ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1479

អ្នក​រត​រឺម៉ក​ រត​ឡាន ដឹក​ភ្លៀវ​ទេស​ចរណ៍ នៅ​ខេត្ត​សៀម​រាប បាន​ត្អូញ​ត្អែថា ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អោយ​ភ្ញៀវ​ទេស​ចរណ៍​ បាន​រឹត​ត្បិត​តម្រូវ​អោយ​ពួកគាត់​បើក​បរ​ទៅ​តាម​ផ្លូវ​ដែល​គេ​កំណត់​អោយ ដែល​ធ្វើ​អោត​ប៉ះ​ពាល់​ដល់​ពេល​វេលា ថវិការ​ចំ​ណាយ ជា​ពិសេស​គឺ​​បុគ្គ​លិក​ក្រុម​ហ៊ុននេះ ហាក់​កំ​ពុង​ប្រើ​យុទ្ធសាស្រ្ត​៣ឆ្នាំ៨ខែ​ម្ភៃថ្ងៃទៅ​លើ​ពួកគាត់។

កាល​ពី​ថ្ងៃទី​២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក​ ផ្លុង-រ៉េត អ្នក​រតតាក់​ស៊ី​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​រត​តាក់​ស៊ី​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា  នៅ​ម៉ោង​៨និង​៣០​នាទីព្រឹក​ថ្ងៃ​ខែ​ខាង​លើ​ លោក​បាន​នាំ​ភ្ញៀវ​បរ​ទេស​ជន​ជាតិ​ ជប៉ុន ចំ​នួន​៣នាក់​ទៅ​កម្សាន្តឯ​ប្រា​សាទ​ព្រះ​វិហ៊ារ ឯខេត្ត​ព្រះវិហ៊ារ​ដោយ​ឆ្លង​កាត់​តាម​ ផ្លូវ​លេខ​៦០​ម៉ែត្រ ខេត្ត​សៀម​រាប លុះ​ដល់​កន្លែង​ឆែក​សំ​បុត្រ​កែង​ផ្លូវ​៦០ម៉ែត្រ លោក​បាន​ឈប់​រថ​យន្ត​ជំ​រាប់​អ្នក​ឆែក​សំ​បុត្រ​ថា លោក​នាំ​ភ្ញៀវ​ទៅ​ប្រាសាទ​ព្រះវិហារ។ អ្នក​លក់​សំ​បុត្រ​ក៏​ឆ្លើយថា ពូអញ្ជើញចុះ។

លុះ​លោក​បន្ត​ដំ​ណើរ​ដល់​ចំ​ណុច​ប្រាសាទ បន្ទាយ​សំ​រ៉ែ ក្នុង​ឃុំ​ព្រះ​ដាក់​ ស្រុក​អង្គរ​ធំ ស្រាប់​តែ​ឃើញ​អ្នក​ឆែក​សំ​បុត្រ​ម្នាក់​ចេញ​មក​ឃាត់​រថ​យន្ត​របស់​លោក ហើយ​សួរថា ហេតុអ្វី​លោក​បើ​ក​បរ​ផ្លូវ​នេះទៅវិញ? លោក​រ៉េត​ឆ្លើយ​ថា លោក​នាំ​ភ្លៀវ​ទៅ​ប្រាសាទព្រះវិហារ។ អ្នក​ឆែក​សំ​បុត្រ​រូប​នោះ​តប​វិញ​ថា គេ​មិន​អោយ​លោក​បើក​បរ​តាម​ផ្លូវ​នេះ​ទេ ព្រោះ​នៅ​លើ​ខ្នង​ភ្នំ​បូក​មាន​ប្រាសាទ​ គេ​ខ្លាច​លោក​នាំ​ភ្លៀវ​ទៅ​មើល​ ដោយ​មិន​បាន​ទិញ​សំ​បុត្រ។ បុរស់​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ រូប​នោះ​បន្ថែមថា ថ្នាក់លើ​​អោយ​លោក​ឯង​បក​ឡាន​ថយ​ក្រោយ បើក​តាម​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​វិញ ជា​ស​វាង​មាន​រឿង​វែង​ឆ្ងាយ លោក​ត្រូវ​តែ​បក​ក្រោយ​ជា​ដាច់ខាត។ លោក​ ផ្លុង-រ៉េត បក​ស្រាយ​ប្រាប់​អ្នក​ឆែក​សំ​បុត្រ​នោះ​ថា មូល​ហេតុ​ដែល​លោកបើក​បរ​តាម​ផ្លូវ​ជើង​ភ្នំ​បូក​នេះព្រោះ ទី១-វា​ស្ងាត់​ពុំ​សូវ​មាន​រថ​យន្ត​បើក​បរ ទី២-វា​ជា​ផ្លូវ​កាត់​សំ​ដៅ​ទៅ​ផ្លូវ​លេខ​៦៧​ ឬផ្លូវ​ហៃវ៉េ ទី៣-ផ្លូវ​កាត់​វា​អាច​ចំ​នេញ​ពេល​វេលា និង​ចំ​ណេញ​សាំងឡានខ្លះៗដែរ ទី៤-តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ពេល​ព្រឹក​ មាន​រថ​យន្ត​ច្រើន​បន្ត​គ្នាដាច់​កន្ទុយ​ភ្នែក ដែល​អាច​យឺ​យាវ​ខក​ខាន​ពេល​វេលា​ភ្លៀវ​របស់​លោក។​ លោក​រ៉េ​ត​បាន​សន្យា​ជា​មួយ​អ្នក​ឆែក​សំ​បុត្រ​នោះថា បើ​លោក​លួច​នាំ​ភ្ញៀវ​មើល​ប្រាសាទលើ​ខ្នង​ភ្នំ​បូក​ លោក​សុខ​ចិត្ត​អោយ​គេ​ចាប់​ឡាន​លោក​យក​ទៅ​ដុត​ចោល​ក៏បាន​។

តែ​ទោះ​ជា​មាន​ការ​អង្វ​រ​ ឬសន្យា​យ៉ាង​ណាក៏​អ្នក​ឆែក​សំ​បុត្រ​រូប​នោះនៅ​ប្រើ​ពាក្យ​ដដែលគឺ បកក្រោយ​ទៅ​ជាស​វាង​មាន​បញ្ហាកាន់​តែវែង​ឆ្ងាយ ព្រោះ​នេះ ជា​បញ្ជា​របស់​ថ្នាក់លើ។

លោក​រ៉េត​បាន​អោយ​ដឹង​ទៀត​ថា ភ្លៀវ​ដែល​ជិះ​ក្នុង​រថ​យន្ត​របស់​លោក​ទាំង​៣នាក់​ហាក់​មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំ​ហើយ​សួរ​លោកថា តើ​លោក​រ៉េត​ឯង​មាន​កំ​ហុស​អីឬ? រថ​លោក​បុកគេ​ ឬ​លួច​ប្លន់​ទ្រព្យ​សម្បត្តិគេ បាន​ជា​គេ​ឃាត់​រថ​យន្ត​លោក​មិន​អោយ​ទៅ​មុខ​ដូច្នេះ? លោក​ប្រាប់​ភ្លៀវ​ថា ទេគេ​មិន​អោយ​យើង​បើបរ​ផ្លូវ​កាត់។

លោក​រ៉េត​បាន​ហៅ​ការ​ឃាត់​រថ​យន្ត​លោក អោយ​បើក​បរ​តាម​តែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ​នេះថា ជា​ចរិត​ប៉ុល​ពត​កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ ឆ្នាំ​១៩៧៩ ដែល​តែ​ង​តែ​ប្រើ​ភាសា​បង្គាប់ បញ្ជា រឹត​ត្បឹត​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​របស់​អ្នក​ដទៃ។ ហើយ​លោក​បាន​បន្តថា នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​តំ​បន់​ប្រាសាទ​បុរាណ សុទ្ធ​តែ​មាន​កន្លែង​ឆែក​សំ​បុត្រ គ្រប់​ច្រក​ចេញ​ចូ​ល​នៃ​ខ្លោង​ទ្វារ​ប្រាសាទ សុទ្ធ​តែ​មាន​អ្នក​យាម​ចាំ​ឆែក​សំ​បុត្រ ចុះ​ម្តេច​មិន​ចាំ ចាប់​អ្នក​ដែល​នាំ​ភ្ញៀវ​អត់​សំ​បុត្រ​ដាក់​គុគទៅ តើ​អ្នក​ទាំ​ងនោះ​ឈរ​ដូច​ទីង​មោង​ ឬយ៉ាង​ណា?

លោក​ ផ្លុង-រ៉េត និង​អ្នក​រត​ រឺម៉ក រត​ឡាន​នៅ​ខេត្ត​សៀម​រាប​សូម​អំ​ពាវ​នាវ​ទៅ​លោក  សុខ-គង់​ ដែល​ជា​ថៅកែ​គ្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ មេត្តា​នែនាំ​កូន​ចៅ​ក្រោម​ឱវាត​ របស់​លោក កុំ​អោយ​ប្រើ​ចរិត​ពលពតត​ទៅ​ទៀត ព្រោះ​នេះ ជា​សម័យ លទ្ធិប្រ​ជា​ធិប្បតេយពហុបក្ស មិន​សម័យ​ខ្មែរ​ក្រហម ឬគុម្មនីស្តនោះទេ។

បើ​តាម​ប្រ​ភព​ពី​អ្នក​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍នៅ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​ទៀត​ក៏និយាយ​ដូច​ៗ​គ្នា ថាអ្នក​ឆែក​សំ​បុត្រ​គ្មាន​សិទ្ធិហាម​ឃាត់​ ឬ​បង្ខិត​បង្ខំ​អោយ​គេ​បើ​ក​បរ​តាម​ ផ្លូវ​នេះ​ ផ្លូវ​នោះ​ស្រេច​តែ​ចិត្ត​ឯង​នោះទេ។ ពួកគាត់​បន្ត​ថា អ្នក​ឆែក​សំ​បុត្រ​មាន​សិទ្ធិក្នុង​ការ​ឃ្លាំ​មើល រថ​យន្ត​ខាង​លើ បើ​គេ​នាំ ភ្លៀវ​មើ​ល​ប្រាសាទ​ដោយ​លួច​លាក់ គ្មាន​សំ​បុត្រ​នោះ​ក្រុម​ហ៊ុន​អាច​ចាត់​វិធាន​ការ​ផាក​ពិន័យតាម​ច្បាប់​បាន​កំ​ណត់ មិន​មែន​បញ្ជា​ ឬរឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បើក​បរ​របស់​គេទេ។ ម្យ៉ាង​វិញ​ទៀតកន្លង​ទៅ​ក៏​មិន​បាន​ប្រកាស​ថា អ្នក​នាំ​ភ្លៀត​ទៅ​ប្រាសាទ​ព្រះ​វិហ៊ារ​ គ្មាន​សំ បុត្រ​អង្គរ​ ត្រូវ​តែ​បើក​ផ្លូវ​នេះ  មិន​ត្រូវ​បើក​ផ្លូវ​នោះ នោះ​ដែរ នេះ​មក​ពី​ក្រុម​ហ៊ុន​នេះ​វា​អសមត្ថ​ភាពក្នុង​ការ​គ្រប់​គ្រង ណា​មួយ​ពី​មុន​ធ្លាប់​មាន​អំ ពើ​ពុក​រលួយ​ក្នុង​ការិ​យា​ល័យ​លក់​សំ​បុត្រ តែ​វា​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រត​តាក់ស៊ី​នោះទេ។ បញ្ហាខាងលើ​នេះ លោក​ សុខ-គង់ ជា​ថៅ​កែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ គួរ​ពិចារណាឡើង​វិញ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺពី​លោក សុខ-គង់ និងអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរបាន​ទេនៅ​រសៀថ្ងៃទី២២នេះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1301ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន1841ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1317ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1548ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន642ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1556ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1564ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1565ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1785ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21142នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    167626នាក់
ខែនេះ    550906នាក់
ឆ្នាំនេះ   1933138នាក់
សរុប   51293064នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:50