បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 12:59 នាទី ចំនួនអានៈ 1381

ប្រធាន អនុប្រធាន និងប្រធានគណនេយ្យនៃ​មន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង ត្រូវ បាន មន្ត្រី ក្រោម​ឱវាទ​បាន​ធ្វើការចោទប្រកាន់ថា បានឃុបឃិត​គ្នាប្រព្រឹត្តអំពើពុករលួយកិបកេងថវិកានៅក្នុងមន្ទីរ បំបាត់ចំណូលថវិកា​ដែល​​បានមកពីវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងឆ្នាំ២០១៣ រាប់សិបលានរៀល។​​​​​ប៉ុន្តែប្រធានមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង បានបញ្ជាក់ថា ចំពោះបញ្ហានេះ​លោក​នឹងធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងទទេសចរណ៍ ទាក់​ទង​ការ​ចោទ​​ប្រកាន់នេះ។ ក្រុមមន្ត្រីបម្រើការនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បើកការស៊ើបអង្កេតស្រាវជ្រាវ ទៅលើករណី​អំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

យោងតាមឯកសារបានលាតត្រដាងថា ចាប់តាំងពីប្រធាន​ចាស់​បាន​ចូល​និវត្តន៍​និង​លោក​ប្រធាន​ថ្មី​ អ៊ុច​អ៊ុំ ​ភីនី​ស្សារ៉ា​ បានចូលកាន់មុខតំណែង​ជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម ក្នុងមន្ទីរទេសចរណ៍​ខេត្តបាត់​បង​ទាំងមូលចាប់ផ្ដើមលេចចេញមានអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើនតាមរយៈការសមគំនិតគ្នារវាងលោកប្រធានមន្ទីរ និងលោកអនុប្រធាន​មន្ទីរ​ម្នាក់ទៀតឈ្មោះនួន ផា ព្រមទាំងលោកព្រឿង ឡុង ជាប្រធាន​ការិយា​ល័យ​គណនេយ្យបង្កនូវភាពក្ដៅក្រហាយដល់ជួរមន្ត្រីជាបណ្ដើរៗឥតឈប់ឈរ។​ទឹកប្រាក់​ចំនួន​ប្រមាណ​១៦.​៦​០​០​.០​០​០​រៀល​ ដែល​បាន​មក​ពី​ចំណូល​ចំនួន​ ៤៩​ភាគ​រយ​នៃឧស្សាហកម្ម​ទេសចរណ៍ឆ្នាំ២០១៣​ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​និង​គូកនស៊ីដាច់ស្ទើរទាំងស្រុង។ លើសពីនេះ ប្រាក់បម្រើការងាររដ្ឋបាល​ក្នុង​មន្ទីរដូចជាប្រាក់សម្រាប់ទិញសម្ភារៈបរិក្ខារ ប្រាក់បេសកកម្ម និងរបប​ប្រេង​ឥន្ធនៈព្រមទាំងចំណូលមកពីរមណីយដ្ឋានចំនួន៣កន្លែងក្នុងខេត្ត ត្រូវបាន​លោកប្រធានមន្ទីរនិងបក្ខពួកស៊ីដាច់ទាំងស្រុង ដែលមានតួអង្គសំខាន់ៗ​ចំនួន​៣​នាក់​ គឺ​លោក​ប្រធាន​មន្ទីរ​ អ៊ុច​អ៊ុំ​ភី​នី​ស្សារ៉ា,​ លោកអនុប្រធានមន្ទីរ នួន ផា និងលោកប្រធានការិយាល័យគណនេយ្យ ព្រឿងឡុង ព្រមទាំង​មន្ត្រីជំនិត​លោកប្រធានមន្ទីរ២-៣នាក់ទៀតប៉ុណ្ណោះ។

ជាមួយគ្នានោះមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​សូម​សំណូ​ម​ពរ​ចំពោះ​លោក​ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាបើកការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវនិងមានវិធានការឲ្យបានម៉ឺងម៉ាត់ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងនេះផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1344ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន1837ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1576ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1339ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1397ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1412ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2149ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1620ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1579ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1567ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17134នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163618នាក់
ខែនេះ    546898នាក់
ឆ្នាំនេះ   1929130នាក់
សរុប   51289056នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:53