លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1460

សៀមរាប​៖​ (ដោយវិចិត្រ)​ លោក ​មិក ​សាផា​ណារ៉េត​ (ហៅជ័យ)​ បាន​ប្រើ​ស្បែក​លោក​ជា​ស៊ុន​មន្ត្រី​ជាន់​ខ្ពស់​គណះបក្សប្រជាជន​ និង​មន្ត្រី​ធ្វើ​ការ​នៅ​ព្រឹទ្ធសភា​ធ្វើ​ជំនួញ​ឈើ​កក្រើក​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប​ ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ ហួតម៉េង​រីតា ជា​យូ​ណាស់​ម​ក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការ​កាប់​ឈើ​នៅ​ព្រៃ​ឡ៍​នោះ​ឡើយ។

ក្រោយ​ពី​ ក្រុម​ហ៊ុន ​ហួត​ ម៉េង​រីតា ​បាន​ទទួល​សិទ្ធិ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​ដំណាំ​ឧស្សាហ៍កម្ម​ កៅ​ស៊ូ​លើ​ ផ្ទៃ​ដី ​៣០០​ពាន់ហិកតា ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​បច្ចុប្បន្ន​បាន​ទិញ​ផ្ទៃដី​បន្ថែម​ ចំនួន​៩៧០​ហិកតា​ បន្ត​ទៀត​រួច​មក​ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​ លោក​ មិក​ សាផា​ណារ៉េត ​(ហៅជ័យ)​ ជា​ម្ចាស់​បាន​ធ្វើ​សកម្ម​ភាព ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង ​ក្រុម​ហ៊ុន​ និង​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ ​ក្រុម​ហ៊ុន​ដូច​ជា ឈើ​ក្រញូង​ បេង​ ធ្នង​ រួម​ជាមួយ ​ឈើ​ក្រហម ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ហើយ​ធ្វើ​ប៉េសេដឹក​ជញ្ជូន​ចេញ​ទៅ​កាន់ ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម. ក្រុងភ្នំពេញ​ និង​ប្រទេសវៀតណាម។

ជាក់​ស្ដែង​នៅ​ក្នុង​ ខែកុម្ភៈ​ ឆ្នាំ២០១៤​ នេះ​ក្រុម ហ៊ុន​ហួតម៉េងរីតា​ បាន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​បន្ត​ទៀត​តាម​ ផ្លូវ​លេខ​៦៧​ ចូល​មក​ខេត្ត ​សៀមរាប និង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​តាម​កា​រគ្រោ​ង​ទុក។

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុនហួត​ម៉េងរីតា​ដែល​មាន​ឈ្មោះ​ជ័យ​នៅ​ក្រោយ​ខ្នង​នេះ​មិន​ចាញ់​ទៅ​និង​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ឡង៍​នេះ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អនាធិបតេយ្យ​ហើយ​ដឹក​ជញ្ជូន​ដោយ​ប្រភេទ​រថយន្ត​ខ្នាតធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ទៀត​ផង​ ចំណែក​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​រួម​ជា​មួយ​ មេព្រៃ ​វិញ​បាន​ត្រឹម​តែ​លាបាត​ដៃ​ទទួល​នូវ​លាភ​សក្ការៈ​ពី​ម្ចាស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឬបង្ក្រាប​នោះ​ទេ។

មន្ត្រី​សាលា​ស្រុក​អន្លង់​វែង​មួយ​រូប​បាន​បង្ហើប​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុនហួត​ម៉េងរីតា​បាន​មក​វិនិយោគ​នៅ​តំបន់​ស្រុក​នេះ​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ការ​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​ទេ ​ផ្ទុយ​ទៅ​វិញ​ក្រុម​ហ៊ុន​គិត​តែ​ពី​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​ក្រុម​ហ៊ុន​យក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុម​ហ៊ុន​ ហើយ​ឃុប​ខិត​គ្នារ​ជា​មួយ​មេព្រៃ​ធ្វើ​ប៉េ​សេថា​ ឈើ​ទាំង​អស់​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​សេរី។

មន្ត្រី​សាលា​ស្រុក​បន្ថែម​ថា​ដើម​ឈើ​ធំៗ​ ​នៅ​ព័ទ្ទ​ជុំវិញ​ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ណាក់​ក្រុម​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ក្រុម​ហ៊ុន​មួយ​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឬ​មេ​ព្រៃ​ណា​ចាត់​វិធាន​ការ​ឲ្យ​បាន​ស្រម​ស្រប​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​នេះ​ឡើយ។

ពាក់ព័ន្ទ​ទៅ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា  នេះ​កន្លង​មក​ត្រូវ​បាន​ក្រុម​មន្រ្តី

សាធារណះ​ការ​និង​ដឹក​ជញ្ជូន ​ខេត្ត​សៀមរាប​ធ្វើ​ការ​ចាប់​ឃាត់​ថ្លឹង​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ផង​ដែរ  ប៉ុន្តែ​បើ​ទោះ​បី​ជា​មា​ន​ការ​ឃាត់​ថ្លឹង​ពិន័យ​ក៍​ដូច​ជា​ ការ​ប្រមាន​យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុនហួតម៉េង​រីតា​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​លើ​សទម្ងន់​លើស​ដើម។

           មន្ត្រី​សាធារណះ​កា​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ក្រុមហ៊ុន​ហួត​ម៉េងរីតា  ពិតជាបានដឹកឈើលើសទម្ងន់មែន​ហើយ​​កន្លង​មក ​ក៍​ធ្លាប់​បាន​ចាប់​ផាក​ពិន័យ​ដែរ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ក្រុមហ៊ុន​មួយនេះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ដដែល​ដោយ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់។

     លោក ​មិក​ សាផាណារ៉េត​ (ហៅជ័យ) ​មិន​អាច​បកស្រាយ​បំភ្លឺបាន​ទេពាក់ព័ន្ទព័ត៌មាន​ខាង​លើ​នេះ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​​ទទួល​នៅ​ម៉ោង​៤និង​៥០​នាទី​ល្ងាច​ថ្ងៃទី១​៥​ខែកុម្ភៈ​ឆ្នាំ២០១៤។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1389ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1547ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1338ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2437ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1440ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2220ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1503ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1477ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1591ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1744ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28940នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175424នាក់
ខែនេះ    558704នាក់
ឆ្នាំនេះ   1940936នាក់
សរុប   51300862នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:17