែ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ចាត់តាំង​មន្ត្រី​របស់គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

និយាយ ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​វិញ ពេលខ្លះ​អាច​យក​ឈើ​ទៅ​ស្តុក​ទុក​ក្បែរ​ព្រំដែន ឬ​ក្បែរ​ប៉ុស្តិ៍​របស់លោក ធៀ​ម ដែន ហៅ​តក់ ក៏​គ្មាន​នរណា​ហ៊ាន​សួរនាំ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត ដែល​ចង់​ចុះទៅ​បង្ក្រាប​ឈើ​ខុសច្បាប់ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ធៀ​ម ដែន ហៅ​តក់ ជាមុនសិន ព្រោះ​ជា​ទឹកដី​ដែល​គាត់​គ្រប់គ្រង​។ កន្លងមក​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តូច ឬ​តាម​ម៉ូតូ​កែច្នៃ ដែល​មួយ​ជើងៗ​ផ្ទុក​បាន​ឈើ​ខុសច្បាប់​ប្រមាណ​១​ម៉ែត្រគូប មាន​រូបភាព​ដូច​សត្វ​កណ្តៀរ ព្រោះ​ការដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​មិនអាច​ធ្វើតាម​ទ្រង់ទ្រាយ​ធំ បានទេ គឺ​ត្រូវតែ​ប្តូរ​ជា​រូបភាព​តូចតាច​ប៉ុន្តែ​បើ​សរុប​ចំនួន​នៃ​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​តាម​ច្រក​បឹង​ជ្រោង​នេះ មិនដឹង​ជា​លោក ធៀ​ម ដែន ហៅ​តក់ ប្រមូល​លុយ​យកទៅ​ណា​អស់​ទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន1859ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1533ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1354ដង ទំនៀមសែនក្រុងពាលី   អាន2515ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1789ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1358ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1591ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1451ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1415ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន2813ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17068នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163552នាក់
ខែនេះ    546832នាក់
ឆ្នាំនេះ   1929064នាក់
សរុប   51288990នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:27